![]() |
នាបច្ចុប្បន្ន នៅទីក្រុងទេសចរណ៍ឬតំបន់ទេសចរណ៍សឹងតែទាំងអស់ របស់វៀតណាម សុទ្ធតែមានសេវាកម្មឲ្យជួលកង់ ពិសេសគឺនៅទីក្រុងដែលមិន សូវមានមនុស្សជាច្រើន និងមានទេសភាពស្រស់បំព្រងដូចជា Sapa Ninh Binh Hue Da Nang Hoi An Nha Trang និង Vung Tau ជាដើម។រូបសណ្ឋានទេសចរណ៍ ដោយកង់ ត្រូវបានភ្ញៀវទេសចរជាតិនិងអន្តរជាតិនិយមចូលចិត្តយ៉ាងខ្លាំង ដោយសារមូលហេតុមួយចំនួន។ ទីមួយគឺ នៅពេលជិះកង់ លោកអ្នកនឹងមាន ឱកាសទស្សនាទេសភាពស្រស់ស្អាតនៅសង្ខាងផ្លូវ ហើយអាចឈប់នៅហាង លក់ម្ហូបអាហារតាមដងវិថីប្រកបដោយភាពងាយស្រួល។ ទីពីរគឺជិះកង់ក៏ជាការ ហាត់ប្រាណ ដែលមានប្រយោជន៍ចំពោះសុខភាព ដោយជួយបន្ថយទម្ងន់ ជួយ សម្រួលសម្ពាធឈាម ជាដើម។ លើសពីនេះទៅទៀត ការជិះកង់រួមចំណែក កាត់បន្ថយឧស្ម័នបញ្ចេញចោលដែលបំពុលបរិស្ថាន ហើយការពារលំហរ ទេសចរណ៍នៅទីកន្លែងដែលលោកអ្នកមកដល់ផងដែរ។ លោក Robert Flinger ភ្ញៀវទេសចរមួយរូបមកពី Scotland បានចែករំលែកអំពីបទពិសោធន៍ជិះកង់ ទស្សនាទីក្រុង Hoi An របស់ខ្លួនថា៖
“ខ្ញុំមិនចូលចិត្តសភាពអ៊ូអរគួរឲ្យរំខាននិងផ្សែងអ័ព្ទទេ។ ដូច្នេះហើយ ដំណើរ ជិះកង់ទស្សនាទីក្រុង Hoi An ជាបទពិសោធន៍គួរឲ្យចាប់អារម្មណ៍ចំពោះខ្ញុំ។ នា ព្រឹកព្រលឹម ពេលដែលលើវិថីមិនទាន់មានមនុស្សជាច្រើន ខ្ញុំនិងមិត្តភក្តិចាប់ផ្ដើម ជិះកង់នៅជុំវិញ Hoi An។ ឆ្លងកាត់រាល់ផ្ទះបុរាណ ស្ពាន និងវត្តដែលមានស្ថាបត្យ កម្មដ៏វិសេសវិសាលនោះ គឺហាក់ដូចជាកំពុងវិលត្រឡប់មកអតីតកាលវិញ។ ទេសភាពសុខសាន្តត្រាណណាស់”។
![]() |
មានកង់ជាច្រើនប្រភេទដើម្បីភ្ញៀវទេសចរជ្រើសរើសតាមគោលដៅរបស់ ខ្លួន។ ប្រសិនបើលោកអ្នកចង់ជិះកង់លើចម្ងាយឆ្ងាយ ឬជិះកង់លើផ្លូវភ្នំ គឺកង់ កីឡាជាជម្រើសល្អបំផុត។ ប្រសិនបើលោកអ្នកចង់ជិះកង់តាមដងវិថីក្នុងទីក្រុង ដើម្បីទស្សនានិងស្វែងយល់អំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ សូមជួល កង់ធម្មតាបានហើយ។ មានជម្រើសមួយទៀតគឺកង់ជាគូ ដែលជួយសន្សំស ម្ចៃកម្លាំងផងនិងប្រាក់កាសផង។ តម្លៃជួលកង់គឺពី១ដល់៣ហ្មឺនដុងក្នុងមួយម៉ោង ឬ៤ ដល់៨ហ្មឺនដុងក្នុងមួយថ្ងៃ។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោលខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@gmail.com៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

