មុខម្ហូបត្រីខនៃភូមិ Vu Dai នាប៉ុន្មានថ្ងៃខិតមកជិតបុណ្យចូលឆ្នាំថ្មីប្រពៃណី

នៅភូមិ Vu Dai បណ្ដាគ្រួសារចិញ្ចឹមត្រីនិងធ្វើត្រីខពេញ ១ ឆ្នាំ។ ប៉ុន្តែ នាប៉ុន្មាន ថ្ងៃខិតមកជិតដល់បុណ្យតេតប្រពៃណីនេះគឺរដូវខត្រីធំបំផុតក្នុងឆ្នាំ ពេលនោះ ភូមិប្រើប្រាស់ត្រីរាប់តោនក្នុងមួយថ្ងៃ។ ក្នុងទូទាំងភូមិត្រូវបានក្របដណ្តបដោយខ្លឹនឈ្ងុយឆ្ងាញ់នៃត្រីខ រួមជាមួយសម្លេងសើចលេងសប្បាយរីករាយនៅខាងក្បែរចង្ក្រានដែលឆេះ ភ្ញៀវពីគ្រប់ទិសទីមកកាន់ភូមិ Vu Dai ទិញត្រីខដើម្បីស៊ីតេតឬយកធ្វើជាការដូជូនសាច់ញាតិនិងមិត្ត ភ័ក្ត។ លោកស្រី Tran Thi Ngan ប្រជាពលរដ្ឋមួយរូបនៅភូមិ Vu Dai ម្នាក់បានចែករំលែកថា៖

«ក្នុងបុណ្យតេត គ្រួសារខ្ញុំធ្វើត្រីខចំនួន ១៥០ ឆ្នាំងក្នុងមួយថ្ងៃ បើនាថ្ងៃធម្មតាធ្វើពី ២០ ដល់ ១០០ ឆ្នាំងតែប៉ុណ្ណោះ។ នាបុណ្យតេត គ្រួសារខ្ញុំធ្វើត្រីខទាំងយប់ទាំងថ្ងៃ។ នាឆ្នាំទៅមិញដល់ថ្ងៃទី ២៩ ខែទី ១ តាម ច័ន្ទគតិ នៅមានអតិថិជនហៅបញ្ជាទិញត្រីខទៀត។ ឆ្នាំមិញនេះ មានអតិថិជននៅខេត្ត Ninh Binh បញ្ជាទិញឆ្នាំងត្រីខចំនួន ៥ ឆ្នាំងដើម្បីយកទៅ ម៉ាឡេស៊ី។ ព្រោះថាជាភូមិរបរប្រពៃណីទើប ត្រីខនៅទីនេះមានរស់ជាតិពិសេសដោយឡែកដោយរូបមន្តអាថ៌កំបាំងរបស់ខ្លួន។»

ត្រីខភូមិ Vu Dai ត្រូវបានកែច្នៃតាមរយៈជំហានយ៉ាងម៉ត់ចត់ជាច្រើន ជាពិសេស គ្រួសារនិមួយៗមានរូបមន្តអាថ៌កំបាំងរបស់ខ្លួនដែលគ្មានកន្លែងណាដូចឡើយ។ ប្រការឲ្យ ដែលបង្កើតឡើងភាពវិសេសវិសាលនៃមុខម្ហូបត្រីខភូមិ Vu Dai គឺការប្រើប្រាស់ឆ្នាំងដីដើម្បីខ ។ លោកស្រី Tran Thi Ngan បានឲ្យដឹងថែមទៀតថា៖

«មុនបង្អស់ត្រូវប៉ាតកំបោរនៅបាតឆ្នាំងហើយចាក់ទឹកពុះទៅក្នុងឆ្នាំងដាំទឹកពុះជាច្រើនលើកជាច្រើនសារ ដើម្បីកំចាត់ចោលសារធាតុបំពុល។ ធ្វើដូច្នេះ ឆ្នាំនឹងមិនជ្រាបទឹក ហើយថែមទាំងមិនចុះទឹកត្រីអំបិលទេ។»

អុសដើម្បីខត្រីត្រូវជាអុសដើមមៀននិងអង្កាម។ ត្រីត្រូវជាត្រីគល់រាំងខ្មៅដែលត្រូវបានចិណ្ចឹមឲ្យវាស៊ីខ្យង។ កាត់ក្បាលនិងកន្ទុយយកខ្លួនត្រីតែប៉ុណ្ណោះ។ កាត់ត្រីជាកងៗ ដែលមានទម្ងន់ ១ គីឡូ។ ត្រីខភូមិ Vu Dai មិនអាចខ្វះគ្រឿងទេសដូចជា៖ ខ្ញី រំដេង ក្រូចឆ្មារ ម្រេច ខ្ទឹម ទឹកខួរក្តាម បានឡើយ។ លោក Nguyen Van Tam ម្ចាស់មូលដ្ឋានត្រីខ Nhan Hau នៅភូមិ Vu Dai បានឲ្យដឹងថា៖

«ត្រីខឆ្ងាញ់អាស្រ័យដោយបច្ចេកទេសផ្សំទឹកត្រីខួរក្តាម។ ក្តាមច្រកក្នុងក្រឡអំបិល ទុករយៈពេល ១២ ខែ។ ត្រូវមានបទពិសោធន៍ជាច្រើនទើបអាចដាក់ចេញរូបមន្តថា៖ ត្រីស្រស់មួយគីឡូទាមទាឲ្យទឹកត្រីខួរក្តាម។ ប៉ុន្មានត្រីត្រគល់រាំងខ្មៅត្រូវចិញ្ចឹមពី ៥ ខែដល់ ១ ឆ្នាំដើម្បីទទួលបានហោចណាស់ ៥ គីឡូ ដោយហេតុនេះ ពេលខសាច់ត្រីណែននិងមានរស់ជាតិឆ្ងាញ់។ ខត្រីក្នុងរយៈពេលពី ១២ ដល់ ១៤ ម៉ោងដាក់ភ្លើងល្មមៗ។»

លោក Tran Ba Luan ម្ចាស់មូលដ្ឋានធ្វើត្រីខ Tran Luan

ភូមិ Vu Dai រវល់បំផុតក្នុងឱកាសបុណ្យតេត ជាពិសេសគឺក្នុងបុណ្យទេវតាចង្ក្រាន (ថ្ងៃទី ២៣ ខែទី ១២ តាមច័ន្ទគតិ)។ លោក Tran Ba Luan បានឲ្យដឹងថែមទៀតថា៖

«នាបុណ្យតេត អណិកជនវៀតណាមនៅអាមេរិក បារាំង អាល្លឺម៉ង់ រុស្ស៊ី សុទ្ធតែមក ភូមិ Vu Dai ទិញត្រីខធ្វើកាដូក្នុងបុណ្យតេត។ គ្រួសារខ្ញុំទើបនឹងខត្រី ១៦ ឆ្នាំ ឆ្នាំងនិមួយៗមាន ទម្ងន់ ៥ គីឡូ សំរាប់អតិថិជនយកទៅកូរ៉េខាងត្បូង។ នាបុណ្យតេត គ្រួសារខ្ញុំទទួលការបញ្ជា ទិញឡើងដល់ ៣ ពាន់ឆ្នាំងត្រីខក្នុងមួយថ្ងៃ។ មមាញឺតណាស់!»

ឆ្នាំងត្រីខភូមិ Vu Dai ដូចជាអំណោយមានអត្ថន័យដើម្បីសាច់ញាតិអាចទុកជូនគ្នាក្នុងបុណ្យតេត។ មុខម្ហូបពិសេសប្រពៃណីនៃភូមិ Vu Dai ពោរពេញទៅដោយអត្ត សញ្ញាណវប្បធម៌របស់ជនបទវៀតណាមរួមវិភាគទានធ្វើឲ្យសម្បូរបែបថែមទៀតវប្បធម៌ម្ហូបអាហាររបស់វៀតណាម៕