![]() |
បើទោះបីជាត្រូវប្រឈមមុខជាមួយការ លំបាកមិនតិចតួចដោយសារផលប៉ះពាល់ពីបម្រែបម្រួលអវិជ្ជមាននៃស្ថានភាព ពិភពលោកនិងប្រទេសដៃគូនានាក្ដី ប៉ុន្តែតាមការព្យាករណ៍របស់អ្នកជំនាញការ គឺក្នុងឆ្នាំ២០១៨ ផ្នែកតម្បាញកាត់ដេរនឹងបន្តមានការរីកចម្រើន។
ក្នុងឆ្នាំ២០១៦និងដើមឆ្នាំ២០១៧ បរិមាណបញ្ជាទិញពីប្រទេសដៃគូនានា ដែលផ្ញើមកវៀតណាម បានធ្លាក់ចុះយ៉ាងខ្លាំង បណ្ដាលឲ្យការនាំចេញសំលៀក បំពាក់ជួបការលំបាកជាច្រើន។ ដោយឃើញច្បាស់នូវប្រការនេះ សហគ្រាស តម្បាញកាត់ដេរបានប្រមូលផ្ដុំវិនិយោគលើកកំពស់ប្រព័ន្ធផលិតកម្ម ស្វែងរក បើកទូលាយទីផ្សារ តាមនោះកែលំអស្ថានភាពនាំចេញ។ គិតដល់ដំណាច់ត្រី មាសទី៣ ទំហំនាំចេញរបស់ផ្នែកទាំងមូលគឺ២៣ពាន់លានដុល្លាអាមេរិក។ តាមការព្យារកណ៍ថា ទំហំក្នុងត្រីមាសទី៤អាចឡើងដល់ទៅ៨ពាន់លានដុល្លា អាមេរិក បង្កើនទំហំនាំចេញក្នុងឆ្នាំទាំងមូលឡើងដល់ទៅ៣១ពាន់លានដុល្លា អាមេរិក កើន១០%បើប្រៀបនឹងឆ្នាំ២០១៦។
លទ្ធផលនេះសរឲ្យឃើញនូវគ្រឹះស្ថានដ៏រឹងមាំនៃផ្នែកតម្បាញកាត់ដេរក្នុងឆ្នាំ២០១៧ គឺដោយសារមានការត្រៀមរៀបចំយ៉ាងហ្មត់ចត់របស់សហគ្រាសនិង គោលជំហរអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភរបស់រដ្ឋាភិបាល ដែលជាកម្លាំងចលករ ដើម្បីផ្នែកតម្បាញកាត់ដេរអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀត។ លោក Nguyen Xuan Duong ប្រធានក្រុមប្រឹក្សាភិបាលអគ្គក្រុមហ៊ុនកាត់ដេរ Hung Yen បាន ចែករំលែកថា៖
“នាបច្ចុប្បន្ន ទំនិញតម្បាញកាត់ដេរលើទីផ្សារទាំងអស់សុទ្ធតែត្រូវបង្ខំឲ្យបន្ថយ តំលៃ។ នេះជាប្រការគួរឲ្យព្រួយបារម្ភចំពោះសហគ្រាស។ ក្នុងឆ្នាំ២០១៨ តំលៃ នឹងធ្លាក់ ប៉ុន្តែនៅវៀតណាមប្រាក់ខែនិងការចំណាយផ្សេងៗទៀតសុទ្ធតែកើន ឡើង។ ប្រសិនបើសហគ្រាសចង់រស់រានគឺវិធានការតែមួយគត់គឺបង្កើនផលិតភាព ពលកម្ម។ យើងខ្ញុំនឹងស្វែងរកវិធានការបង្កើនផលិតភាពតាមរយៈការកែលំអ បច្ចេកវិទ្យា ឧបករណ៍និងការគ្រប់គ្រងសហគ្រាស”។
![]() |
រីឯលោក Pham Tat Thang អ្នកស្រាវជ្រាវជាន់ខ្ពស់នៃក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមចាត់ទុកថា ទីផ្សារធំៗដែលនាំចូលទំនិញតម្បាញកាត់ដេរ របស់វៀតណាម កំពុងមានបម្រែបម្រួលជាច្រើន ជាពិសេសគឺលទ្ធិគាំពារនិយម ពាណិជ្ជកម្ម ដែលដើរផ្ទុយទៅនឹងនិន្នាការពាណិជ្ជកម្មសេរីរបស់ WTO។
“នៅទីផ្សារធំៗមួយចំនួន កំពុងមាននិន្នាការបិទទ្វារទីផ្សារ ដែលជះឥទ្ធិពល ទៅលើវៀតណាម។ ទី២គឺការប្រកួតប្រជែងរបស់ប្រទេសផ្សេងៗដូចជាប៉ាគីស្ថាន និងចិន។ វៀតណាមចាំបាច់ត្រូវបង្កើនសមត្ថភាពប្រកួតប្រជែង គឺអាចរួចផុតពី សម្ពាធនេះបាន។ ទី៣គឺការវិនិយោគអភិវឌ្ឍន៍បច្ចេកវិទ្យាផលិតកម្ម”។
កំរិតប្រកួតប្រជែងនៃផ្នែកតម្បាញកាត់ដេរ ត្រូវបានព្យាករណ៍ថា នឹងខ្លាំងក្លា ថែមទៀតក្នុងកាលៈទេសៈនៃបដិវត្តន៍ឧស្សាហកម្ម៤.០។ លោក Vu Duc Giang ប្រធានសមាគមន៍តម្បាញកាត់ដេរវៀតណាម ចាត់ទុកថា៖
“ការធ្វើផលិតកម្មត្រូវរួមដំណើរជាមួយការអភិវឌ្ឍន៍បច្ចេកវិទ្យា ពាណិជ្ជ សញ្ញា។ដើម្បីនាំទំនិញចេញទៅទីផ្សារពិភពលោក ត្រូវក្ដាប់ជាប់បាននូវបច្ចេក វិទ្យាអភិវឌ្ឍន៍ក្នុងបដិវត្តន៍ឧស្សាហកម្ម៤.០។ សមាគមន៍តម្បាញកាត់ដេរវៀត ណាមកំពុងបំពេញការងារជាច្រើនដោយព្រមៗគ្នា ដើម្បីនាំខឿនឧស្សាហកម្ម តម្បាញកាត់ដេរអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព និរន្តរភាព ប្រសិទ្ធភាព និងមាន ទិសដៅដ៏ច្បាស់លាស់”។
នាពេលខាងមុខ ទន្ទឹមនឹងការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលនិងក្រសួង ស្ថាប័ននានាក្នុងការដោះស្រាយការលំបាក បង្កលក្ខណៈងាយស្រួលដើម្បីផ្នែក តម្បាញកាត់ដេរអភិវឌ្ឍន៍នោះ សហគ្រាសវៀតណាមនឹងត្រៀមរៀបចំប្រភព ធនធានទាំងខាងទុន ទីផ្សារ និងការអនុវត្តបច្ចេកវិទ្យាក្នុងបដិវត្តន៍ឧស្សាហ កម្ម៤.០ ក្នុងការវិនិយោគនិងធ្វើផលិតផលទៀតផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

