![]() |
នៅទីក្រុងវៀងច័ន្ទ រដ្ឋធានីប្រទេសឡាវ មានម្ហូបអាហារមួយប្រភេទដែល អាណិកជនវៀតណាម ណានៅទីនេះក៏ស្គាល់ដល់ ហើយជនវៀតណាមនាពេល ទៅបំពេញការងារឬទេសចរណ៍នៅឡាវ សុទ្ធតែ ទិញធ្វើអំណោយជូនសាច់ញ្ញាតិ ដែរ។ នោះគឺម្ហូបសាច់គោងៀត។ ថ្ងៃនេះ សូមអញ្ជើញលោកអ្នកនាងរួមដំណើរ ជាមួយអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាមទៅទស្សនាមូលដ្ឋានផលិតសាច់គោងៀតមួយកន្លែងរបស់ជនវៀតណាមនៅទីក្រុងវៀងច័ន្ទ។
មូលដ្ឋានផលិតសាច់គោងៀត Tam An របស់លោក Tran Quoc An និង ប្រពន្ធ Phuong បានធ្វើសកម្មភាពក្នុងរយៈពេល១០ឆ្នាំហើយ។ ផលិតផលស្នូល គឺសាច់គោងៀតដែលត្រូវបានធ្វើពីសាច់ គោឡាវហើយគួបផ្សំជាមួយនឹងរបៀបធ្វើរបស់វៀតណាម។ មុនពេលឆ្លងប្រទេសឡាវ ប្ដីប្រពន្ធពីររូបនេះ បានធ្វើការងារ បន្ថែមនៅវៀតណាម គឺធ្វើសាច់ក្រកនិងជើងសាច់ជ្រូកឆ្អើរភ្លើង។ នាពេលទៅជួប កូនប្រុសនៅឡាវ ហើយបានញ៉ាំម្ហូបសាច់គោងៀត ដោយជនឡាវធ្វើនោះ គឺគេ គិតថា ហេតុអ្វីដែលខ្លួនមិនសាកធ្វើមុខម្ហូបនេះតាមរស់ជាតិវៀតណាម? លោក Tran Quoc An បានរៀបរាប់ថា៖
“ខ្ញុំមុននេះជាកម្មាភិបាលរដ្ឋបានចូលនិវត្តន៍។ រីឯកូនខ្ញុំធ្វើការនៅឡាវ។ នាឆ្នាំ២០១០ យើងខ្ញុំទៅជួបកូននៅទីនេះ។ ដោយឃើញថា ទីផ្សារអភិវឌ្ឍន៍ ហើយយើងខ្ញុំចង់មានចំណូលបន្ថែមទៀត បានជាប្ដីប្រពន្ធយើងខ្ញុំសម្រេចចិត្ត ប្រកបរបរនេះ។ សាច់គោនៅទីនេះជាសាច់គោអនាម័យ ដោយសារត្រូវបានចិញ្ចឹម ដោយស្មៅតែប៉ុណ្ណោះ មិនប្រើប្រាស់ចំណីសត្វឡើងទម្ងន់ទេ បានជាសាច់ឆ្ងាញ់ ណាស់”។
![]() |
ហ៊ានគិតហ៊ានធ្វើ ប្ដីប្រពន្ធពីររូបនេះបានកសាងឡ សាកធ្វើ ហើយមិនរំពឹង ថា ផលិតផលត្រូវបាននិយមចូលចិត្តយ៉ាងដូច្នេះឡើយ។ លោកស្រី Phuong ឲ្យ ដឹងថា ក្រោយរយៈពេលមួយប្រកបមុខរបរនេះ គេមានគំនិតបង្កើតមូលដ្ឋានកែច្នៃ មួយទៀតនៅទីក្រុងហូជីមិញ ដើម្បីកែច្នៃសាច់គោងៀតពីសាច់គោវៀតណាម សំដៅកាត់បន្ថយតំលៃ បើប្រៀបនឹងការដឹកជញ្ជូនផលិតផលពីឡាវមកលក់នៅ ទីផ្សារក្នុងប្រទេស។ ប៉ុន្តែ ការផ្ដើមគំនិតនេះមិនទទួលបានជោគជ័យឡើយ ព្រោះថា សាច់គោនៅវៀតណាមមិនឆ្ងាញ់ដូចសាច់គោនៅឡាវទេ។ ចែករំលែកអំពីរបៀបធ្វើមុខម្ហូបនេះ លោក An ឲ្យដឹងថា ការជ្រើសរើស សាច់គឺជាការងារដែលជះឥទ្ធិពលដ៏សំខាន់បំផុតចំពោះគុណភាពផលិតផល។
“គោមួយក្បាលគ្រាន់តែយកភ្លៅទាំងពីរប៉ុណ្ណោះ។ មិនយកចំណែកផ្សេងៗ បានឡើយដោយសារសាច់ស្វិតណាស់។ យកភ្លៅទៅផ្ទះហើយពន្លះសរសៃ ពួរនិងខ្លាញ់ចោល។ កាត់សាច់ហើយប្រឡាក់សាច់ជាមួយគ្រឿងទេស។ គ្រឿងទេស ត្រូវមានខ្ញី អំបិល មីង ស្ករ ម្រេច ទឹកត្រី ម្ទេស ហើយពិសេសគឺគ្រាប់ Mac khen ទើបពង្រីកបានរស់ជាតិពិសេសរបស់សាច់គោឡាវ”។
ក្រោយពីប្រឡាក់ជាមួយគ្រឿងទេសក្នុងរយៈពេល២ម៉ោង សាច់គោត្រូវបាន យកទៅឆ្នើរនៅលើឡធ្យូងថ្ម ក្នុងរយៈពេលពី១០ដល់១២ម៉ោងទៀត។ ត្រូវប្រើ ភ្លើងយ៉ាងម៉េច ដើម្បីធានាឲ្យសាច់ស្ងួតផង ប៉ុន្តែនៅទន់និងឈ្ងុយឆ្ងាញ់ ទៀតផង។
![]() |
សាច់គោងៀតរបស់មូលដ្ឋានផលិត Tam An ត្រូវបានជនរួមជាតិអាណិក ជនវៀតណាមនៅឡាវនិយមចូលចិត្តយ៉ាងខ្លាំង។ ទន្ទឹមនឹងនោះ ជនវៀតណាម ក្នុងប្រទេសក៏ស្គាល់ដល់ ហើយបញ្ជាទិញ ត្រឡប់មកប្រទេសវិញដែរ។ លោកស្រី Phuong ឲ្យដឹងថា ពេលវេលាដែលអតិថិជនបញ្ជាទិញជាច្រើនបំផុត គឺក្នុងបុណ្យ Tet ចាប់ពីបុណ្យចូលឆ្នាំថ្មីសកលដល់បុណ្យចូលឆ្នាំថ្មីប្រពៃណី។ គិតជាមធ្យមគឺ មូលដ្ឋាន Tam An តែងតែកែច្នៃសាច់គោស្រស់ចំនួន១០០គីឡូក្រាមជារៀងរាល់ ថ្ងៃ។ លោក Chau និង លោក Minh ជាកម្មាភិបាលវៀតណាមពីររូបដែលទៅ បំពេញការងារនៅឡាវ បានចែករំលែកថា៖
“ខ្ញុំស្គាល់ដល់សាច់គោងៀត Tam An តាមការឧទ្ទេសនាមរបស់មិត្តភក្តិ នាពេលទៅបំពេញការងារនៅឡាវ។ សាច់គោរងៀតនៅទីនេះឆ្ងាញ់ណាស់។ ខ្ញុំតែងតែទិញធ្វើអំណោយជូនគ្រួសារ។”
“នៅវៀតណាមកម្រមានសាច់គោងៀតដែលឆ្ងាញ់ដូច្នះណាស់។ សាច់គោនេះ មានរស់ជាតិហឺររបស់ម្ទេសផង និងរស់ជាតិផ្អែមរបស់សាច់ផង។ ញ៉ាំម្ហូបនេះ ពេលផឹកស្រាគឺល្អអស្ចារ្យណាស់”។
តាមការចែករំលែករបស់លោក An និងលោកស្រី Phuong ថា នាពេលខាង មុខ មូលដ្ឋានផលិត Tam An នឹងបើកទូលាយទ្រង់ទ្រាយផលិតកម្ម។ គេនឹង អំពាវនាវបន្ថែមពលករវៀតណាមនៅទីក្រុងវៀងច័ន្ទចូលរួមធ្វើផលិតកម្ម ដើម្បី បង្កើតការងារធ្វើសំរាប់អាណិកជនវៀតណាមផង និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញា សាច់គោងៀតដោយរស់ជាតិវៀតណាមនៅប្រទេសឡាវទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


