បច្ចុប្បន្ននេះ វៀតណាមមានចំនួនប្រជាជនខ្មែរប្រមាណ ១,៥ លាននាក់ រស់នៅក្នុងខេត្ត និងទីក្រុងដូចជា កឹន ធើ អានយ៉ាង វិញឡុង និងដុងថាប...។ ព្រះពុទ្ធសាសនាថេរវាទដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពប្រចាំថ្ងៃ និងជីវភាពខាងវិញ្ញាណរបស់ប្រជាជនខ្មែរ។

គោរពនិងធានាសិទ្ធិសេរីភាពជំនឿសាសនា

ច្បាប់ស្តីពីជំនឿនិងសាសនាត្រូវបានរដ្ឋសភាវៀតណាមអនុម័ត នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៦ ហើយចូលជាធរមាន នៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨។ តាមនោះ ធានារាល់សកម្មភាពជំនឿសាសនារបស់ប្រជាជនគ្រប់សាសនា ក្នុងនោះមានប្រជាជនខ្មែរ ដែល ប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃច្បាប់ និងធានាសិទ្ធិសេរីភាពជំនឿសាសនារបស់ជនរួមជាតិ។

ការងារបណ្តុះបណ្តាល បំប៉ន់និងអភិវឌ្ឍន៍ក្រុមអ្នកមុខអ្នកការពុទ្ធសាសនាថេរវាទខ្មែរ ត្រូវបានរដ្ឋ និងសមាគមពុទ្ធសាសនាវៀតណាមផ្តោតការយកចិត្តទុកដាក់និងបង្កលក្ខណៈងាយស្រួល។ ព្រះសង្ឃពុទ្ធសាសនាថេរវាទខ្មែរជាច្រើនអង្គបាននិងកំពុងសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតផ្នែកព្រះពុទ្ធសាសនានៅបរទេស ដូចជានៅប្រទេសឥណ្ឌា ស្រីលង្កា ថៃ កម្ពុជា និងមីយ៉ាន់ម៉ា។ បណ្ឌិតសភាពុទ្ធសាសនាថេរវាទខ្មែរ ដែលបង្កើតឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០០៦ នៅទីក្រុង កឹន ធើ គឺជាបណ្ឌិត្យសភាមួយក្នុងចំណោមបណ្ឌិត្យសភាចំនួនបួន ចំណុះសមាគមពុទ្ធសាសនាវៀតណាម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលអ្នកប្រាជ្ញពុទ្ធសាសនា ព្រះសង្ឃខ្មែរ ដោយរួមចំណែកដល់ការលើកកម្ពស់កម្រិតព្រះសង្ឃនៅក្នុងវត្តអារាមខ្មែរតាមតំបន់ដីសណ្តទន្លេ គីវឡុង។

លើសពីនេះ អាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់ដែលមានប្រជាជនខ្មែរច្រើនរស់នៅ តែងតែលើកកម្ពស់តួនាទីរបស់ឥស្សរជនដែលមានកិត្យានុភាពនៅក្នុងសហគមន៍។ ព្រះសង្ឃ និងពុទ្ធសាសនិកថេរវាទខ្មែរជាច្រើនអង្គ បានចូលរួមជាតំណាងនៅក្នុងក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់។ លោកស្រី នាង សំបូ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ អូឡឹម ខេត្តអានយ៉ាង បានឲ្យដឹងថា៖ "​ឃុំអូឡឹមមានប្រជាជនជនជាតិដើមភាគតិចខ្មែរច្រើន។ ទាក់ទងនឹងជំនឿសាសនា ឃុំតែងតែយកចិត្តទុកដាក់លើការធានានិងគោរពសេរីភាពជំនឿសាសនារបស់ប្រជាជននៅក្នុងតំបន់។ ជារៀងរាល់ឆ្នាំ អាជ្ញាធរមូលដ្ឋានបានបង្កលក្ខណៈងាយស្រួល សម្រាប់ប្រជាជនក្នុងការរៀបចំពិធីបុណ្យ ក៏ដូចជាសកម្មភាពសាសនា។ ឃុំក៏បានសម្របសម្រួលឲ្យវត្តអារាមនានា រៀបចំពិធីសាសនាប្រចាំឆ្នាំ និងណែនាំស្ថាប័នសាសនាឱ្យដំណើរការក្នុងក្របខ័ណ្ឌនៃច្បាប់"​។

ការថែទាំជីវភាពខាងជំនឿសាសនា និងសុខុមាលភាពសង្គម

ជនរួមជាតិខ្មែរមានវប្បធម៌ចម្រុះ និងសម្បូរបែប ដែលត្រូវបានថែរក្សាជាច្រើនជំនាន់ ហើយពិធីបុណ្យទាននានា គឺជាលក្ខណៈវប្បធម៌ដ៏ពិសេសមួយ ដែលបង្កើតឡើងវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនខ្មែរនៅភាគខាងត្បូងវៀតណាម។ ពិធីបុណ្យជាច្រើនទាក់ទងនឹងជំនឿសាសនាដូចជា៖ សែនដូនតា (ពិធីបុណ្យសែនបុព្វបុរស ដែលជាពិធីបុណ្យធំបំផុតមួយក្នុងចំណោមពិធីបុណ្យធំៗទាំងបីរបស់ប្រជាជនខ្មែរ ដែលប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ២៩ ខែទី ៨ ដល់ថ្ងៃទី ១ ខែទី ៩ តាមប្រតិទិនចន្ទគតិ ជាមួយនឹងពិធីសម្បូរបែបនៅវត្តអារាម); ចូលឆ្នាំថ្មីប្រពៃណីខ្មែរ (នៅពាក់កណ្តាលខែមេសាជារៀងរាល់ឆ្នាំ); បុណ្យអុកុអមបុក (នៅថ្ងៃពេញបូណ៌មីនៃខែទី១០ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ ដើម្បីរំលឹក និងថ្លែងអំណរគុណដល់ព្រះច័ន្ទ ដែលប្រជាជនខ្មែរចាត់ទុកថាជាព្រះដែលគ្រប់គ្រងការប្រមូលផល)។ ពិធីបុណ្យទាំងនេះទាក់ទាញការចូលរួមរបស់មនុស្សមួយចំនួនធំដែរ។

នៅក្នុងជីវភាពខាងស្មារតីរបស់ប្រជាជនខ្មែរ វត្តអារាមតែងតែមានតួនាទីសំខាន់ណាស់។ ជារៀងរាល់ឆ្នាំ មជ្ឈិម​ និងមូលដ្ឋានផ្តល់មូលនិធិសម្រាប់ការជួសជុលវត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរ ជាពិសេសវត្តអារាមដែលស្ថិតនៅក្នុងតំបន់ដែលជួបការលំបាក។ អាស្រ័យហេតុមនេះ វត្តអារាមព្រះពុទ្ធសាសនាថេរវាទខ្មែរភាគច្រើនត្រូវបានជួសជុលឡើងវិញ ដែលបំពេញតម្រូវការសកម្មភាពជំនឿសាសនារបស់ប្រជាជន។ លោក ចូវ ញ៉ោ ជាជនជាតិខ្មែរម្នាក់មកពីខេត្តអានយ៉ាង បានឲ្យដឹងថា៖ "ទៅវត្ត យើងសង្ឃឹមថា នឹងមានសុខភាពល្អ សុខសាន្តត្រាន វិបុលភាព ការប្រមូលផលដ៏បរិបូរណ៍ ជីវិតដ៏កក់ក្តៅ និងសប្បាយរីករាយ។ ប្រជាជនមានសាមគ្គីភាព។ ទៅវត្ត យើងអាចមើលឃើញការសម្តែងរបាំ ស្តាប់តន្ត្រីពិនពាធ និងតន្ត្រីយីគេ។ មនុស្សគ្រប់គ្នាមានសុភមង្គល និងរីករាយយ៉ាងខ្លាំង"​។

រដ្ឋក៏យកចិត្តទុកដាក់ជាពិសេសចំពោះសុខុមាលភាពសង្គមសម្រាប់ប្រជាជន និងអ្នកកាន់ព្រះពុទ្ធសាសនាផងដែរ។ ព្រះតេជគុណ ចៅ សឺន ហ៊ី ព្រះចៅអធិការវត្ត សាឡុន និងជាអនុប្រធានសមាគមពុទ្ធសាសនាវៀតណាមខេត្តអានយ៉ាង បានមានព្រះបន្ទូលថា៖ "​គោលនយោបាយរបស់រដ្ឋគឺយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គមរបស់ប្រជាជន។ បច្ចុប្បន្ននេះ ក្នុងការសាងសង់ជនបទថ្មី គម្លាតអនុវត្តន៍រវាងតំបន់ជនបទ និងទីក្រុងបានបង្រួមជាបណ្តើរៗ។ ប្រជាជនជនបទធ្លាប់ត្រូវដឹកទឹកពីអណ្តូងទឹកឆ្ងាយៗ ប៉ុន្តែឥឡូវនេះរដ្ឋផ្តល់ទឹកស្អាតដល់ផ្ទះរបស់ប្រជាជនផ្ទាល់។ មានអគ្គិសនីប្រើប្រាស់។ មន្ទីរពេទ្យ និងសាលារៀនមានបំពាក់គ្រឿងបរិក្ខាយ៉ាងល្អ។ ជីវភាពរបស់ប្រជាជននៅតំបន់ទីក្រុង និងជនបទគឺស្ទើរតែដូចគ្នា"​។

ព្រះពុទ្ធសាសនាថេរវាទខ្មែរ គឺជាអង្គការពុទ្ធសាសនាមួយនៅក្នុងសមាគមពុទ្ធសាសនាវៀត ណាម។ ដូច្នេះ ព្រះពុទ្ធសាសនាថេរវាទខ្មែរក៏រួមដំណើរជាមួយប្រទេសជាតិ រួមចំណែកដល់ការកសាងប្រទេសជាតិដែលមានសន្តិភាព និងវិបុលភាព។ ការយកចិត្តទុកដាក់របស់រដ្ឋគឺជាសក្ខីភាពដ៏រស់រវើកមួយដើម្បីធានាសេរីភាពខាងជំនឿសាសនា ស្មារតី និងសុខុមាលភាពសង្គមសម្រាប់ប្រជាជនខ្មែរ៕