![]() |
នាវេលាម៉ោង ១៨ និង ៤៥ នាទី នៅក្នុងវិហារឥស្លាម Al Noor ដែលមានទំហំប្រមាណ ៤០០ ម៉ែត្រការ៉េ នៅលើទីក្រុងហាណូយនោះ មានសាសនិកឥស្លាម ជាង ២០០ រូប មកពីឥណ្ឌូនេស៊ី និងប្រទេសមួយចំនួនទៀតដូចជា៖ ម៉ាឡេស៊ី ប្រ៊ុយណេដារូសាឡឹម ប៉ាគីស្ថាន និងវៀតណាម បានប្រតិបត្តិពិធីបួងសួង Magrib ដែលជា ពិធីបួងសួងចុងក្រោយក្នុងថ្ងៃ ចំពោះសាសនិកឥស្លាមគ្រប់រូប។ ក្នុងពិធីនេះ សាសនិកឥស្លាមបានស្លៀកពាក់សម្លៀកបំពាក់ដ៏ពិសេសរបស់ជនជាតិខ្លួន ពោលគឺស្ត្រីបានស្លៀកពាក់សម្លៀកបំពាក់ Mukena ដែលមានលក្ខណៈជិតឈឹង ចំណែកឯបុរសវិញគឺបានពាក់មួកមួយប្រភេទ ដែលមានឈ្មោះថា Peci ហើយថែមទាំងផ្ដោតអារម្មណ៍ទៅលើពិធីបួងសួងតាមការណែនាំរបស់ Imam (ម្ចាស់ពិធីបុណ្យ)។
ក្នុងអំឡុងពេលខែរ៉ាម៉ាឌននោះ វិហារអ៊ីស្លាម Al Noor មានសភាពគគ្រឹកគគ្រេងជាងមុន ដោយសារសាសនិកឥស្លាមបានមកបួងសួងយ៉ាងច្រើនកុះករ។ ជាពិសេស នាប៉ុន្មានឆ្នាំកន្លងទៅ ស្ថានទូតនៃបណ្ដាប្រទេសឥស្លាមនៅទីក្រុងហាណូយតែងតែបានរៀបចំពិធី ស្រាយសួស “Iftar រ៉ាម៉ាឌន” ក្រោយរយៈពេល ១ ថ្ងៃបួសតមអាហារ ជូនចំពោះសហគមន៍ជនឥស្លាមនៅទីនេះ។ លោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណុយបានឲ្យដឹងថា៖
“នាខែរ៉ាម៉ាឌន យើងបានបួងសួងច្រើនជាងធម្មតា ។ ក្នុងឱកាសនេះ យើងខ្ញុំមិនត្រឹមតែបួងសួង ៥ ពេលក្នុងមួយថ្ងៃប៉ុណ្ណោះទេ ថែមទាំងបួងសួង Tarawih ទៀតផង។ ខ្ញុំគិតថា ពិធីស្រាយបួស “Iftar រ៉ាម៉ាឌន” គឺជាប្រពៃនីដ៏ល្អប្រពៃមួយ ដែលត្រូវបាន វិហារអ៊ីស្លាម Al Noor ថែរក្សាផងដែរ”។
ពិធីស្រាយបសួស “Iftar រ៉ាម៉ាឌន”គឺជាពិធីបិទបញ្ចប់អំឡុងពេលបួសតមអាហារក្នុងថ្ងៃ។ ពិធីនេះបានចាប់ផ្ដើមនាវេលាម៉ោង ១៨ និង ៣០ នាទី។ ក្រោយពីពេលពិសារអាហារសម្រន់មួយចំនួន គេបានចូលរួមពិធីបួងសួង Magrib។ ក្រោយពេល សាសនិកឥស្លាមគ្រប់រូបបានពិសារអាហារគ្រប់មុខរួចមក គេបានអានគម្ពី Koran ក្នុងពិធី បួងសួង Tarawih ដើម្បីបិទបញ្ចប់ ពិធីស្រាយបសួស “Iftar រ៉ាម៉ាឌន”។ អញ្ជើញចូលរួមពិធីនេះ លោកស្រី Hera Nurlaela និងលោកស្រី Miranti Ratnasari Mia ជាប្រជាពលរដ្ឋឥណ្ឌូនេស៊ី បានសំណេះសំណាលថា៖
“ក្រុមគ្រួសារយើងខ្ញុំបានរស់នៅទីនេះអស់រយៈពេល ១៣ ឆ្នាំ ហើយ។ នាងខ្ញុំបានទទួលអំណរខែបួសតមរ៉ាម៉ាឌននៅវៀតណាម ១០ ដងហើយ។ ទោះបីជានៅទីក្រុងហាណូយមានវិហារឥស្លាម Al Noor មួយ ដែលតូចចង្អៀតក៏ដោយ ប៉ុន្តែយើងខ្ញុំពិតជារំភើបចិត្តណាស់ ដោយសាររដ្ឋាភិបាលវៀតណាមបានបង្កលក្ខណៈងាយស្រួល ក៏ដូចជាអនុញ្ញត្តិឲ្យប្រតិបត្តិការសកម្មភាពសាសនា ដែលក្នុងនោះមានសាសនិកឥស្លាមផងដែរ”។
“ក្នុងអំឡុងពេលខែបួសតមរ៉ាម៉ាឌននោះ ជារៀងរាល់ថ្ងៃ វិហារឥស្លាម Al Noor តែងតែរៀបចំពិធីពិសារអាហារស្រាយបួសដោយឥតគិតថ្លៃជូនសាសនិកឥស្លាម។ នាងខ្ញុំសប្បាយចិត្តណាស់ នៅពេលបានជួបសាសនិកឥស្លាមជាច្រើនរូបនៅទីនេះ”។
![]() |
ស្ដីពីអត្ថន័យនៃ ខែបួសតមរ៉ាម៉ាឌន លោក Ibnu Hadi ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅទីក្រុងហាណុយបានពន្យល់ថា៖
“សាសនិកឥស្លាមត្រូវប្រតិបត្តិពិធីបួសតមអាហារ។ ទោះជាយ៉ាងណាក៏ដោយ ចំពោះកុមារ ស្ត្រីមានផ្ទៃពោះ និងភ្ញៀវទេសចរអន្តរជាតិនោះ គឺអាច ផ្អាក ការបួសតមអាហារ។ សាសនិកឥស្លាមត្រូវប្រតិបត្តិពីព្រលឹមរហូតដល់ថ្ងៃលិច ដើម្បីខិតមកជិកអាទិទេព កាត់បន្ថយមហិច្ឆតា ធ្វើអំពើល្អ ក៏ដូជាទទួលបានភាពបរិសុទ្ធ នាចុងខែបួសតមរ៉ាម៉ាឌផងដែរ”។
ខែបួសតមរ៉ាម៉ាឌនឹងបិទបញ្ចប់នាដើមខែមិថុនាខាងមុខ។ ទោះបីជារស់នៅឆ្ងាយយពីស្រុកកំណើតក៏ដោយ ប៉ុន្តែសាសនិកឥស្លាមឥណ្ឌូនេស៊ីនៅទីក្រុងហាណូយនៅតែបំពេញកាតព្វកិច្ចនេះចំពោះអាទិទេពយ៉ាងកក់ក្ដៅផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

