![]() |
(VOVworld) - រូបភាពមុនដំបូងដែលយើងខ្ញុំជួបប្រទះ ពេលបោះជំហានចូលភូមិ Chang Son គឺផ្លិតក្រដាសទាំងឡាយបានរាយដាក់ហាលគ្រប់ទីកន្លែងនៅតាមមាត់ផ្លូវនិងច្រកចូលភូមិ។ មកទស្សនាសិប្បកម្មផ្លិតនានាដែលនៅក្នុងភូមិភ្ញៀវទេសចរមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបរិយាកាសសិលប្បៈចម្រុះពណ៌។ បណ្ដាអ្នកថតរូបតែងតែមក ទស្សនាភូមិដើម្បីផ្តិតយកបានរូបភាពស្អាតអស្ចារ្យនៃផ្លិតគ្រប់ប្រភេទគ្រប់ពណ៌។
ចាប់តាំងពីសតវត្យទី ១៩ មុខរបរផ្លិតបង្កើតបានកេរ្តិ៍ឈ្មោះរបស់ភូមិ Chang Son នៅក្នុងនិងក្រៅប្រទេស។ ជនបារាំងបាននាំផ្លិតភូមិ Chang Son ទៅតាំងបង្ហាញ នៅការតាំងពិពណ៌អន្តរជាតិនៅទីក្រុងប៉ារីសជាច្រើនលើកជាច្រើនសារ។ កេរ្តិ៍ឈ្មោះរបស់បណ្ដាសិប្បករដូចជា៖ លោក Duong Van Mo លោក Nguyen Duc Lan ឬ លោក Nguyen Lan Tuyet គឺគ្មានអ្នកណាមិនស្គាល់ដល់ទេ។ នាឆ្នាំ ២០០៨ សិប្បករ Duong Van Mo រួមជាមួយសិប្បករ Phi Quang Bo បានធ្វើផ្លិត ធំបំផុតវៀតណាម។ លោក Phi Quang Bo បានរៀបរាប់ថា៖
«ខ្ញុំសំណាងណាស់ដែលមានឱកាសរួមជាមួយសិប្បករ Duong Van Mo ធ្វើផ្លិតធំបំផុតដែលត្រូវបានទទួលស្គាល់ជាឯកទគ្គកម្មជាតិនៅពិធីបុណ្យវិថីផ្កាទីក្រុងហាណូយ។ ផ្លិតនោះត្រូវបានរក្សានៅមជ្ឈមណ្ឌលតាំងពិពណ៌ Van Ho ទីក្រុងហាណូយ។ យើងខ្ញុំត្រូវប្រើប្រាស់ឈើជំនួសឲ្យឬស្សីក្នុងការធ្វើគ្រោងឆ្អឹងផ្លិតដោយសារកំពស់ខ្ពស់ណាស់។ កំពស់ផ្លិតគឺ ៥ ម៉ែត្រ ដល់ពេលបើកចេញ វាមានទំហំធំ ១០ ម៉ែត្រ។ ផ្លិតត្រូវបានចាក់ពីផ្តៅ។ លើផ្លិតគឺគំនូរអំពីផ្សារនៅទីក្រុងហាណូយ។ យើងខ្ញុំត្រូវកសាងរន្ទាដើម្បីព្យួរផ្លិតឡើងនៅចម្ការ Ly Thai To ។ មនុស្សជាច្រើននាក់បានមកថតរូប។»
ផ្លិតភូមិ Chang Son សម្បូរបែបទាំងខាងប្រភេទនិងពណ៌។ មិនត្រឹមតែធ្វើ ផ្លិតក្រដាស ប៉ុណ្ណោះទេ ថែមទាំង អ្នកភូមិ Chang Son ផលិតផ្លិតគ្រប់ប្រភេទ ផ្សេងៗដូចជា៖ ផ្លិតសូត្រ ផ្លិតតុបតែងជញ្ជាំង ផ្លិតអនុស្សាវរីយ៍។ លោក Phi Quang Bo បានឲ្យដឹងទៀតថា៖
«ផ្លិតក្រណិយតគឺផ្លិតតុបតែងនិងផ្លិតធ្វើកាដូ។ គ្រោងឆ្អឹងផ្លិតអាចធ្វើពីឆ្អឹង ឬស្នែង។ បើប្រៀបនឹងភូមិផ្សេងៗ គំនូរតុបតែងលើផ្លិតនភភូមិ Chang Son ស្អាតជាង ។ ត្រូវច្នៃប្រឌិត ជាឧទាហរណ៍ គូរសត្វនាគ ក្ងោក ផ្កា រូបភាពទឹកដីវៀតណាម និងរូបភាពរបស់លោកប្រធានហូជីមិញទៀតផង។ នាបច្ចុប្បន្ន លើឆាកល្ខោន cheo tuong និងរបាំ សិល្បៈសិល្បការិនីសុទ្ធតែប្រើប្រាស់ផ្លិត Chang Son។»
របរធ្វើផ្លិតទាមទាភាពប៉ិនប្រសពដោយម៉ត់ចត់។ ដើម្បីធ្វើផ្លិតដូចបំណង សិប្បករភូមិ Chang Son ត្រូវជ្រើសរើសដើមឬស្សីនិងផ្តៅនិមួយដើម្បីធ្វើឆ្អឹងផ្លិត និងក្រដាស់សំរាប់ធ្វើស្លាប។ អ្នកធ្វើផ្លិតនៅ Chang Son ទៅទិញដើមឫស្សីដោយខ្លួនឯងយកមកត្រាំរាប់ខែទើបគ្រប់ខ្នាតដើម្បីធ្វើគ្រោងឆ្អឹងផ្លិត។ ក្រដាសធ្វើផ្លិតគឺជា ក្រដាស Do ដែលត្រូវបានទិញពីភូមិ Dong Ho (ខេត្ត Bac Ninh)។ ក្នុងពេលបិទ ក្រដាសត្រូវធ្វើយ៉ាងម៉េចដើម្បីមិនធ្វើឲ្យក្រដាសជ្រុងងាយស្រួលដើម្បីគូរគំនូ។ នាដំណាក់កាលសម្រេចសប្បករនឹងលាបពណ៌រលោងសំដៅរក្សាផ្លិតស្អាតនិងជាប់បានយូរ។ លោក Duong Van Doan កូនប្រុសរបស់សប្បករ Duong Van Mo បានឲ្យដឹងថា៖
«ការធ្វើផ្លិតទាមទាផ្នែកជាច្រើនដែលត្រូវធ្វើដោយដៃ។ ជំហាននិមួយៗសុទ្ធតែសំខាន់និងតភ្ជាប់ជាមួយគ្នា។ ដើម្បីផលិតផ្លិតស្អាតឲ្យបានសិប្បករអនុវត្តជំហានៗដ៏ប្រុងប្រយ័ត្យ ព្រមទាំង ច្នៃប្រឌិត នាំភាពថ្មីចូលក្នុងវណ្ណកម្មរបស់ខ្លួន ពីនោះ ផលិតផលនឹងទទួលបានការនិយមចូលចិត្តរបស់អតិថិជន។»
ផ្លិត Chang Son ត្រូវបាននាំចេញទៅប្រទេសជាច្រើនលើពិភពលោកដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់ ជប៉ុននិងកូរ៉េខាងត្បូង។ មុខរបរធ្វើផ្លិតមិនត្រឹមតែនាំ មកនូវចំណូលខ្ពស់សំរាប់អ្នកភូមិ ប៉ុណ្ណោះទេ ថែមទាំង រួមវិភាគទានក្នុងការ អភិរក្សនិងពង្រីកប្រពៃណីនៃភូមិរបររាប់រយឆ្នាំ ទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
