គិលានុបដ្ឋាយិកាត្រូវបូមទឹកដោះគ្រប់ដំណក់ ដើម្បីផ្តល់សារធាតុចិញ្ចឹមដល់អ្នកជំងឺ (រូបថត៖ VOV) |
ដោយបានទទួលសៀវភៅចូលនិវត្តន៍អស់រយៈពេលជាង ១០ ឆ្នាំ មកហើយ ប៉ុន្តែ វេជ្ជបណ្ឌិតយោធា Nguyen Hong Tu (អាយុ ៦៨ ឆ្នាំ) កំពុងទទួលតួនាទីជាប្រធានក្រុមលំនៅដ្ឋានលេខ ៦ សង្កាត់ Hong Ha (ទីក្រុង Ha Long ខេត្ត Quang Ninh។ នៅពេលដែលសង្កាត់បានដាក់ចេញនូវគោលនយោបាយបង្កើតក្រុមសុខាភិបាលសហគមន៍ ដែលមានវេជ្ជបណ្ឌិតចូលនិវត្តន៍ជាស្នូល ដោយបានចូលរួមជួយដល់ខ្សែប្រយុទ្ធជួរមុខប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ និងភរិយាគឺជាមនុស្សដំបូងគេដែលស្ម័គ្រចិត្តដាក់ពាក្យចូលរួមផងដែរ។ លោក Nguyen Hong Tu មានបំណងចង់រួមចំណែកទាំងកម្លាំងកាយចិត្តរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺរាតត្បាតកូវីដ ១៩។
“កាលយើងនៅក្មេង យើងស្ម័គ្រចិត្តប្រយុទ្ធជាមួយសត្រូវ ឥឡូវនេះស្ថានភាពជំងឺរាតត្បាតមានភាពស្មុគស្មាញ យើងនៅតែមានសុខភាពល្អ ហើយយើងត្រៀមវិជ្ជាជីវៈពេទ្យរួចជាស្រេចហើយ”។
គិលានុបដ្ឋាយិកាត្រូវបូមទឹកដោះគ្រប់ដំណក់ ដើម្បីផ្តល់សារធាតុចិញ្ចឹមដល់អ្នកជំងឺ (រូបថត៖ VOV) |
ក្នុងរយៈពេល ១ ឆ្នាំកន្លងមកនេះ នៅពេលដែលលេចឡើងករណីឆ្លងជំងឺនៅខេត្ត Quang Ninh គឺក្រុមនេះ ជាក្រុមស្នូលរួមជាមួយកម្លាំងប៉ូលីសក្នុងតំបន់ ដើម្បីចូលរួមក្នុងការតាមដាន ក្តាប់ជាប់នូវស្ថានការណ៍ក្នុងតំបន់ ចែករំលែកបន្ទុករបស់ក្រុមខ្សែ ប្រយុទ្ធជួរមុខក្នុងអំឡុងពេលដែលជំងឺរាតត្បាតមានការវិវឌ្ឍន៍យ៉ាងស្មុគ្រស្មាញ។ លោកស្រី Vu Thi Tuyet Mai ប្រធានសម្ព័ន្ធនារីនៃសង្កាត់ Hong Ha (ទីក្រុង Ha Long) ក៏ជាអ្នកមានគំនិតផ្តួចផ្តើមក្នុងការបង្កើតក្រុមសុខាភិបាលសហគមន៍បានឲ្យដឹងថា៖ “ចាប់តាំងពីផ្ទុះជំងឺរាតត្បាតដំបូង វេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាដែលបានចូលនិវត្តន៍បានចូលរួមក្នុងការពិនិត្យសុខភាព និងវាស់សីតុណ្ហភាពសម្រាប់មនុស្សរាប់ពាន់នាក់នៅក្នុងតំបន់ និងផ្សព្វផ្សាយពីស្មារតីនៃការទទួលខុសត្រូវដល់សហគមន៍ក្នុងការបង្ការជំងឺរាតត្បាត។ ដោយមានចិត្តសប្បុរស សមាជិកក្រុម បានរួមជាមួយអាជ្ញាធរសង្កាត់បានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដោយមានការប្តេជ្ញាចិត្តខ្ពស់បំផុតមិនទុកឲ្យជំងឺឆ្លងរាលដាលផងដែរ”។
លោក Nguyen Trong Dien ប្រធានមន្ទីរសុខាភិបាលខេត្ត Quang Ninh ក៏បានឲ្យដឹងថា មន្ទីរកំពុងសម្របសម្រួលជាមួយមូលដ្ឋានដើម្បីពិនិត្យបញ្ជីឈ្មោះវេជ្ជបណ្ឌិតចូលនិវត្តន៍; សិស្សសាលា និស្សិតពេទ្យ បុគ្គលិកពេទ្យឯកជន ដើម្បីបង្ហាត់បង្រៀនពួកគេឱ្យចូលរួមក្នុងការងារបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩៖ “យើងបានរៀបចំផែនការបណ្តុះបណ្តាលបន្ថែមទៀត និងបានអញ្ជើញអ្នកឯកទេសមកបណ្តុះបណ្តាលកម្លាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីពួកគេអាចថែទាំអ្នកជំងឺកម្រិតស្រាលនិងអ្នកគ្មានរោគសញ្ញា។ ប្រព័ន្ធសុខាភិបាលបច្ចុប្បន្ននឹងយកចិត្តទុកដាក់លើការព្យាបាលអ្នកជំងឺធ្ងន់ធ្ងរ ដោយធានាថា វិស័យសុខាភិបាលមិនផ្ទុកលើសចំណុះ ប្រសិនបើមានអ្នកជំងឺច្រើន”។
ខេត្ត Quang Ninh បច្ចុប្បន្នជាតំបន់មួយក្នុងចំណោមតំបន់មួយចំនួនដែលរក្សាតំបន់សុវត្ថិភាព។ នេះក៏ជាឱកាស "មាស" សម្រាប់ខេត្ត Quang Ninh ជំរុញការចាក់វ៉ាក់សាំងនិងរៀបចំយ៉ាងសកម្មទាំងធនធានមនុស្ស និងសម្ភារៈបរិក្ខារនានា ដើម្បីត្រៀមខ្លួនឆ្លើយតបនៅពេលជំងឺផ្ទុះឡើងវិញ។ ហើយដើម្បីមានពេលវេលាដ៏មានតម្លៃនេះ ពិតជាមិនអាចខ្វះបានការរួមចំណែករបស់អតីតវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលស្ម័គ្រចិត្តចូលរួមក្នុងការពិនិត្យ បង្ការ និងដោះស្រាយស្ថានភាពជំងឺរាតត្បាតនៅក្នុងសហគមន៍នៅឡើយ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

