(VOV)_ពុទ្ធសាសនានៅវៀតណាមមាននិកាយធំចំនួន២គឺ៖និកាយ Nam Tong ( មហាយាន) និងនិកាយ Bac Tong( ហិនយាន)។ដូច្នេះ ក្នុងការហូបបួស ពុទ្ធសាសនិកនិយាយ Bac Tong ហូបបួសទាំងស្រុង រីឯ ពុទ្ធសាសនិកនិយាយ Nam Tong បានហូបបួសតាមកាលះទេសះ។ប៉ុន្តែ ក្នុងថ្ងៃវិសាខបូជា ពុទ្ធសាសនិកទាំងឡាយសុទ្ធតែហូបបួសទាំងស្រុង។
ពិធីមួយដ៏សែនសំខាន់ និងមិនអាចខ្វះបានក្នុងពិធីវិសាខ បូជាគឺពិធីស្រង់ព្រះ។ ពិធីស្រង់ព្រះក្នុងពិធីវិសាខបូជាគឺដើម្បីរំលឹកដល់ថ្ងៃព្រះពុទ្ធត្ថប្រសូត និងការខិតខំទូន្មានប្រៀនប្រដៅអោយពុទ្ធសាសនិកទាំងឡាយឱ្យប្រកាន់នូវអំពើល្អនិងជៀសផុតពីសេច ក្ដីអាក្រក់ទាំងឡាយ មានជីវភាពរស់នៅសុខសាន្តត្រាណ។ គ្រឿងរណ្ដាប់សម្រាប់យកទៅស្រង់ព្រះ រួមមានទឹកក្រអូប ឬ ទឹកធម្មតា ផ្កាភ្ញី សាប៊ូក្រអូប ទឹកអប់និងម្សៅ។ នេះជាពិធីបានរៀបចំឡើងនៅប្រទេសជាច្រើន ដូចជា៖ចិន ឥណ្ឌា និងកូរ៉េខាងត្បូង។
![]() |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
