ជាប្រទេសមានចំនួនប្រជាជនធំទី៤លើពិភពលោក មានកំរិតប្រាក់ចំណាយគិតជាមធ្យមខ្ពស់ រយៈពេលកន្លងទៅ ឥណ្ឌូនេស៊ីបានកំណត់ជាទីផ្សារមួយក្នុងចំណោមទីផ្សារធំសំរាប់ផ្នែកទេសចរណ៍វៀតណាម។ ក្រុមហ៊ុនទេស ចរណ៍វៀតណាមបានយកចិត្តទុកដាក់ពង្រីកទីផ្សារទេសចរណ៍នៅឥណ្ឌូនេស៊ីកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ដោយមានការខំប្រឹងប្រែងនិងជំហានជាក់ស្ដែងរបស់បណ្ដាក្រុមហ៊ុនទេសចរណ៍វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំជិតៗនេះ បរិមាណភ្ញៀវទេសចរឥណ្ឌូនេស៊ីមកដល់វៀតណាមបានកើនឡើងជាបន្តបន្ទាប់។
ឥណ្ឌូនេស៊ី-ទីផ្សារពោពេញទៅដោយសក្ដានុភាពសំរាប់ផ្នែកទេសចរណ៍វៀតណាម |
“ ខ្ញុំចាប់អារម្មណ៍ខ្លាំងចំពោះឈូងសមុទ្រហាឡុង ដោយភាពស្រស់ស្អាតអស្ចារ្យរបស់ធម្មជាតិនិងបរិយាកាសស្រស់ថ្លានៅទីនោះ។ ក្រៅពីនោះ ខ្ញុំក៏ចូលចិត្ត My Tho ខ្ញុំចូលចិត្តជិះទូកតាមព្រែក ទន្លេ ហើយហូបផ្លែឈើនៅក្នុងតំបន់នោះ។”
“ ខ្ញុំចូលចិត្ត Pho ជាពិសេសគឺ Pho សាច់គោ ពីព្រោះវាឆ្ងាញ់ណាស់ ។ ទឹកស៊ូបរបស់វាផ្អែម មានរស់ជាតិចំឡែកណាស់ ខុសពីម្ហូបឥណ្ឌូនេស៊ី។ ក្រៅពីនោះ ខ្ញុំក៏ចូលចិត្តម្ហូប Pho ឆាផងដែរ។”
នេះជាចំណាប់អារម្មណ៍របស់មិត្ត Cynthia និង Kartina ភ្ញៀវទេសចរមកពីឥណ្ឌូនេស៊ី បានធ្វើដំណើរទេសចរណ៍នៅវៀតណាម ក្នុងរយៈពេល៧ថ្ងៃ ចាប់ពី Sai Gon – My Tho – Ha Noi។ ក្នុងដំណើរនេះ មិត្តទាំងពីរនាក់នេះបានរួមជាមួយមនុស្សចំនួន៣០នាក់ទៀត បានទៅទស្សនាទីក្រុងហូជីមិញ -មជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់វៀតណាម ទីក្រុង My Tho -តំបន់ពោពេញទៅដោយផ្លែឈើគ្រប់ប្រភេទ និងទីក្រុងហាណូយ-មជ្ឈមណ្ឌលនយោបាយវៀតណាម ដោយមានតំបន់កេរ្តិ៍តំណែលប្រវត្តិសាស្ត្រជាច្រើនដូចជា៖ប្រាំង្គតំកល់សពលោកប្រធាន ហូជីមិញ វិហារ Ngoc Son, Van Mieu Quoc Tu Giam,ទៅទស្សនាឈូងសមុទ្រហាឡុង …លៗ
ចាប់ពីដើមឆ្នាំ២០១៧មក ខែមិថុនាជាខែមានបរិមាណភ្ញៀវទេសចរឥណ្ឌូនេស៊ីច្រើនបំផុតនៅវៀតណាម ពីព្រោះ នេះជាឱកាសបុណ្យ Lebaran របស់ឥណ្ឌូនេស៊ី ។លោកស្រី Thanh Ha នាយិកាក្រុមហ៊ុន Prestige Travel បានអោយដឹងថា៖
“ ឆ្នាំនេះ បើប្រៀបនឹងឆ្នាំទៅមិញ មានកំណើន១០០%។ ពីដើមឆ្នាំមក បរិមាណភ្ញៀវទេសចរមកវៀតណាមតាមរយៈក្រុមហ៊ុនយើងខ្ញុំគឺជាងមួយពាន់នាក់ គិតជាមធ្យម មួយខែទទួលពី១៥០-២០០នាក់។ ភ្ញៀវទេសចរមកច្រើនជាងគេគឺក្នុងឱកាសបុណ្យ Lebaran របស់ឥណ្ឌូនេស៊ី និងឱកាសបុណ្យ Noel។ក្នុងខែមិថុនាកន្លងទៅ ក្រុមហ៊ុនរបស់យើងខ្ញុំបានទទួលភ្ញៀវទេសចរឥណ្ឌូនេស៊ីចំនួន១០ក្រុម។”
ក៏ដូចជាក្រុមហ៊ុន Prestige Travel ក្នុងខែមិថុនាកន្លងទៅ ក្រុមហ៊ុនទេសចរណ៍ជាច្រើន ដូចជា៖ Viking, Dong Travel , Huong Giang Travel…លៗ ក៏ទទួលភ្ញៀវទេសចរជាច្រើនពីឥណ្ឌូនេស៊ី។ លោក Ha Cong Loi មគ្គុទេសចរ ភាសាឥណ្ឌូនេស៊ី បានអោយដឹងថា៖
“ ខ្ញុំឃើញថា៖ភ្ញៀវទេសចរឥណ្ឌូនេស៊ី ជិតស្និទ្ធ រូសរាយរាក់ទាក់។ ពេលទៅទស្សនា គេក៏បានស្រាវជ្រាវអំពីព័ត៌មានទូទៅ និងគេក៏មានគោលបំណងបានថតរូប និងទិញឥវ៉ាន់ជាច្រើនដែរ។ គេចូលចិត្តទំនិញសិប្បកម្មវិចិត្រសិល្បះវៀតណាមណាស់ ដូចជា៖គំនូរខ្មុកម្រះ ឬគំនូប៉ាក់។ ពិសេស ម្ហូបពិសេសដោយឡែកនៅតបន់នីមួយៗ ក៏បានភ្ញៀវទេសចរឥណ្ឌូនេស៊ីពេញនិយមចូលចិត្តដែរ។”
ទោះបីជាសក្ដានុភាពអភិវឌ្ឍន៍ទេសចរណ៍ពីឥណ្ឌូនេស៊ីនៅធំធេងណាស់ក្តី នៅមានឧបសគ្គមួយចំនួន ដូចជា៖ព័ត៌មានទេសចរណ៍រវាងប្រទេសទាំងពីរនៅមានកំហិត មគ្គុទេសចរចេះនិយាយភាសាឥណ្ឌូនេស៊ីមានតិច និងជើងហោះហើរត្រង់ពីវៀតណាមនិងឥណ្ឌូនេស៊ីនៅតិចពេក។ លោក Vu Van Khiem នាយកក្រុមហ៊ុនទេសចរណ៍ Indochina Travelland បានអោយដឹងថា៖
“ នាបច្ចុប្បន្ន ជើងហោះហើរត្រង់ពីវៀតណាមទៅឥណ្ឌូនេស៊ីនិងផ្ទុយទៅវិញនៅមានកំហិត។ ការតភ្ជាប់រវាងជើងហោះហើរមួយចំនួនមិនសមស្រប ត្រូវចំណាយពេលវេលា Transit ជាច្រើន នៅសិង្ហបុរី និងម៉ាឡេស៊ី។ ខ្ញុំមានគោលបំណងមានជើងហោះហើរត្រង់ពីទីក្រុងហាណូយ និងទីក្រុងហូជីមិញច្រើនថែមទៀត ទៅកាន់ទីក្រុង Jakatar និងទីក្រុងមួយចំនួនទៀតនៅឥណ្ឌូនេស៊ី ដូចជា៖ Bali Bandung។”
ឆ្នាំ២០១៥ មានភ្ញៀវទេសចរឥណ្ឌូនេស៊ីចំនួន៦ម៉ឺន២ពាន់នាក់មកវៀតណាម ហើយដល់ឆ្នាំ២០១៦ បរិមាណភ្ញៀវទេសចរឡើងដល់៧ម៉ឺននាក់។ តាមអគ្គនាយករង អគ្គនាយកដ្ឋានទេសចរណ៍វៀតណាម លោក Ha Van Sieu ថា៖ ឆ្នាំ២០១៧ ផ្នែកទេសចរណ៍វៀតណាម អាចទទួលភ្ញៀវទេសចរឥណ្ឌូនេស៊ីចំនួន១០ម៉ឺននាក់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ