|
ស្នូរច្រៀងពិរោះរណ្ដំ ស្រឡាញ់ជីវិតរបស់ប្រជាកសិករកម្ពុជានៅពេលវិលប្រឡប់មកពីស្រែចំការ ទាក់ទាញបានចំណាប់អារម្មណ៍ពីសំណាក់ទស្សនិកជនជាច្រើនកុះករតាំងពីគ្រាដំបូង។ នៅលើឆាក សិល្បករ សិល្បការិនីចំនួន ៦ នាក់ នៃក្រុមសិល្បៈព្រះរាជាណាចក្រកម្ពុជាបានអង្គុយនៅខាងក្រោយផ្ទាំងក្រណាត់ពណ៌ខ្មៅបានច្រៀងផង និងបញ្ជាតួអាយ៉ងយ៉ាងប៉ិនប្រសប់។ តាមរយៈពន្លឺភ្លើងដែលបានបញ្ចាំងពីខាងក្រៅនោះ ទិដ្ឋភាពអំពីស្រុកស្រែកម្ពុជាដ៏សុខសាន្តត្រាណបានលេចចេញយ៉ាងរស់រវើកចំពោះមុខទស្សនិកជន។ ឈុតឆាកសម្ដែងនេះរួមមាន ២ ផ្នែក ដាច់ដោយឡែកពីគ្នា ក្នុងនោះ ផ្នែកទី ១ មានចំណងជើងថា ប្រជល់ក្របី ហើយផ្នែកទី ២ មានចំណងជើងថា អ្នកចំការ និងលោកម្ចាស់។ សិល្បករ សារាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជាបានចែករំលែកថា៖
“ឥឡូវនេះគេយករឿងសម័យបច្ចុប្បន្ន ដូចជារឿងគ្រឿងញៀន រឿង គ្រោះថ្នាក់ចរាចរ រឿងអំពីសង្គមដែលកំពុងតែជួបផលវិបាក មិនគោរពវិន័យ យកមកឆ្លុះបញ្ចាំងតាមរយៈអាយ៉ង ដើម្បីអប់រំមនុស្សទូទៅអំពីជីវិត។ អាយ៉ងគឺជាមធ្យោបាយសម្រាប់ប្រជាជនងាយមើល ងាយយល់ ព្រមទាំង អប់រំផង សប្បាយផង និងសើចផង”។
តាមរយៈទឹកដៃដ៏ប៉ិនប្រសប់ លាយឡំជាមួយចម្រៀងដ៏ពិរោះនោះ ក្រុមសិល្បៈល្ខោនអាយ៉ងកម្ពុជាបានដំណាលរឿងរ៉ាវ កំប្លែងជូនទស្សនិកជន។ រឿង ប្រជល់គោ បានដំណាលអំពីកសិករពីរនាក់ទៅគង្វាលគោនៅវាលស្មៅ។ នៅពេលសម្រាក កសិករទាំងពីនាក់នេះ បានភ្នាល់គ្នាប្រជល់គោ។ បន្ទាប់មក គោរមួយក្បាលត្រូវស្លាប់ បានជាអ្នកទាំងពីរឈ្លោះប្រកែកគ្នា។ ចុងបញ្ចប់ អ្នកទាំអពីរបានពឹងមេភូមិឲ្យមកជួយសម្រុះសម្រួលគ្នា។ ចំណែកឯរឿង ទី ២ អ្នកធ្វើចំការ និងលោកម្ចាស់ គឺបានដំណាលអំពីគ្រួសារកសិករមួយ ។ បន្ទាប់ពី សួនស្ពៃរបស់ខ្លួនត្រូវទន្សាយស៊ីបំផ្លាញនោះ គេបានប្ដឹងទៅលោកម្ចាស់ ដើម្បីចាប់បង្ខំឲ្យទន្សាយទាំងពីរក្បាលនេះសងសំណងវិញ។ គេបានអញ្ជើញលោកម្ខាស់មកពិសារបាយដើម្បីយកចិត្តគាត់។ ប៉ុន្តែ លោកម្ចាស់របស់គេមិនព្រមទៅចាប់ទន្សាយនោះទេ បែរជាទៅផ្ទះវិញ។ ពេលនេះ ក្រុមគ្រួសារកសិករទើបយល់ថា គេមិនត្រឹមតែមិនដោះស្រាយបានបញ្ហាប៉ុណ្ណោះទេ ថែមទាំងចំណាយទាំងពេលវេលា និងប្រាក់កាសទៀតផង។ សិល្បករ សារាន បានឲ្យដឹងថា រឿងរ៉ាវនេះមិនត្រឹមតែនាំមកនូវសំណើចប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវសារដ៏មានផលប្រយោជន៍ក្នុងជីវភាពរស់នៅសម្រាប់យើងផងដែរ។
“រឿងប្រជល់ក្របីនេះគឺចង់អប់រំមនុស្សទូទៅឲ្យចៀសផុតពីល្បេងស៊ីសង ដែលនាំឲ្យខាតបង់ទ្រព្យសម្បត្តិ។ រឿងទីពីរគឺជារឿងដែលអប់រំចំពោះមនុស្សទូទៅ បើមានរៀងក្ដីក្ដាំងតូចតាចគឺកុំទៅប្ដឹងឲ្យគេវិនិច្ច័យទោសអី ពោលគឺយើងសម្រុះសម្រួលគ្នា ដើម្បីដោះស្រាយដោយសន្តិវិធី កុំឲ្យខាតបង់ទ្រព្យសម្បត្តិ និងពេលវាលា”។
ដើម្បីត្រៀមរៀបចំសម្រាប់ឈុតឆាកនេះ លិល្បករ លិល្បការិនីកម្ពុជាបានហាត់សមក្នុងរយៈពេល ១ ខែ។ សិល្បករ សែនកុសល បានចែករំលែកថា៖
“យើងត្រូវចាប់តួឲ្យច្បាស់ ដូចជាខ្ញុំជាតួទន្សាយ ដូច្នេះខ្ញុំត្រូវធ្វើចរិតជាទន្សាយ ហើយើងត្រូវផ្លាស់ប្ដូរពីតួមួយទៅតួមួយ។ អារម្មណ៍របស់យើងគឺត្រូវតែផ្ចិតផ្ចង់ និងប្រឹងប្រែងណាស់ ពោលគឺយើងត្រូវប្រមូលអារម្មណ៍”។
![]() |
តាមការវាយតម្លៃរបស់សិល្បករប្រជាជន Vuong Duy Bien អតីតអនុរដ្ឋមន្ត្រីវប្បធម៌ ទេសចរណ៍វៀតណាម និងជាប្រធានក្រុមប្រឹក្សាសិល្បៈមហោស្រពល្ខោនអាយ៉ងអន្តរជាតិ ឆ្នាំ២០១៨ បានឲ្យដឹងថា ឈុតឆាកល្ខោនស្រមោលស្បែកធំរបស់ក្រុមសិល្បៈកម្ពុជាលើកនេះ មានគុណភាពខ្ពស់ជាង បើប្រៀបធៀបនឹងលើកមុន។
“ឈុតឆាក ល្ខោនស្រមោលស្បែកធំរបស់ក្រុម សិល្បៈកម្ពុជា លើកនេះ ពិតជាពិរោះណាស់ ទាំងបច្ចេកទេស និងការសម្ដែងយ៉ាងប៉ិនប្រសប់ ជាពិសេសគឺតូរតន្ត្រី និងការរៀបចំយ៉ាងផ្ចិតផ្ចង់។ ក្នុងការសម្ដែងលើកនេះ គេបានដាក់បញ្ចូលលក្ខណៈសម័យទៅក្នុងឈុតសម្ដែងរបស់ខ្លួន។ ហេតុដូច្នេះ គេអាចផ្សព្វផ្សាយអំពីវប្បធម៌របស់ខ្លួនផង និងធ្វើឲ្យរឿងរ៉ាវពិរោះផងដែរ”។
ដោយមានការខិតខំប្រឹងប្រែងទាំងនេះ ក្រុមសិល្បៈកម្ពុជាទទួលបានរង្វាន់ តូរតន្ត្រីឆ្នើមបំផុត។ តាមរយៈសាច់រឿង សិល្បករ សិល្បការិនីកម្ពុជាបានផ្សព្វផ្សាយអំពីតម្លៃប្រពៃណីរបស់ប្រទេសខ្លួន និងបញ្ជូន សារដ៏មានអត្ថន័យជូនចំពោះទស្សនិកជនផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

