មិត្តពីសីនិងមិត្តអ្នកស្តាប់ជាទីមេត្រី!
រួមជាមួយបរិយាកាសនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីនិងដើមនិទាឃរដូវនោះ តាម ដងវិថី តាមផ្ទះនីមួយៗ ផ្កាម៉ាក់ខៃបានបង្អួតសម្រស់រីកស្គុះស្គាយអំណរទទួល នីទាឃរដួវដែរ។ ប៉ុន្តែ លក្ខណៈស្អាតបំផុតរបស់ដើមផ្កាម៉ាក់ខៃគឺស្តែងចេញទាំងអស់ តាមរយៈដើមផ្កាម៉ាក់ខៃ That Thon ផងដែរ។
![]() |
ផ្កាម៉ាក់ខៃ That Thon ដែលប្រជាជនធ្លាប់ហៅថា ផ្កាថ្វាយស្តេចដែលជាប្រ ភេទផ្កាកម្រមាននិងកម្រជួបនៅសួនផ្កាម៉ាក់ខៃនៃទីក្រុងហាណូយ។ ផ្កាម៉ាកខៃ That Thon មានសម្រស់ពិសេស មិនលាយឡំជាមួយផ្កាម៉ាក់ខៃធម្មតាឡើយ ហើយម្ចាស់ផ្កា ត្រូវចំណាយពេលជាច្រើនឆ្នាំសម្រាប់ថែទាំផ្កានេះស្រស់បំព្រង។ មុននឹងរីកស្គុះស្គាយ ដើមផ្កាម៉ាក់ខៃ That Thon នឹងដុះពន្លកនិងស្លឹកព័ណ៌ខៀវដូចមុខកាំបិតគួរឲ្យចាប់អារម្មណ៍ ណាស់។ យោងតាមសិប្បករវ័យចំណាស់ គេបានពន្យល់អំពីឈ្មោះ That Thon តាម ន័យជាច្រើន៖
“មិនដឹងថាឈ្មោះ That Thon មកពីណាទេ ហើយអ្នកភូមិម្នាក់ៗ គេក៏បានពន្យល់ ខុសគ្នាដែរ។ មានអ្នកខ្លះគេថា That Thon មានន័យថា ក្នុងរយៈ៧ thon នោះ ដែល មួយ thon ស្មើមួយថ្នាំងម្យាមដៃ ហើយបែងចែកជាមេឃតូចៗមួយ មេឃតូចមួយនោះ គឺ មានផ្កា៧ទង។ ឬមានអ្នកខ្លះគេពន្យល់ថា ផ្កាម៉ាកខៃ That Thon គឺមាន៧ thon។ ទោះបីជាការពន្យល់ខុសគ្នាក៏ដោយ គ្រាន់តែដឹងថា វាស្អាត វាទាក់ទាញអារម្មណ៍ របស់មនុស្សគ្រប់រូប”។
នេះជាការចែករំលែករបស់សិប្បករ Le Ham អ្នកដែលជក់ចិត្តនឹងការថែទាំនិង អភិរក្សពូជផ្កាម៉ាក់ខៃមានឈ្មោះថា That Thon។ ចង់ដាំផ្កាម៉ាកខៃ That Thon គឺម្ចាស់ ត្រូវមានការថែទាំយ៉ាងម៉ត់ចត់។ ដីត្រូវសំអាតឲ្យគ្មានជាតិជូរ។ ស្រោចទឹកឲ្យដើមផ្កាក៏ត្រូវទឹកស្អាតដែរ។ លោក Pham Huy Khang នៅមជ្ឈមណ្ឌលស្រាវជ្រាវនិងគាំពារវប្ប ធម៌ បច្ចេកទេសប្រពៃណីបានឲ្យដឹងថា៖
“ផ្កាម៉ាខៃ That Thon ជាប្រភេទផ្កាម៉ាកខៃពិសេសនៅវៀតណាម ដែលពីមុននេះ គឺសម្រាប់យកថ្វាយស្តេច នាម៉ឺនតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ផ្កាម៉ាកខៃ That Thon គឺមក ដល់ជាមួយមនុស្សគ្រប់រូបហើយ។ ផ្កានេះមានព័ណ៌ស្រស់ឆើយឆាយ ជាពិសេសវាមាន ត្របកជាច្រើន អាចឡើងដល់៣០និង៤០ផងដែរ។ ជាពិសេស ដើមផ្កាណាមានផ្ការីកតាមដើមគឺវាមានតម្លៃណាស់។ ហើយគ្មានប្រភេទផ្កាណាដែលមានផ្ការីកតាមដើមដូច ជាប្រភេទផ្កាម៉ាកខៃ That Thon ឡើយ”។
មិត្តពីសីនិងមិត្តអ្នកស្តាប់ជាទីមេត្រី! ខាងលើនេះយើងខ្ញុំទើបឧទ្ទេសនាមអំពីប្រ ភេទផ្កាម៉ាក់ខៃ That Thon ។ សង្ឃឹមថាមិត្តទាំងអស់នឹងពេញចិត្តចំពោះព័ត៌មានដែល យើងខ្ញុំទើបនឹងប្រគល់ជូន។ ប្រសិនបើមិត្តយកចិត្តទុកដាក់និងមានចម្ងល់អ្វី សូមផ្ញើ សំបុត្រនិង Comment មកយើងខ្ញុំតាមអាស័យដ្ឋាន កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ គណៈកម្មាធិការកិច្ចការបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ទីក្រុង ហាណូយ ឬ Email៖ vov5khmer@yahoo.com.vn។ សូមជួបជាមួយប្រិយមិត្តនាសប្តា ហ៍ខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
