ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រនិងទូរ ស័ព្ទ ចំនួន ២៦៤ មកពីប្រទេសនិងតំបន់ដែនដី ៤០លើ ទូទាំ ង ពិភពលោក។ ក្នុងនោះ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរទទួលបាន សំបុត្រនិងទូរស័ព្ទ ចំនួន៣ពីប្រទេសកម្ពុជា។ ក្នុងនាទីប្រអបសំបុត្រនៃសប្តាហ៍នេះ យើងខ្ញុំសូមឧទ្ទេសនាម អំពីស្រុកកំណើតរបស់មុខម្ហូបពិសេសដោយឡែកពីទានៅរដ្ឋធានីហាណូយ និងស្វែង យល់អំពីប្រការណាដែលបង្កើតឡើងពាណិជ្ជសញ្ញាល្បីឈ្មោះនេះ។

ទីរួមស្រុក Van Dinh ចំណុះស្រុក Ung Hoa

ចំងាយពីមជ្ឈមណ្ឌលរដ្ឋធានី ហាណូយប្រមាណ៥០គីឡូម៉ែត្រ។ ប្រជាជនជាច្រើននៅទីនេះប្រកបមុខ របរ ចិញ្ជឹមទា ផ្គត់ផ្គងទាអោយភោជនីយដ្ឋាននានានៅទីរួមស្រុក Van Dinh និងតំបន់ភូមិសាស្ត្រ ហាណូយ ។ ក្នុងរដូវវស្សា ទឹកលិចគ្របដណ្ដប់វាលស្រែទាំងមូល ទារាប់រយក្បាល កំពុងហែលទឹក និងស្វែងរកគ្រាប់ស្រូវនៅសេសសល់បន្ទាប់ពីពេលប្រមូលផល។ ទាធំជាងគេគឺមាន ទម្ងន់ ប្រហែល 1,2 ទៅ 1,5 គីឡូក្រាម ។ លោក Luyen ដែលមានបទពិសោធន៍ ជាច្រើនក្នុងការចិញ្ចឹមកូនទាបាននិយាយថា៖

“ ទានៅទីនេះ បានចិញ្ចឹមតាមវាលស្រែ និងបឹងស្រះទឹក ដូច្នេះ សាច់ទានៅទីនេះ ឆ្ងាញ់ ណាស់។”

សម្លេងដែលអ្នកទើបតែលឺគឺសម្លេងរបស់ហ្វង់ទាវិលត្រឡប់មកវាលផ្ទះលោក Luyen។ គាត់ បាន ហៅ ទា មកវិញដើម្បីជ្រើសរើសទា២-៣ក្បាល លក់អោយភោជនីយដ្ឋាន។ ទាដែលមានស្លាបវែងវែង ស្អាត ទ្រូងមាំ គឺបានគេហៅថាទាឆ្ងាញ់។ មុខម្ហូបធ្វើពីទា ដែលបានពេញនិយមចូលចិត្តបំផុតនោះគឺសាច់ទាអាំង។ នៅពេលត្រូវ បាន សួរអំពីភាពអាថ៌កំបាំងនៃសាច់ទាឆ្ងាញ់ លោកស្រី Uyen Nhi នៅភោជនីយដ្ឋាន ល្បីឈ្មោះមួយ នៅស្រុក Van Dinh បានអោយដឹងថា៖

“ក្រៅពីបណ្ដាគ្រឿងទេសធម្មតា យើងខ្ញមបានប្រើខ្ញី ខ្ញុំ ស្លឹកគ្រៃថែមទៀត។ ដើម្បីសាច់ឈ្ងុយឆ្ងាញ់ គឺត្រូវដាក់គ្រឿងទេសចាប់ពីពេលសាច់នៅស្រស់ បន្ទាប់នោះទើបយកមកទៅអាំង។”

ទាអាំង Van Dinh

សាច់ឆ្ងាញ់ ឆ្អឹងទន់ រស់ជាត់ឈ្ងុយឆ្ងាញ់ គឺជាអ្វីៗ ដែលអ្នកទទួលទានមិនអាចបំ ភ្លេចបាន បន្ទាប់ពីពេលទទួលទានមុខម្ហូបពីសាច់ទានៅទីនេះ។ប្រសិនបើមានឱកាស មកដល់វៀតណាម មិត្តគំភ្លេចមកដល់ភោជនីយដ្ឋានសាចទា Van Dinh នៅរដ្ឋធានី ហាណូយ ហើយមានពេលវេលា គឺមកទស្សនាស្រុក Van Dinh ស្ដាប់សូរសម្លេងពី ហ្វូងទា ចាប់ទាមួយក្បាល ហើយទទួលរស់ជាតិឆ្ងាញ់ពិសេសដ៏អស្ចារ្យនេះ។

មិត្តអ្នកស្តាប់ជាទីមេត្រី! សង្ឃឹមថា មិត្តអ្នកស្តាប់ពេញចិត្តនឹងព័ត៌មានដែលយើង ខ្ញុំ ទើប ផ្តល់ជូន។ យើងខ្ញុំសង្ឃឹមថា បន្តទទួលបានសំបុត្រនិងមតិរួមចំណែករបស់មិត្ត ទាំង អស់ មកកម្មវិធី។ ប្រសិនបើមិត្តយកចិត្តទុកដាក់លើប្រធានបទដែលយើងខ្ញុំពោល ខាងលើឬមានចំងល់មន្ទីលអ្វី ចុះផ្ញើសំបុត្រនិង comment មកយើងខ្ញុំតាមអាស័យដ្ឋាន ៖ កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរ កាណាលផ្សាយជាភាសាបរទេស នៃវិទ្យុសម្លេង វៀត ណាមលេខ៤៥វិថីBa Trieu ទីក្រុងហាណូយ ឬ Email: vov5khmer@yahoo.com.vn ។ នាទីប្រអប់សំបុត្ររបស់យើងខ្ញុំ សូម ឈប់ ត្រឹម នេះ។មិត្តទាំងអស់អាចស្តាប់ឡើងវិញកម្មវិធីនេះតាមរយៈវែបសាយ: www.vovworld.vn។