ក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទម៉ិកស៊ិក លោក Julio Berdegue Sacristan លោកអនុរដ្ឋមន្ត្រី ត្រឹន ថាញ់ណាម បានអះអាងថា វៀតណាមមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយម៉ិកស៊ិកក្នុងវិស័យកសិកម្ម ព្រមទាំងត្រៀមខ្លួនរួចជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសម៉ិកស៊ិក ក្នុងការជំរុញការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារវៀតណាមផងដែរ។
រីឯខ្លួនវិញ លោក Julio Berdegue Sacristan រដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទម៉ិកស៊ិក បានអះអាងថា វៀតណាមនិងម៉ិកស៊ិក មានភាពស្រដៀងគ្នាជាច្រើនក្នុងការអភិវឌ្ឍវិស័យកសិកម្ម។ ប្រទេសទាំងពីរមានប្រពៃណីកសិកម្មតាំងពីយូរលង់មក ជាមួយនឹងចំនួនកសិករយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែក្នុងការធានាសន្តិសុខស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការរក្សាអត្តសញ្ញាណវប្បធម៌ និងការអភិវឌ្ឍជនបទប្រកបដោយចីរភាពផងដែរ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាពគ្នាលើការពង្រឹងសន្តិសុខស្បៀងអាហារ ពង្រីកទីផ្សារសម្រាប់ផលិតផលកសិកម្មដែលជាប្រៀបខ្លាំងនៃប្រទេសនីមួយៗ លើកកំពស់ស្តង់ដារសុវត្ថិភាពនិងអនាម័យអាហារ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឆ្លាតវៃ ដើម្បីសម្របខ្លួននឹងការប្រែប្រួលអាកាសធាតុផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ