![]() |
ចាប់ពីថ្ងៃទី៣០ឧសភា ភ្ញៀវទេសចរពេលមកដល់ទីក្រុងហាណូយនឹងមានឱកាសទស្សនាទីក្រុងរាប់ពាន់ឆ្នាំតាមរយៈ city tour បែប hop on hop off ដែលទើបនឹងបានបើកឲ្យប្រើប្រាស់ជាផ្លូវការ។ Hop on hop off ជាប្រភេទទួរទេសចរណ៍ដោយឡានក្រុងដែលពេញនិយមនៅប្រទេសជាច្រើនលើពិភពលោក ។ សូម្បីតែប្រទេសអាស៊ីអាគ្នេយ៍ដូចជា ម៉ាឡេស៊ីនិងសិង្ហបុរីឬប្រទេសជិតខាងចិន គឺប្រភេទទេសចរណ៍នេះត្រូវបានគេពេញនិយមច្រើនដែរ។
![]() |
ចូលរួមក្នុងទួរទេសចរណ៍នេះ ភ្ញៀវនឹងបានទៅទស្សនានូវរមណីដ្ឋានក្នុងទីក្រុង ដោយការស្វែងខ្លួនឯង មិនចាំបាច់អាស្រ័យលើមគ្គុទេសទេសចរណ៍ឡើយ។ បានចូលរួមដំណើរលើឡានក្រុងពីរជាន់នេះដោយចៃដន្យក្នុងថ្ងៃបើកសម្ពោធ ឌីណា និស្សិតកម្ពុជាកំពុងសិក្សានៅទីក្រុងហាណូយបានចែករំលែកថា៖ “ខ្ញុំបានសិក្សានៅទីក្រុងហាណូយរយះពេល៧ឆ្នាំមកហើយ ចៃដន្យបានទៅទស្សនានៅបឹង Ho Guom ថ្ងៃនេះខ្ញុំបានឆ្លងកាត់បទពិសោធន៍លើឡានក្រុងពីរជាន់តែគ្មានដំបូលសោះ។ ចំលែកណាស់នៅពេលអង្គុយលើឡានត្រជាក់និងមានអារម្មណ៍ជិតស្និទ្ធិជាមួយធម្មជាតិ។ ពេលសំលឹងមើលជាន់ទីពីរ និងជាន់ទី៣នូវបណ្តាអាគារគឺមានភាពស្អាតអស្ចារ្យណាស់។ ហើយរបៀបគយគន់ទីក្រុងហាណូយក៏ចម្លែកណាស់ដែរ”។
![]() |
រីឯសម្រាប់ Malyvonn ជនជាតិឡាវដែលកំពុងរស់នៅទីក្រុងហាណូយ ក្នុងថ្ងៃសម្រាក អ្នកស្រីរួមជាមួយក្រុមគ្រួសារទៅទស្សនាទីក្រុងហាណូយតាមរយៈឡានក្រុងពីរជាន់៖ “នាងខ្ញុំមានអារម្មណ៍ថា ឡានក្រុងគ្មានដំបូលគឺជិតស្និទ្ធជាមួយធម្មជាតិណាស់ ព្រោះខ្ញុំបានដកដង្ហើមក្នុងខ្យល់ធម្មជាតិ ដែលមិនហប់ដូចនៅក្នុងឡានបិទជិតទេ។ ប៉ុន្តែ ពេលភ្លៀងយើងពិបាកបន្តិចដែរ”។
![]() |
លោកអ្នកនាងជាទីមេត្រី! ឡានក្រុងនេះគឺមានពីរជាន់ ជាន់ទី១ដូចឡានក្រុងធម្មតា ប៉ុន្តែជាន់ទី២គឺគ្មានដំបូលដើម្បីភ្ញៀវអាចទស្សនាគយគន់ទីក្រុងគ្រប់ពេលវេលាក្នុងថ្ងៃ។ លើឡានបានបំពាក់កាសដោយប្រព័ន្ធបកប្រែជា៨ភាសា គឺវៀតណាម ចិន អង់គ្លេស រុស្ស៊ី អាល្លឺម៉ង់ បារាំង កូរ៉ខាងត្បូង និងអេស្ប៉ាញ។ ក្រៅពីនោះ ប្រព័ន្ធក៏បានបំពាក់កម្មវិធីកំសាន្តទំនើបដូចជា ស្តាប់ភ្លេងនិង Livestream ផងដែរ។
![]() |
លោកអ្នកនាងជាទីមេត្រី! ពេលទស្សនាតាមរយៈឡានក្រុងពីរជាន់នេះ ភ្ញៀវទេសចរ អាចទទួលបានអារម្មណ៍ស្រស់ស្រាយ នឹងដូចបានឃើញនូវចង្វាក់រស់នៅនិងដង្ហើមនៃទីក្រុង និងកន្លែងស្អាតៗដែលថ្ងៃធម្មតាយើងកម្របានឃើញ។ ជាពិសេស គឺយើងបានទស្សនាជីវភាពរស់នៅរបស់ប្រជាជនតាមវិថិបុរាណ និងភាពស្រស់ស្អាតនៃជ្រុងនីមួយ២អំពីវីឡាស្ថាប័ត្យកម្ម បារំាងបុរាណនៅទីក្រុងហាណូយ។
![]() |
លោកអ្នកនាងជាទីមេត្រី! ខាងលើនេះយើងខ្ញុំទើបឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់នូវរូបសណ្ឋានឡានក្រុងពីរជាន់គ្មានដំបូលដែលទើបនឹងបើកឲ្យប្រាស់ប្រាស់នៅទីក្រុងហាណូយ។ សង្ឃឹមថា មិត្តទាំងអស់នឹងពេញចិត្តនឹងព័ត៌មានដែលយើងខ្ញុំទើបនឹងផ្តល់ជូន។ សូមអស់លោកអ្នកនាងផ្ញើសំបុត្រមកយើងខ្ញុំតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ គណកម្មការកិច្ចការបរទេស វិទ្យុសម្លេងវៀតណាមលេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@gmail.com។ លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ





