ក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពនៅភូមិ Pho ឃុំ An Quang Huu ខេត្ត Tra Vinh |
ដោយត្រូវបានសាខាអនាម័យសុវត្ថិភាពម្ហូបអាហារខេត្ត Tra Vinh ទទួលស្គាល់ជាក្រុមដាំបន្លែគ្មានជាតិគីមីនាឆ្នាំ ២០១៣ នោះ ផលិតផលរបស់ក្រុមសហការណ៍មានពាណិជ្ជសញ្ញា ហើយត្រូវបានបញ្ចេញលក់នៅតាមខេត្ត ក្រុងជាច្រើន។ ក្រៅពីបន្លែដែលបានដាំដុះជាប្រចាំដូចជា៖ ស្ពៃក្ដោប សាឡាត់ និងខ្ទឹមជាដើម សមាជិក ក្រុមសហការណ៍ក៏បានដាំ បន្លែ ប្លែកៗ ជាច្រើនប្រភេ ទដែលមានតម្លៃខ្ពស់ដូចជា៖ សាឡាត់រួញ និងសាឡាត់ពណ៌ស្វាយ។ សមាជិកម្នាក់ៗនៃក្រុមសហការណ៍ដាំ បន្លែសុវត្ថិភាពភូមិ Pho អាចប្រមូលបន្លែពី ៦ ទៅ ១០ រដូវកាលជារៀងរាល់ឆ្នាំ ដោយបានផលិតកម្មតាមទិសដៅសរីរាង្គ។ អ្នកស្រី Le Thanh Tra ប្រធានសមាគមន៍សហព័ន្ធនារីឃុំ An Quang Huu បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន ក្រុមសហការណ៍ដាំបន្ថែសុវត្ថិភាពភូមិ Pho មានសមាជិកចំនួន ៣២ នាក់ ជាមួយផ្ទៃដីដាំបន្លែចំនួន៦ ហិកតា ដែលមានជំនាញដាំបន្លែ ស្ពៃ សាឡាត់ និងជី។ កាលពីមុន បងប្អូននារីបានដាំបន្លែតាមលក្ខណៈគ្រួសារ ពោលគឺមិនសហការណ៍ជាមួយគ្នាឡើយ។ តាមរយៈការតភ្ជាប់គ្នា បងប្អូននារីអាចកាត់បន្ថយថ្លៃផលិតកម្មសន្សំសំចៃកម្លាំងពលកម្ម មានតម្លៃស្ថិរភាពជាង។ នៅពេលចូលរួមគំរូនេះ សមាជិកគ្រប់រូបទទួលបានប្រាក់កម្ចីអនុគ្រោះរបស់ធនាគារគោលនយោបាយសង្គម ហើយទទួលការជួយឧបត្ថម្ភទុនពីសមាគមសហព័ន្ធនារី។ គំរូនេះបានជួយបងប្អូននារីចំនួន ២៤ នាក់ រួចផុតពីភាពក្រីក្រផងដែរ”។
នាដើមឆ្នាំ ២០១៧ មជ្ឈឹមសមាគមន៍សហព័ន្ធនារីវៀតណាមបានជ្រើសរើសយកក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho ដើម្បីអនុវត្តន៍គម្រោងវិទ្យាសាស្ត្រ “គម្រោងសាកល្បងពង្រីកគំរូជួយសម្រួលរបររកស៊ីជូននារីជនជាតិភាគតិចខេត្ត Tra Vinh ឲ្យបន្សាំនឹងការប្រែប្រួលអាកាសធាតុ”។ សមាជិកក្រុមសហការណ៍ទទួលបានការឧបត្ថម្ភអំពីពូជដំណាំ ជី និងបច្ចេកទេសដាំដុះថ្មី ដើម្បីបន្សាំនឹងការប្រែប្រួលអាកាសធាតុលើផ្ទៃដីដាំដុះ ៥ ០០០ ម៉ែត្រការ៉េ។ បច្ចុប្បន្ននេះ សមាជិកនៃគំរូនេះ មិនត្រឹមតែបានផ្សព្វផ្សាយបច្ចេកទេសដាំបន្លែសុវត្ថិភាពដោយប្រើប្រាស់ជីមីក្រូជីវសាស្ត្រសម្រាប់ក្រុមសហការណ៍ទាំងមូលប៉ុណ្ណោះទេ ថែមទាំងបានពង្រីកទៅកាន់គ្រួសារនានានៅឃុំ An Quang Huu ទៀតផង។ លោកស្រី Quach Thi Ut ប្រធានក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho បានឲ្យដឹងថា៖ “នាងខ្ញុំបានប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា ហើយទទួលបានទុនឧបត្ថម្ភ នៅពេលចូលរួមក្រុមសហការណ៍ភូមិ Pho។ ថ្នាក់ដឹកនាំខេត្ត ឃុំ និងភូមិយកចិត្តទុកដាក់ដល់ ក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho ណាស់។ បងប្អូននារីយើងខ្ញុំបានស្រុះចិត្តគំនិតគ្នាដើម្បីទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ច។ នាបច្ចុប្បន្ន ក្រុមគ្រួសារនីមួយៗទទួលបានប្រាក់ចំណូលប្រមាណ ៦ លានដុងក្នុងមួយខែផងដែរ”។
សកម្មភាពសហការលើវិស័យកសិកម្មនៅភូមិ Pho ឃុំ An Quang Huu ខេត្ត Tra Vinh |
អាជ្ញាធរមូលដ្ឋានជានិច្ចកាលបានរួមដំណើរ និងជួយឧបត្ថម្ភសមាជិកក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho។ សមាគមន៍សហព័ន្ធនារីឃុំ An Quang Huu បានជំរុញការឃោសនា និងចលនាដល់ប្រជាពលរដ្ឋចូលរួមក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho ដើម្បីជួយបងប្អូននារីឈានឡើង រួចផុតពីភាពក្រីក្រ។ លោក Ngo Van Du ប្រធានគណៈកម្មាធិការប្រជាជនឃុំ An Quang Huu បានឲ្យដឹងថា៖ “នាឆ្នាំ ២០១៨ មន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទខេត្ត Tra Vinh បានជួយឧបត្ថម្ភក្រុមសហការណ៍ដាំដុះបន្លែសុវត្ថិភាពភូមិ Pho ។ នាបច្ចុប្បន្ន គំរូនេះទទួលបានការជួយឧបត្ថម្ភ និងវិនិយោគវិទ្យាសាស្ត្រ បច្ចេកទេស និងជួយណែនាំដល់ប្រជាកសិករ ដើម្បីបញ្ចេញលក់ផលិតផល។ ជារៀងរាល់ឆ្នាំ ការិយាល័យកសិកម្មខេត្តបានបើកវគ្គហ្វឺកហ្វឹនវិទ្យាសាស្ត្រនិងបច្ចេកទេសដាំដុះដំណាំ។ សមាជិកនៃក្រុមសហការណ៍ដាំបន្លែសុវត្ថិភាពភូមិ Pho បានតភ្ជាប់ជាមួយគ្នា ព្រមទាងតភ្ជាប់ជាមួយធនាគារគោលនយោបាយសង្គម ដើម្បីទទួលបានប្រភពប្រាក់កម្ចី សំដៅវិនិយោគទិញសំណាញ និងគ្រាប់ពូជ។ នាបច្ចុប្បន្ន សមាជិកគ្រប់រូបនៃ ក្រុមសហការណ៍ដាំដុះបន្លែសុវត្ថិភាពភូមិ Phoបានរួចផុតពីភាពក្រីក្រហើយផងដែរ”។
ក្រុមសហការណ៍ដាំដុះបន្លែសុវត្ថិភាពភូមិ Pho កំពុងប្រតិបត្តិការប្រកបដោយមានប្រសិទ្ធភាព។ គំរូផលិតកម្មរបស់ ក្រុមសហការណ៍ដាំដុះបន្លែសុវត្ថិភាពភូមិ Pho បានជួយឃុំ An Quang Huu កាត់បន្ថយអត្រាភាពក្រីក្រចុះ ៥,៧% ជារៀងរាល់ឆ្នាំ។ ស្រុក Tra Cu នឹងពង្រីកគំរូនេះសំដៅជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចជនបទឡើងវិញ កែលម្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

