(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ ការណាល់ផ្សាយជា
ភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រមួយចំនួន មកពីប្រទេស
និងតំបន់ដែនដីទូទាំងពិភពលោក ។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរ ទទួលបាន
សំបុត្រចំនួន៣ មកពីមិត្តអ្នកស្ដាប់ អ៊ុំសាវឿននិង រិន្តាធិនមកពីខេត្តកណ្តាលនិង
ខេត្តស្វាយរៀង ប្រទេសកម្ពុជានិងមិត្តសុខពិសី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នក
ស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់អំពីឆាកល្ខោនកណ្តាល
វាលនៅ វិថីដើរដោយថ្មើជើងនៃទីក្រុងហាណូយតាមសំណូមពររបស់មិត្តអ្នកស្តាប់
សុខ ពិសី។

ទិដ្ឋភាពសម្តែងសិល្បៈលើវិថី Hang Buom នាចុងសប្តាហ៍


មិត្តសុខពិសីនិងមិត្តអ្នកស្តាប់ជាទីមេត្រី!

វិថីបុរាណហាណូយដោយឈ្មោះមួយទៀតគេហៅថា “វិថីក្រុងហាណូយ
ទាំង៣៦” រួមជាមួយឈ្មោះសាមញ្ញដូចជា Hang Khoai, Hang Duong, Hang Muoi
ដែលតាំងពីយូរណាស់តំណាងឲ្យទីក្រុងហាណូយ។ ជាពិសេស ចាប់ពីថ្ងៃ ទី១ខែ
កញ្ញាឆ្នាំ២០១៦ ក្រុងហាណូយបានចាប់ផ្តើមបើកឲ្យដំណើរការវិថីដើរថ្មើ ជើងជុំ
វិញបឹង Hoan Kiem នៅម៉ោងចាប់ពី១៩ដល់ម៉ោង២៤ថ្ងៃសុខ សៅរ៍និង អាទិត្យ។
គ្រាន់តែដើរតាមវិថីនេះម្តងៗមិត្តនឹងប្រទះឃើញនូវជីវភាពចម្រុះព័ណ៌ ពីក្រុម
គ្រួសារបណ្តើរកូន ក្រុមយុវជនរាំសប្បាយ ទៅដល់ភ្ញៀវទេសចរគ្រប់ជាតិសាស
ន៍សំណេះសំណាល់យ៉ាងអូរអរសប្បាយ។ ការចាប់អារម្មណ៍មួយទៀតមិនអាច
រំលងបាន នោះគឺភ្លក់រស់ជាតិចំណីអាហារដ៏សម្បូរបែបនៅវិថីបុរាណហាណូយ។
រួមជាមួយគ្នានោះនៅពេលយប់ ទីនេះនឹងក្លាយទៅជាឆាកសម្តែងសិល្បៈ
កណ្តាលវាលដោយក្រុមសិល្បៈទាំងជំនាញនិងមិនជំនាញសម្តែង ពីប្រភេទតន្ត្រី
ប្រពៃណី ប្រជាប្រិយទៅដល់ការប្រគុំតន្ត្រីសម័យទំនើប ដែលទាក់ទាញភ្ញៀវ
ទេសចរជាច្រើនរូប។

“នេះជាលើកដំបូងដែលខ្ញុំបានទស្សនាការសម្តែងសិល្បៈកណ្តាលវាល
ផ្ទាល់ដូច្នេះ។ មុននេះ​ ខ្ញុំធ្លាប់ស្តាប់ចម្រៀង Xam និងចម្រៀង Chau van លើ
កញ្ចក់ទូរស្សន៍ប៉ុន្តែមិនសូវចាប់អារម្មណ៍ទេ។ ប៉ុន្តែថ្ងៃនេះបានស្តាប់ផ្ទាល់ គឺគួរ
ឲ្យចាប់ អារម្មណ៍ណាស់។ ខ្ញុំក៏ភ្ញាក់ផ្អើលដែរ ពេលដឹងថា ការសម្តែងនេះគឺ
សុទ្ធតែឥត គិតថ្លៃ។ ខ្ញុំសង្ឃឹមថា នឹងមានឆាកសម្តែងដូច្នេះឲ្យបានច្រើនថែម
ទៀត​”។

នោះជាការចែករំលែករបស់អ្នកស្រី Hang នៅ ខ័ណ្ឌ Hoai Duc ទីក្រុង
ហាណូយពេលអ្នកស្រីនិងក្រុមគ្រួសារមកទស្សនាបរិយាកាសនិងការសម្តែង
សិល្បៈកណ្តាលវាលនៅវិថីដើរថ្មើជើងនៃទីក្រុងហាណូយ។ គ្មានអ្វីអស្ចារ្យជាង
ពេលដែលបានដើរលំហែកាយក្នុងបរិយាកាសត្រជាក់តិចៗនៃរដូវត្រជាក់ហា​
ណូយ ដែលមានក្លិនក្រអូបរបស់ផ្កា Sua និងស្តាប់កំសាន្តចង្វាក់ភ្លេងរបស់ ក្រុម
សិល្បៈមិនជំនាញ ឬ សិល្បៈករ សិល្បៈការិនីជំនាញមកពីរោងមហោស្រព ធំៗ
នៃទីក្រុងហាណូយ។ ប្រហែលជា ជាងពេលណាៗទាំងអស់ សិល្បៈករ សិល្បៈ
ការិនីបានខិតមកជិតជាមួយទស្សនិកជនដូចសពថ្ងៃ។​នោះជាឆាកល្ខោន
សម្តែងសម្រាប់ទស្សនិកជនគ្រប់វ័យអាយុ ដែលនៅទីនេះ សិល្បៈករ សិល្បៈកា
រិនី មានឱកាសបង្ហាញនូវសមត្ថភាពរបស់ខ្លួន។ សិល្បៈការិនីច្រៀងចម្រៀងប្រជា
ប្រិយ Xam Le Xuan Quynh នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍តន្ត្រីសិល្បៈវៀតណាម
មានក្តីសោមន្សរីករាយដែលបានសម្តែងដោយមានអ្នកទស្សនាច្រើនកុះករ។

“ខ្ញុំសប្បាយណាស់ ពេលដែលបានរួមចំណែកតិចតួចរបស់ខ្លួនទៅក្នុងការ
រក្សាសិក្បៈប្រពៃណីរបស់ជីដូនជីតា។ យប់ណាសម្តែងក៏មានមនុស្សរាប់រយនាក់
ទស្សនាដែរ ទោះបីជាខ្ញុំមានការញប់ញ័រក៏ដោយប៉ុន្តែ តាមនោះគឺបង្ហាញថា
មហាជនយកចិត្តទុកដាក់ខ្លាំងទៅលើសិល្បៈប្រពៃណីដែរ”។

ទស្សនិកជនពីវ័យចាស់ទៅដល់វ័យក្មេងអាចស្វែងឲ្យខ្លួននូវសិល្បៈពេញ
និយមដោយឈរតាមវង់ដើម្បីផ្ទៀងស្តាប់តន្ត្រី និងសម្របខ្លួនទៅក្នុងបរិយាកាស
សិល្បៈតាមដងវិថីអស្ចារ្យមួយនេះ។

មិត្តសុខពិសីនិងមិត្តអ្នកស្តាប់ជាទីមេត្រី!​ខាងលើនេះយើងខ្ញុំបានធ្វើការ
ឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់អំពីឆាកល្ខោនកណ្តាលវាលតាមដងវិថីបុរាណ
ហាណូយ។ សង្ឃឹមថា មិត្តទាំងអស់នឹងពេញចិត្តចំពោះព័ត៌មានដែលយើងខ្ញុំ
ទើបនឹងផ្តល់។ រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធី
ផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេសវិទ្យុសម្លេងវៀតណាម
លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan​ Kiem​ រដ្ឋធានីហាណូយឬ email៖ vov5khmer
@yahoo. vn។នាទីប្រអប់មិត្តអ្នកស្ដាប់របស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ៕