![]() |
ក្នុងរយៈពេល ២ ឆ្នាំ អនុវត្តន៍កម្មវិធី “ក្រោកឈរឡើង - ចាប់អាជីព និងអភិវឌ្ឍន៍សហគ្រាស” ជាមួយនឹងកម្មវិធី និងសកម្មភាពជាក់ស្ដែងជាច្រើននោះ ខេត្ត Ben Tre បានបង្កើតសហគ្រាសថ្មីជិត ៩០០ អង្គភាព ឧបត្ថម្ភទុន បច្ចេទេសបង្កើតការងារធ្វើជួយឲ្យក្រុមគ្រួសារជាង ៤១០០ គ្រួ រួចផុតពីភាពក្រីក្រ កាត់បន្ថយអត្រាគ្រួសារក្រី 1,5% ក្នុងមួយឆ្នាំ។ ខេត្ត Ben Tre ក៏បាន ប្រមូលផ្ដុំក្រុមគ្រួសារជាង ១១ ៨០០ គ្រួ ចូលរួមគម្រោងការណ៍ធ្វើពិពិធកម្មជីវភាពរស់នៅ និងរួចផុតពីភាពក្រីក្រដោយចីរភាពដំណាក់កាល ២០១៦ - ២០២០ ព្រមទាំង បង្ហាញមុខ ក្លិប សគ្រាសនាំមុខគេ ក្លិបកសិករសេដ្ឋី និងសហគ្រាសសេវាកម្មកសិផលសុវត្ថិភាព ខេត្ត Ben Tre។
![]() |
ដើម្បីអនុវត្តល្អកម្មវិធីនេះ ខេត្ត Ben Tre បានប្រមូលផ្តុំការចូលរួមរបស់ប្រព័ន្ធរដ្ឋអំណាចទាំងមូលពីថ្នាក់ខេត្តចុះមកថ្នាក់មូលដ្ឋាន។ ខេត្ត Ben Tre បានបង្កើតគម្រោងការចំនួន ៧៧៤ ដើម្បីឧបត្ថម្ភទុន ដោយមានថវិកាឧបត្ថម្ភការចាប់អាជីពសរុពគឺជាង ៨០០ ពាន់លានវៀតណាមដុង។ តាមរយៈកម្មវិធី "ក្រោយកឈរឡើង - ចាប់អាជីព" នោះ បានបង្កើតរូបសណ្ឋាន និងសហគ្រាសផលិតកម្ម ធ្វើអាជីវកម្មថ្មី ដែលមានយថាទស្សន៍ជាច្រើន។ ជាគំរូគឺករណីចាប់អាជីពរបស់លោក Huynh Thanh Tam យុវជនមួយរូប នៅទីរួមស្រុក Chau Thanh ស្រុក Chau Thanh។ នាឆ្នាំ ២០១៦ លោក Huynh Thanh Tam ត្រូវបានសម្ព័ន្ធយុវជនខេត្ត ឧបត្ថម្ភទឹកបា្រក់ចំនួន ៥០ លានវៀតណាមដុង ដើម្បីអនុវត្តន៍គម្រោងការណ៍ចាប់អាជីព "ដូង Phu Quy – Ben Tre"។ ក្នុងអំឡុងពេលសិក្សាស្រាវជ្រាវ និងអនុវត្តន៍បច្ចេកទេសចូលក្នុងផលិតកម្ម លោក Huynh Thanh Tam អនុវត្តន៍ប្រកបដោយជោគជ័យគំរោងការណ៍នេះ។ នាបច្ចុប្បន្ន លោក Huynh Thanh Tam បានបង្កើតសហគ្រាសផ្លែឈើ ហើយអាចឆ្លាក់អក្សរនិងរូបភាពលើផ្លែឈើគ្រប់ប្រភេទដែលមានតម្លៃខ្ពស់។ ស្ដីពីការឆ្លាក់អក្សរនិងរូបភាពលើផ្លែឈើនោះ លោក Huynh Thanh Tam បានចែករំលែកថា៖
“កត្តាជោគជ័យគឺជាបច្ចេកទេសដើម្បីបង្កើតរាងផ្លែឈើ ដូច ផ្លែឃ្លោក។ ទីពីរគឺកត្តាអាកាសធាតុ ប្រសិនបើអាកាសធាតុអំណោយផល និងផ្លែដូងត្រូវបានថែទាំល្អនោះ គឺយើងនឹងទទួលបានអត្រាជោគជ័យខ្ពស់។ នាបច្ចុប្បន្នខ្ញុំកំពុងរួមសហការជាមួយម្ចាស់ចំការជាច្រើន ដើម្បីផលិតចេញផលិតផលជាច្រើន ដើម្បីផ្គត់ផ្គង់ចេញទៅទីផ្សារ។ នាប៉ុន្មានឆ្នាំខាងមុខ បរិមាណទំនិញគ្រប់គ្រាន់ ហើយអាចផលិតបានច្រើននោះ ខ្ញុំនឹងនាំចេញទៅកាន់បរទេសផងដែរ”។
![]() |
កាលពីខែមីនាឆ្នាំ ២០១៧ សម្ព័ន្ធយុវជនឃុំ Tan Phu ស្រុក Chau Thanh បានបង្តើតក្រុមការងារចាប់អាជីពផលិតដើមពោល្យំ ដែលមានសមាជិកចំនួន ១១ នាក់ ។ រហូតមកដល់ពេលនេះក្រុមការងារបានអនុវត្តន៍ការដាំដុះលើផ្ទៃដីរបស់សមាជិកសម្ព័ន្ធយុវជនរាប់សិបនាក់ រួមទាំងទាក់ទាញបានការចួលរួមរបស់កសិករទៀតផង។ ជារៀងរាល់ឆ្នាំ សមាជិកក្រុមការងារ ទទួលបានប្រាក់ចំណូលពី ១០ ដល់ រាប់សិបលានវៀតណាមដុង។ លោក Tran Hoang Liem ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tan Phu បានឲ្យដឹងថា៖ ឃុំកំពុងលើកទឹកចិត្តដល់កសិករអភិវឌ្ឍន៍រូបសណ្ឋានដាំដុះដើមពោល្យំ។
“កំណត់រូបសណ្ឋាននេះដើម្បីចាប់អាជីព សម្ព័ន្ធយុវជនបាន ចុះហត្ថលេខា លើកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលទិញ រយៈពេល ៣ ឆ្នាំ ដោយទិញផលិតផលទាំងអស់ដែលបានផលិតចេញ។ ផលិតផលនេះជួយឲ្យសមាជិកសម្ព័ន្ធយុវជនក្រីក្របង្កើនប្រាក់ចំណូល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចឃុំ។ ទន្ទឹមនឹងនេះប្រជាកសិករអាចប្រើប្រាស់ដីទំទេដើម្បីដាំដើមឈើផងដែរ”។
តាមរយៈកម្មវិធីនេះ ដល់ឆ្នាំ ២០២០ ខេត្ត Ben Tre ខិតខំប្រឹងប្រែងបង្កើត សហគ្រាសថ្មីយ៉ាងហោចណាស់ ១៥០០ អង្គភាព ជួយឧបត្ថម្ភក្រុមគ្រួសារជិត ១៦០០០ គ្រួរួចផុតពីភាពក្រីក្រដោយចីរភាព កាត់បន្ថយអត្រាក្រុមគ្រួសារក្រីក្រនៅទូទាំងខេត្ត ចុះក្រោម 5,5% ។ដើម្បីសំរេចឲ្យបានគោលដៅទាំងនេះ ខេត្តនឹងបន្តពង្រឹងប្រព័ន្ធចាប់អាជីព បន្តធ្វើកំណែទម្រង់ខឿនរដ្ឋបាល ចេញផ្សាយបណ្ដាគោលនយោបាយសមស្រប និងកសាងមូលនិធិចាប់អាជីពរបស់ខេត្ត ដោយមានទ្រង់ទ្រាយ ៥០ ពាន់លានវៀតណាមដុង។
ជាមួយនឹងការបោះជំហានច្នៃឌិត និងត្រឹមត្រូវ ដោយឈរលើស្មារតីស្រុកកំណើតបដិវត្តនោះ ខេត្ត Ben Tre បានអនុវត្តន៍កម្មវិធី ក្រោកឈរឡើងចាប់អាជីព និងអភិវឌ្ឍន៍សហគ្រាសប្រកបដោយភាពជាក់ស្ដែង។ តាមនោះ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនៅ ខេត្ត Ben Tre និងពង្រីកចលនា “ក្រោយឈរឡើង” ឈានមុខគេនៅទូទាំងប្រទេស៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


