![]() |
ក្នុងប៉ុន្មានថ្ងៃដើមឆ្នាំ២០១៨ ក្នុងដំណើរទស្សនកិច្ចការងារនៅប្រទេសថៃ ក្រុមអ្នកយកព័ត៌មានវិទ្យុសម្លេងវៀតណាម បានទៅទស្សនាមណ្ឌលរំលឹក អនុស្សាវរីយ៍លោកប្រធានហូជីមិញនៅភូមិ Dong ចំណុះគម្រោងការណ៍កសាង ភូមិមិត្តភាពថៃ-វៀតណាមនៅឃុំ Pamakhab ខេត្ត Phichit។ ក្រោយរយៈពេល ជិតមួយសតវត្សគិតតាំងពីថ្ងៃដែលលោកប្រធានហូជីមិញជ្រើសរើសទីនេះជាកន្លែង ដំបូងដើម្បីធ្វើសកម្មភាពបដិវត្តន៍នៅប្រទេសថៃមក ខេត្ត Phichit បានសំរេច កសាងឡើងមណ្ឌលរំលឹកអនុស្សាវរីយ៍ហូជីមិញនៅភូមិ Dong ដូចនិមិត្តរូប មួយនៃចំណងមិត្តភាពជិតស្និទ្ធវៀតណាម-ថៃ។ ក្នុងនាទីដំបូលអាស៊ាននៃ សប្ដាហ៍ចំនួនពីរជាបន្តបន្ទាប់នោះ យើងខ្ញុំនឹងផ្សាយអត្ថបទសរសេរពីរបទក្រោម ចំណងជើងថា “មណ្ឌលរំលឹកអនុស្សាវរីយ៍ហូជីមិញនៅភូមិ Dong - ទីកន្លែង ចងចំណងមិត្តភាពវៀតណាម ថៃ” និង “មនោសញ្ចេតនារបស់ជនថៃចំពោះ លោកប្រធានហូជីមិញ”។
![]() |
មណ្ឌលរំលឹកអនុស្សាវរីយ៍ហូជីមិញនៅភូមិ Dong ត្រូវបានបើកការដ្ឋានសាង សង់កាលពីខែធ្នូឆ្នាំ២០១៣ នៅលើផ្ទៃដីចំនួន៦៤០០ម៉ែត្រក្រឡា។ មណ្ឌលនេះ មានអាគារស្នូលនោះគឺសារមន្ទីរហូជីមិញមាន២ជាន់។ ជាន់ទី១ជាកន្លែងដើម្បី ដាក់តាំងបង្ហាញវត្ថុអនុស្សាវរីយ៍ពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណី វៀតណាមដូចជាអាវផាយ មួកស្លឹកឈើ ក៏ដូចជារូបថតរបស់មន្ត្រីថៃនិងវៀត ណាមចូលទស្សនាសារមន្ទីរផងដែរ។ ជាន់ទី២ នាបច្ចុប្បន្នកំពុងត្រៀមរៀបចំ ដើម្បីដាក់តាំងបង្ហាញព័ត៌មាននិងវត្ថុអនុស្សាវរីយ៍ក្នុងដំណើរការធ្វើសកម្មភាពបដិវត្តន៍របស់លោកប្រធានហូជីមិញនៅថៃ។ នៅមិនឆ្ងាយពីសារមន្ទីរនេះគឺផ្ទះឈើតាមបែប ថៃ ដែលស្ថិតនៅក្នុងសួនចម្ការខៀវស្រងាត់។ ផ្ទះឈើនេះគឺគំរូនៃផ្ទះឈើដែល លោកប្រធានហូជីមិញធ្លាប់ស្នាក់នៅភូមិ Dong។ ចែករំលែកអំពីការលំបាកក្នុង ដំណើរការកសាងមណ្ឌលនេះ លោក Somporn Lekuthaipanich ប្រធានការិយាល័យគ្រប់គ្រងឃុំ Pamakhab ខេត្ត Phichit បានឲ្យដឹងថា៖
“នាគ្រាដំបូង យើងខ្ញុំជួបការលំបាកជាច្រើនណាស់។ ពិសេសអ្នកសាក្សី វត្ថុតាង និងឯកសារស្ដីពីសហគមន៍ ជនវៀតណាមនាអតីតកាល។ ដូចផ្ទះឈើ នេះ គឺយើងខ្ញុំចំណាយពេលវេលាជាច្រើនណាស់ ដើម្បីស្រាវជ្រាវឯកសារ សៀវភៅមុននេះ១០០ឆ្នាំ ហើយក្រោយនោះ យករូបថតផ្ទះនេះទៅសួរជនចាស់ ជរាក្នុងតំបន់ ដើម្បីត្រួតពិនិត្យថា តើស្រដៀងជាមួយផ្ទះឈើដែលលោកប្រធាន ហូជីមិញធ្លាប់រស់នៅមុននេះ១០០ឆ្នាំដែរឬទេ។ ក្រោយពីមានគំរូហើយ គឺយើងខ្ញុំ ចាប់ផ្ដើមកសាងផ្ទះ។ សសរទ្រូងនៃផ្ទះនេះមានអាយុ ជាង១០០ឆ្នាំហើយ។”
ក្នុងដំណើរការធ្វើសកម្មភាពបដិវត្តន៍នៅថៃ ចាប់ពីខែកក្កដាឆ្នាំ១៩២៨ដល់ ចុងឆ្នាំ១៩២៩នោះ លោកប្រធានហូជីមិញ បានបង្អង់ដំណើរនៅភូមិ Dong ដើម្បីកសាងមូលដ្ឋានបដិវត្តន៍។ បើទោះបីស្នាក់នៅទីនេះក្នុងរយៈពេលខ្លីៗក្ដី ប៉ុន្តែ លោកប្រធានហូជីមិញបានសម្របខ្លួនទៅក្នុងជីវភាពរស់នៅរបស់អាណិក ជនវៀតណាម ដើម្បីធ្វើការឃោសនាចលនាបដិវត្តន៍ មុននឹងចេញទៅធ្វើសកម្ម ភាពនៅខេត្តផ្សេងៗដូចជា Udon Thani Sakon Nakhon Nakhon Phanom ជាដើម។
ទោះបីមួយសតវត្សបានកន្លងផុតទៅហើយក្ដី ប៉ុន្តែ អាជ្ញាធរនៅទីនេះ នៅតែរក្សានិងអភិរក្សស្លាកស្នាមទាំងអស់របស់លោកដដែល។ ក្នុងដំណើរការកសាង សារមន្ទីរ ខេត្ត Phichit បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយសារមន្ទីរបញ្ញាជាតិថៃ ចំណុះខុទ្ទកាល័យរដ្ឋាភិបាល ដើម្បី អភិវឌ្ឍន៍ទីនេះក្លាយទៅជាសារមន្ទីរបញ្ញាគំរូរបស់ថៃ។ នោះគឺសារមន្ទីរដែលផ្សាភ្ជាប់ ទេសចរណ៍ជាមួយនឹងការសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រ។ អាជ្ញាធរខេត្ត Phichit មានគោលបំណងថា មណ្ឌលរំលឹកអនុស្សាវរីយ៍នេះ មិនត្រឹមតែជាកន្លែង ដើម្បីសិក្សាស្រាវជ្រាវអំពីលោកប្រធានហូជីមិញប៉ុណ្ណោះទេ ថែមទាំងជាមណ្ឌល ទេសចរណ៍សហគមន៍របស់ឃុំ Pamakhab ទៀតផង។ លោក Virasak Vichitsengsri អភិបាលខេត្ត Phichit បានឲ្យដឹងថា៖
“ការកសាងមណ្ឌលកេរ្តិ៍ដំណែល មជ្ឈមណ្ឌលមិត្តភាពថៃ-វៀតណាម ឬ បានហៅថាសារមន្ទីរហូជីមិញនោះ គឺជារបត់សំខាន់ក្នុងទំនាក់ទំនងដ៏ល្អប្រសើរ រវាងប្រទេសទាំងពីរ។ ដូចការដែលយើងដាំដើមឈើមួយដើម្បីរីកលូតលាស់នោះគឺមជ្ឈមណ្ឌលមិត្តភាពថៃ វៀតណាមនឹងអភិវឌ្ឍន៍ ហើយត្រូវបានចងចាំជានិច្ចក្នុង ក្រអៅបេះដូងប្រជាជនខេត្ត Phichit ដែរ។ ប្អូនៗកុមារមកទីនេះដើម្បីសិក្សាស្រាវជ្រាវ អំពីសារមន្ទីរនេះ នឹងមានមោទនភាពអំពីលោកប្រធានហូជីមិញ។ ការកសាង សំណង់នេះបាននាំមកនូវអត្ថប្រយោជន៍ចំនួនពីរ។ ទីមួយគឺ នេះជាកន្លែងដើម្បី អភិរក្សវត្ថុតាង និងអនុស្សាវរីយ៍របស់លោកប្រធានហូជីមិញ។ ទីពីរគឺ សំដៅផ្សព្វ ផ្សាយឲ្យមិត្តភក្តិអន្តរជាតិដឹងថា Phichit មិនត្រឹមតែមានវត្តជាច្រើនប៉ុណ្ណោះទេ ថែមទាំងនេះជាកន្លែងចាប់ផ្ដើមបដិវត្តន៍ប្រជាជនរបស់វៀតណាម ជាកន្លែងដំបូង ដែលលោកប្រធានហូជីមិញធ្វើសកម្មភាពបដិវត្តន៍នៅថៃ។ ហើយប្រការសំខាន់ បំផុតគឺ នេះជាមណ្ឌលរំលឹកអនុស្សាវរីយ៍លោកប្រធានហូជីមិញតែមួយគត់ ដែលត្រូវបានកសាងឡើងលើដែនដីថៃ ដោយថវិការបស់ប្រជាជនថៃ។ នេះជាប្រការ សំខាន់និងគួរឲ្យមោទនៈដែលប្រជាជនថៃលៃទុកឲ្យប្រទេសវៀតណាម”។
ដើម្បីកសាងមណ្ឌលកេរ្តិ៍ដំណែលនេះ រដ្ឋអំណាចថៃបានរួមវិភាគទានកម្លាំង កាយចិត្តនិងថវិកាជាច្រើន។ នាពេលកន្លងទៅ អង្គការគ្រប់គ្រងឃុំ Pamakhab និងរដ្ឋអំណាចថៃបានផ្ដល់ទឹកប្រាក់ជាង១៤លានបាតចំពោះមណ្ឌលនេះ។ នា បច្ចុប្បន្ន ខេត្ត Phichit បានផ្ដល់ថវិកាបន្ថែម៨លានបាតទៀត។
បើទោះបីមិនទាន់បើកទ្វារជាផ្លូវការក្ដី ប៉ុន្តែ ក្នុងឆ្នាំ២០១៧ មណ្ឌលរំលឹក អនុស្សាវរីយ៍ហូជីមិញនៅភូមិ Dong នៅទទួលភ្ញៀវចំនួន១០០០នាក់ មកទស្សនា។ ពិតណាស់ថា នៅពេលបើកទ្វារជាផ្លូវការ ទីនេះនឹងទាក់ទាញភ្ញៀវ ទេសចរវៀតណាមនិងថៃយ៉ាងច្រើនកុះករ មកទស្សនា ស្វែងយល់អំពីលោក ប្រធានហូជីមិញ ក៏ដូចជាចំណងមិត្តភាពវៀតណាម-ថៃផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

