ជាង ៧០០ឆ្នាំមុន ព្រះចៅអធិរាជ ត្រឹន ញ៉ាន តុង ដែលបានវាយជំនះ កងទ័ពម៉ុងហ្គោលចំនួនបីដងបានបោះបង់រាជបល្ល័ង្កដើម្បីទៅបួស ដោយបានបង្កើតនិកាយសាសនា TRUC LAM របស់វៀតណាម ជាមួយទស្សនៈគឺ៖ មនុស្សមិនអាចរកឃើញភាពសុខសាន្តនៅទីណានោះទេ ប៉ុន្តែនៅក្នុងចិត្តរបស់ខ្លួន។
នៅនិទាឃរដូវឆ្នាំ ២០២៦ មនុស្សរាប់ម៉ឺននាក់ពីគ្រប់ទិសទីបានធ្វើធម្មយាត្រាមកទីនេះដោយការគោរព។ ហើយនៅឆ្នាំនេះ ដំណើរធម្មយាត្រាមានសារៈសំខាន់បន្ថែមទៀត៕
អៀន ទូ - បេតិកភណ្ឌរាប់ពាន់ឆ្នាំ
Thứ ba, 23:21, 31/03/2026
[VOVWORLD] - មានតំបន់ដីខ្លះ ដែលមិនអាចវាស់វែងដោយទំហំផ្ទៃដី ឬកូអរដោនេភូមិសាស្ត្របានឡើយ។ ទីនោះត្រូវបានសម្គាល់ដោយអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនារបស់ជីដូនជីតាដែលបានបង្កប់ក្នុងផ្ទាំងសិលានីមួយៗ ដំបូលវិហារនីមួយៗ និងក្លិនធូបក្រអូបនៅចាំកណ្តាលតំបន់ព្រៃភ្នំ។ អៀន ទូ គឺជាដែនដីបេតិកភណ្ឌមួយបែបនោះ។