នាព្រឹកថ្ងៃទី ២៨ កក្កដា នៅឧទ្យានសមុទ្រខាងកើត លើវិថី Pham Van Dong
ទីក្រុង Da Nang បានប្រព្រឹត្តទៅការប្រឡងចម្លាក់រូបដោយដីខ្សាច់លើកទី ២
ឆ្នាំ ២០១៣ ដែលបាន ទាក់ទាញការចូលរួមរបស់មិត្តវ័យក្មេងនិងភ្ញៀវទេស
ចរណ៍ចំនួន ៣ រយ នាក់។

ការចួលរួមជាច្រើនកុះកររបស់សិស្សនិស្សិតប្រជាជននិងភ្ញៀវទេសចរណ៍បាន
បង្ហាញនូវសេចក្តីស្នេហា​ជាតិនិងសមុទ្របានផ្ញើរសារអំពីកិច្ចការពារបរិស្ថាន
សមុទ្រ។

លោកស្រី Nguyen Thi Khanh Phu នាយិការក្រុមហ៊ុនចំកាត់ “ព្រះអាទិត្យប្រាក់” ជាអង្គភាពដែលរៀបចំការប្រឡងនេះបានឲ្យដឹងថា៖“គោលដៅនៃកម្មវិធីនេះ
គឺសំដៅអោយមនុស្សយើងរាល់គ្នាមានពេលវេលាសំរាប់សប្បាយនិងជាឱកាស
ដើម្បីផ្សព្វផ្សាយបរិស្ថានសមុទ្រនិង​​ទីក្រុង Da Nang​ផង។​”

អ្នករៀបចំកម្មវិធីមានគោលបំណងថា៖កម្មវិធីនេះនឹងត្រូវបានបន្តរៀបចំឡើងជា
ប្រចាំឆ្នាំ​ដោយ​មាន ទ្រង់ទ្រាយធំសំដៅទាក់ទាញភ្ញៀវទេសចរណ៍មកដល់ទីក្រុង
Da Nang។

រូបភាពគួរឲ្យចាប់អារម្មហ៍មួយចំនួនក្នុងការប្រឡងពោលខាងលើ។

តាំងពីព្រឹកព្រលឹមបណ្ដាក្រុមមានវត្តមានទទួលយកឧបករណ៍និងចាប់ផ្តើមការប្រឡង។

រូបសណ្ឋានស្ពានលើទន្លេ Han - ជានិមិត្តរូបមួយរបស់ទីក្រុង Da Nang។

វណ្ណៈកម្ម“រូបចម្លាក់វីរៈអ្នកម្តាយវៀតណាម Nguyen Thi Thu” បង្កើតបានចំណុចដ៍វិសេស វិសាលក្នុងការប្រឡងឆ្នាំនេះ។

សារអំពីការពារបរិស្ថានសមុទ្រ “ចូរសង្គ្រោះមហាសាគររបស់យើង”។

បណ្ដាវណ្ណៈកម្មលើឆ្នេរមុជទឹក My Khe។

វណ្ណៈកម្មមួយរបស់ជនបរទេស។

វណ្ណៈកម្មគួរអោយកំប្លក់កំប្លែងផ្សេងមួយទៀត៕