(VOVworld) - នៅសប្ដាហ៍កន្លងទៅ កាណាល់ជាតិផ្សាយជាភាសាបរទេស
វិទ្យុសម្លេងវៀត ណាមទទួលបានសំបុត្រនិងការហៅទូរស័ព្ទប្រមាណ២០០ពីមិត្ត
អ្នកស្ដាប់ មកពីគ្រប់ទិសទីលើពិភពលោក។ក្នុងកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់
ពេលនេះ យើងខ្ញុំសូមឱទ្ទេសនាមជាមួយលោកអ្នកនាងនិងប្រិយមិត្តអំពីពិធីបុណ្យ
ខ្មោច (ពិធីបុណ្យ Halloween) នៅវៀតណាម តាមសំណូមពររបស់លោក Richard
Lemke នៅប្រទេសអាមេរិក។
ជ្រាបចូលក្នុងវៀតណាមចាប់ពីទសវត្សមុនមក ពិធីបុណ្យ Halloween កំពុង
ក្លាយទៅជាពិធីបុណ្យកាន់តែពេញនិយមនៅវៀតណាមពីមួយថ្ងៃទៅមួយថ្ងៃ។ជា
រៀងរាល់ឆ្នាំ បណ្ដាសាលារៀន ផ្សារទំនើប ភោជនីយដ្ឋាន និងគ្រួសារសុទ្ធតែ
រៀបចំសកម្មភាពទទួលពិធីបុណ្យនេះ ដោយមានរូបភាពសម្បូរបែប។ក្នុងប៉ុន្មាន
ឆ្នាំកន្លងមក នាយប់ថ្ងៃទី៣១ តុលា ដែលជាថ្ងៃប្រព្រឹត្តទៅពិធីបុណ្យ Halloween
នៅតាមវិថីនានាក្នុងមជ្ឈមណ្ឌលទីក្រុងធំៗដូចជារដ្ឋធានីហាណូយ និងទីក្រុង
ហូជីមិញ សុទ្ធតែរងការកកស្ទះដោយសារមានមនុស្សជាច្រើនធ្វើដំណើរទៅលេង
កំសាន្តក្នុងសម្លៀកបំពាក់តុបតែងជាខ្មោច។ Nguyen Duc Thien ជានិស្សិតឆ្នាំទី២នៃ
មហាវិទ្យាល័យ Ton Duc Thang ទីក្រុងហូជីមិញបានសំណេះសំណាល ថា៖
“នាបច្ចុប្បន្ន ពិធីបុណ្យ Halloween ប្រព្រឹត្តទៅតែនៅតាមតំបន់មជ្ឈមណ្ឌល
ដែលប្រមូលផ្ដុំជនបរទេសច្រើន ហើយមានការចូលរួមរបស់ជនវ័យក្មេងប៉ុណ្ណោះ។
ប៉ុន្តែ ខ្ញុំគិតថា ថ្ងៃណាមួយពិធីបុណ្យនេះនឹងអភិវឌ្ឍន៍កាន់តែទូលំទូលាយដូចនៅ
ប្រទេសលោកខាងលិច។ជាធម្មតា នៅទិវាបុណ្យផ្សេងៗនៅវៀតណាម ទាំងអស់
គ្នាតែងតែស្លៀកពាក់ខោអាវស្អាត ប៉ុន្តែចំពោះទិវាបុណ្យនេះ ត្រូវស្លៀកពាក់ខោ
អាវអាក្រក់និងចម្លែក។ប្រការនេះពិសេសណាស់”។
តាមរឿងព្រេងពីគ្រិស្តសាសនាថា ទិវា Halloween ជាទិវាមួយដើម្បីមនុស្ស
គ្រប់រូបឧទ្ទិសបួងសួងជូនដល់វិញ្ញាណក្ខ័ន្ទសាច់ញាតិដែលបានលាចាកលោក។
នាទិវានេះ គ្រិស្តសាសនិកតែងតែស្លៀកពាក់សម្លៀកបំពាក់តុបតែងជាខ្មោច
ហើយដើរពី ផ្ទះនេះទៅផ្ទះនោះដើម្បីសុំនំបុ័ងដែលជានិមិត្តរូបនៃចំណីអាហារ
សំរាប់ព្រលឹងវិញ្ញាណ។ពួកគេជឿជាក់ថា សុំបាននំបុ័ងច្រើន គឺព្រលឹងរបស់សាច់
ញ្ញាតិកាន់ តែទទួលបានការឧទ្ទិសកុសលច្រើន។អាចនិយាយបានថាពិធីបុណ្យ
Halloween មានលក្ខណៈស្រដៀងគ្នាជាមួយថ្ងៃពេញបូណ៍មី ខែជេស នៅវៀត
ណាមឬគេហៅថាទិវា លើកលែងទោសព្រលឹងវិញ្ញាណនៅវៀតណាម។ប៉ុន្តែ
ជនវៀតណាមតែងតែទទួលទិវា ពេញបូណ៍មី នៅតាមគ្រួសារ ហើយផ្ដោតការ
យកចិត្តទុកដាក់ដល់ ពិធីសែនព្រេន ច្រើនជាង។រីឯនៅប្រទេសលោកខាងលិច
គេតែងតែប្រមូលផ្ដុំយ៉ាង ច្រើនកុះករក្នុងទិវាបុណ្យ Halloween ដើម្បីរៀបចំសកម្ម
ភាពលេងកំសាន្ត។ លោកស្រី Shantel អ្នកគ្រូជនជាតិកាណាដាមួយរូបដែល
កំពុងរស់នៅទីក្រុង ហាណូយបានចែករំលែកថា៖
“នៅកាណាដា Halloween ជាទិវាបុណ្យធំមួយ។មនុស្សគ្រប់រូបតុបតែងមុខ
លេងកំសាន្ត ហើយទៅសុំស្ករគ្រាប់។នៅពេលខ្ញុំតូចៗ ខ្ញុំធ្លាប់សុំបានស្ករគ្រាប់ជា
ច្រើន ។រីឯជនវៀតណាម គេមិនទទួលពិធីបុណ្យ Halloween ដូច្នេះទេ។ទិវានេះ
ហាក់ដូចជាឱកាសដើម្បីយុវជនប្រមូលផ្ដុំលេងកំសាន្ត"។
ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបើកទ្វារទាំងខាងសេដ្ឋកិច្ចនិងខាងវប្បធម៌
ផង។ដោយហេតុនេះរាល់លក្ខណៈវប្បធម៌ដែលមានប្រភពដើមពីប្រទេសដទៃលើ
ពិភពលោក ជាពិសេសគឺប្រទេសអឺរ៉ុបនានា កំពុងជ្រៀបចូលវៀតណាមកាន់តែ
ច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ទិវាបុណ្យធំៗរបស់លោកខាងលិចដូចជាទិវាបុណ្យ
បន្លំ ខែមេសា ទិវាបុណ្យក្ដីស្រឡាញ់ ទិវាបុណ្យខ្មោច ឬទិវាបុណ្យណូអែល នា
បច្ចុប្បន្ន ត្រូវបានជំនាន់វ័យក្មេងជួយជ្រោមជ្រែងយ៉ាងសកម្ម។ហើយការលាយ
ឡំវប្បធម៌ រវាងលក្ខណៈបុរាណនិងឱឡារឹកនៃទ្វីបអាស៊ីជាមួយនឹងលក្ខណៈទំ
នើបនិងភាពផុលផុសនៃទ្វីបអឺរ៉ុប ធ្វើឲ្យវៀតណាមកាន់តែក្លាយទៅជាទីកន្លែងគួរ
ឲ្យទាក់ទាញ ចំពោះភ្ញៀវទេសចរអន្តរជាតិ។
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោល
ខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជា
ភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥
វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.
com.vn។លោកអ្នកនាងក៏អាចស្ដាប់ឬអានឡើងវិញកម្មវិធីផ្សាយជាប្រចាំថ្ងៃនៅ
លើគេហទំព័រ www.vovworld.vn។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕

![]() |
| មិត្តវ័យក្មេងតុបតែងមុខទៅលេង Halloween |

| ប្អូនៗកុមារក៏ចូលចិត្តទិវាបុណ្យ Halloween ដែរ |
ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបើកទ្វារទាំងខាងសេដ្ឋកិច្ចនិងខាងវប្បធម៌
ផង។ដោយហេតុនេះរាល់លក្ខណៈវប្បធម៌ដែលមានប្រភពដើមពីប្រទេសដទៃលើ
ពិភពលោក ជាពិសេសគឺប្រទេសអឺរ៉ុបនានា កំពុងជ្រៀបចូលវៀតណាមកាន់តែ
ច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ទិវាបុណ្យធំៗរបស់លោកខាងលិចដូចជាទិវាបុណ្យ
បន្លំ ខែមេសា ទិវាបុណ្យក្ដីស្រឡាញ់ ទិវាបុណ្យខ្មោច ឬទិវាបុណ្យណូអែល នា
បច្ចុប្បន្ន ត្រូវបានជំនាន់វ័យក្មេងជួយជ្រោមជ្រែងយ៉ាងសកម្ម។ហើយការលាយ
ឡំវប្បធម៌ រវាងលក្ខណៈបុរាណនិងឱឡារឹកនៃទ្វីបអាស៊ីជាមួយនឹងលក្ខណៈទំ
នើបនិងភាពផុលផុសនៃទ្វីបអឺរ៉ុប ធ្វើឲ្យវៀតណាមកាន់តែក្លាយទៅជាទីកន្លែងគួរ
ឲ្យទាក់ទាញ ចំពោះភ្ញៀវទេសចរអន្តរជាតិ។
សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញចិត្តជាមួយព័ត៌មានពោល
ខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជា
ភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥
វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.
com.vn។លោកអ្នកនាងក៏អាចស្ដាប់ឬអានឡើងវិញកម្មវិធីផ្សាយជាប្រចាំថ្ងៃនៅ
លើគេហទំព័រ www.vovworld.vn។សូមជួបអស់ប្រិយមិត្តនាសប្ដាហ៍ខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ