![]() |
លោកអ្នកនាងជាទីមេត្រី ក្នុងនាទីដំបូលអាស៊ានកាលពីសប្តាហ៍មុន យើងខ្ញុំបានឧទ្ទេសនាមដល់ប្រិយមិត្តអំពីលោក Apichit Mingwongtham ដែលជាមនុស្សពិការភ្នែកជនជាតិថៃមួយរូប។ ក្នុងសប្តាហ៍នេះ សូមអញ្ជើញលោកអ្នកស្វែងយល់អំពីអត្ថបទសរសេរ ក្រោមចំណងជើងថា “វៀតណាមក្នុងក្រសែភ្នែកជនពិការ គឺជារូបខ្ញុំ” របស់ លោក Apichit។
ដោយយកឈ្នះលើអត្ថបទសរសេរចំនួន ១៧ របស់និស្សិតបរទេសនោះ អត្ថបទសរសេររបស់ លោក Apichit ទទួលបានជ័យលាភីជើងឯក និងជ័យលាពី ដែលទទួលបានប្រជាប្រិយភាពបំផុតក្នុងការប្រឡង ដងកប៉ាកា VSL លើកទី ៣ ដែលត្រូវបានក្លឹបឯកអគ្គរដ្ឋទូតវប្បធម៌ នៃដេប៉ាតឺម៉ង់ភាសាវៀតណាម - មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ - សកាលវិទ្យាល័យជាតិ រៀបចំឡើងកាលពីចុងខែឧសភាកន្លងទៅ។
“មានមនុស្សម្នាក់បានពណ៍នាឲ្យខ្ញុំថា វៀតណាមគឺជាប្រទេសមួយដ៏ស្រស់បំព្រង និងគួរអោយចាប់ចិត្តតាមរយៈអាវផាយ និងដួនស្លឹកដ៏សាមញ្ញ។ ប៉ន្តែក្រោយ ពេលបានស្ដាប់ការពណ៍នាអំពីវៀតណាម ខ្ញុំមានគោលបំណងចង់ទស្សនាសោភ័ណភាពទាំងនេះណាស់”។
លោកអ្នកនាងទើបនឹងបានស្ដាប់ឃ្លាដំបូងក្នុងអត្ថបទប្រឡងដោយចំណងជើងថា វៀតណាមក្នុងក្រសែភ្នែកជនពិការគឺជារូបខ្ញុំ របស់លោក Apichit Mingwongtham ។ អត្ថបទដែលមានកម្រស់ចំនួន ១៧ ទំព័រនេះ បានចែកជាបីវគ្គ ដែលរួមមាន៖ “និស្ស័យជាមួយភាសាវៀតណាម“ “ប្រជាជនវៀតណាម ក្នុងក្រសែភ្នែក ជនពិការ គឺជារូបខ្ញុំ“ និង “ចំណាប់អារម្មណ៍អំពីវប្បធម៌វៀតណាម“។ Apichit បានជ្រើស រើសយកប្រធានបទនៃអត្ថបទសរសេរនេះថា វៀតណាមក្នុងក្រសែភ្នែកជនពិការគឺជារូបខ្ញុំ ព្រោះថា ទោះបីជាមើលមិនឃើញអ្វីក៏ដោយ ប៉ន្តែតាមរយៈអត្ថបទសរសេរនេះ លោកចង់រៀបរាប់អំពីមនោសញ្ចេតនា ការយល់ដឹងរបស់ខ្លួនអំពីវៀតណាម - ជាប្រទេសដែលលោកលង់ចិត្ត តាំងពីយូរលង់ណាស់មកហើយ។
“ខ្ញុំចាប់ផ្ដើមមានចំណាប់អារម្មណ៍អំពីវៀតណាមតាងពីពេលមានអាយុ ៦ ឆ្នាំមកម៉្លេះ ខណៈដែលខ្ញុំបានស្ដាប់វិទ្យុសម្លេងវៀតណាមដោយចៃដន្យ។ នេះគឺជាលើកដំបូងហើយ ដែលខ្ញុំបានស្ដាប់ភាសាវៀតណាម ហើយចូលចិត្តភាសានេះណាស់។ នៅពេលសិក្សារៀនសូត្រភាសាវៀតណាម ខ្ញុំក៏បានជួបការលំបាកជាច្រើនដូចជា៖ កង្វះខាតសៀភៅអក្សរស្ទាប ហើយខ្ញុំមិនចេះវាយអក្សរវៀតណាមនៅពេលប្រឡងជាដើម“។
“ប្រជាជនវៀតណាមដែលខ្ញុំស្គល់គឺសុទ្ធតែជាមនុស្សមានទឹកចិត្តមេត្តាករុណា។ ប្រជាជនវៀតណាមមិនត្រឹមតែស្រឡាញ់រាប់អានភ្ញៀវប៉ុណ្ណោះទេ ថែមទាំងមានមនោសញ្ចេតនា និងរួសរាយរាក់ទាក់ទៀតផង។ នាគ្រាដំបូងដែលខ្ញុំទើបមកដល់វៀតណាម មិត្តភក្តិវៀតណាមបានទទួលខ្ញុំនៅព្រលានយន្តហោះ ជូនខ្ញុំទៅរកផ្ទះជួល និងទៅទិញរបស់របរ។ លើសពីនេះទៅទៀតពួកគាត់ក៏បាននាំខ្ញុំទៅទស្សនាគ្រប់ទីកន្លែងនៅវៀតណាម ហើយថែមទាំងជួយបំប៉នភាសាវៀតណាមឲ្យខ្ញុំផងដែរ“។
លើសពីនេះទៅទៀត វគ្គទីបីដោយប្រធានបទ “ចំណាប់អារម្មណ៍អំពីវប្បធម៌វៀតណាម“ ក្នុងអត្ថបទប្រឡងរបស់ Apichit ក៏ទទួលបានចំណាប់អារម្មណ៍ពីសំណាក់អ្នកអានផងដែរ។
“អ្នកគ្រូរបស់ខ្ញុំធ្លាប់បង្រៀនថា នៅពេលទទួលទានត្រី ទោះបីជាក្បាលត្រីមិនសូវមានសាច់ក៏ដោយ ប៉ន្តែកូនចៅក្នុងគ្រួសារ ត្រូវទុកក្បាលត្រីជូន ឪពុកម្តាយពិសារមុន ដូចទៅនឹងសុភាសិតថា គោរពចាស់ អាយុយឺនយូរ។ ប្រការនេះធ្វើឲ្យខ្ញុំមានអារម្មណ៍ងឿងឆ្ងល់ណាស់ ប៉ន្តែក៏គួរឲ្យចាប់អារម្មន៍ដែរ។ ហេតុដូច្នេះហើយ នៅពេលមានឱកាសទទួលទានអាហារជាមួយអ្នកដែលមានអាយុច្រើនជាងនោះ ខ្ញុំនឹងទុកក្បាលត្រីជូនពួកគាត់ពិសារវិញ។ លើសពីនេះទៅទៀត ហ្ហូបអាហារវៀតណាមពិតជាពិសេសណាស់។ ទោះបីជាប្រជាជនវៀតណាមប្រើប្រាស់គ្រឿងផ្សំដ៏សាមញ្ញ ប៉ុន្តែកែច្នែបានម្ហូបឆ្នាញ់ពិសារជាច្រើនមុខណាស់“។
ដោយមានចំណាប់អារម្មណ៍ដ៏វិសេសវិសាលទាំងនេះ បានជាអត្ថបទសរសេររបស់ Apichit Mingwongtham ទទួលបានការវាយតម្លៃខ្ពស់ពីក្រុមប្រឹក្សាគណៈមេប្រយោគ និងមិត្តអ្នកអាន។ លោកស្រី Nguyen Viet Huong អ្នកគ្រូមួយរូប នៃដេប៉ាតឺម៉ង់ភាសាវៀតណាម - មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ - សកាលវិទ្យាល័យជាតិ និងជាសមាជិកាមួយរូបនៃគណៈមេប្រយោគបានសំណេះសំណាលថា៖
“Apichit ប្រើប្រាស់វេយ្យាករណ៍ពិតជាត្រឹមត្រូវណាស់។ ម៉្បាយវិញទៀត អត្តបទសរសេររបស់ Apichit មានឃ្លាមួយចំនួនពិរោះណាស់ បើប្រៀបធៀបនឹងជនជាតិវៀតណាម ។ ឃ្លានិមួយៗ សុទ្ធតែបានបង្ហាញនូវមនោសញ្ចេតនារបស់លោកចំពោះវៀតណាម។ ខ្ញុំ និងគណមេប្រយោគពិតជារំភើបចិត្តណាស់ ដោយបានដឹងថាស្នាដៃនេះគឺត្រូវបានជនពិការភ្នែកនិពន្ធឡើង“។
អពីមូលហេតុ ដែលញាំងឲ្យ Apichit ចូលរួមការប្រឡងនេះ លោកបានចែកលែកថា៖
“ខ្ញុំចង់លើកទឹកចិត្តដល់មិត្តអ្នកអានថា ប្រសិនបើជីវភាពរស់នៅប្រឈមនឹងស្ថានភាពលំបាក និងទាល់ច្រកនោះ មិត្តទាំងអស់គ្នាគប្បីនឹកដល់រូបខ្ញុំ។ ពីព្រោះថា ទោះបីជាជួបការលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែ ខ្ញុំនៅតែជំនះពុះពារបានផងដែរ។
Apichit មានបំណងថា ក្រោយពេលបញ្ចប់ការសិក្សានៅ មហាវិទ្យាល័យវិទ្យាសាស្ត្រ សង្គមសាស្ត្រ និងមនុស្សសាស្ត្រ លោកនឹងបើកមជ្ឈមណ្ឌលបង្រៀនភាសាថៃ និងភាសាវៀតណាម នៅវៀតណាម និងថៃ។ លោកសង្ឃឹមថា នឹងក្លាយទៅជាឯកអគ្គរាជទូត ក្នុងការតភ្ជាប់ចំណងមិត្តភាពរវាងវៀតណាម និងថៃនាពេលអនាគតផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
