លោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញចូលរួមកិច្ចប្រជុំ។ រូបថត៖ Le Tuyet/VOV |
អញ្ជើញថ្លែងមតិនៅសន្និសីទ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន ប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានសង្កត់ធ្ងន់ថា ការបោះឆ្នោតនាថ្ងៃទី ១៥ ខែមិនាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជាសកម្មភាពនយោបាយដ៏ទូលំទូលាយ និងជាទិវាបុណ្យដ៏អស្ចារ្យសម្រាប់ប្រជាជាតិទាំងមូល ដែលត្រូវបានមតិសាធារណៈទាំងក្នុងនិងក្រៅប្រទេសវាយតម្លៃខ្ពស់។
“នេះគឺជាសញ្ញាសម្គាល់សំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ ដែលកំពុងពន្លឿនការសុក្រិតរដ្ឋនីតិរដ្ឋសង្គមនិយម ពិតប្រាកដរបស់ប្រជាជន ដោយប្រជាជន និងដើម្បីប្រជាជន; បន្តផ្លាស់ប្តូរថ្មី និងដំណើរការគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិត; អនុវត្តន៍យ៉ាងខ្លាំងក្លានូវបច្ចេកវិទ្យាព័ត៌មាន ការផ្លាស់ប្តូរឌីជីថល និងបញ្ញាសិប្បនិម្មិតទៅលើគ្រប់ទិដ្ឋភាពនៃជីវភាពសង្គម”។
ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន។ រូបថត៖ Le Tuyet/VOV |
អញ្ជើញថ្លែងនៅក្នុងសន្និសីទ អគ្គលេខាបក្ស លោកតូ ឡឹម បានបញ្ជាក់ថា ការបោះឆ្នោតនេះទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដោយបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏សំខាន់នោះគឺ៖ ការបញ្ចូលគ្នានៃឆន្ទៈរបស់បក្ស ទឹកចិត្តរបស់ប្រជាជន និងបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ពីភាពជោគជ័យនេះ យើងត្រូវតែយល់កាន់តែស៊ីជម្រៅថា រដ្ឋសភានីតិកាលទី១៦ និងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១ ត្រូវតែជារដ្ឋសភា និងជាក្រុមប្រឹក្សាប្រជាជននៃការច្នៃប្រឌិត នៃសកម្មភាព នៃប្រសិទ្ធភាព ភាពជិតស្និទ្ធនឹងប្រជាជន និងសម្រាប់ប្រជាជន។
“មេរៀនដ៏ធំបំផុតគឺថា ភាពជោគជ័យនៃការបោះឆ្នោតគឺពិតជាពេញលេញលុះត្រាតែត្រូវបានផ្លាស់ប្តូរទៅជាការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃអាណត្តិថ្មី។ សន្លឹកឆ្នោតរបស់អ្នកបោះឆ្នោតមិនស្ថិតនៅត្រង់ថ្ងៃបោះឆ្នោតនោះទេ។ ពោលគឺ សន្លឹកឆ្នោតនោះត្រូវតែអនុវត្តតាមគុណភាពច្បាប់ តាមរយៈការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព ការសម្រេចចិត្តត្រឹមត្រូវ និងទាន់ពេលវេលា ដែលបំពេញតាមតម្រូវការអភិវឌ្ឍប្រទេសជាតិនៅក្នុងដំណាក់កាលថ្មី។ ដូច្នេះ ទំនួលខុសត្រូវរបស់រដ្ឋសភានីតិកាលទី១៦ និងរបស់សមាជិកសភាជាប់ឆ្នោតម្នាក់ៗ គឺធំធេងណាស់”។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ចូលរួមកិច្ចប្រជុំ។ រូបថត៖ Le Tuyet/VOV |
លោកអគ្គលេខាបក្ស តូ ឡឹម ជឿជាក់ថា មេរៀនដែលដកចេញពីការបោះឆ្នោតនេះនឹងបន្តត្រូវបានទទួលមរតក ពង្រីក និងកែលម្អបន្ថែមទៀតនាពេលអនាគត។ ហើយក្នុងពេលជាមួយគ្នានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រដ្ឋសភានីតិកាលទី១៦ ដើម្បីបំពេញភារកិច្ចសំខាន់ៗ នៅចំពោះបក្ស ចំពោះប្រជាជន និងចំពោះប្រវត្តិសាស្ត្រ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


