ធ្វើដំណើរឆ្លងកាត់ចំងាយជិត ៧០០ គីឡូម៉ែត្រ ពីទីក្រុង Vinh ខេត្ត Nghe An ទៅកាន់ Dien Bien ដើម្បីទៅទស្សនាសមរភូមិចាស់ ជម្រើសដើមដំបូងរបស់អតីតយុទ្ធ ជន Duong Hong Tu គឺជាសារមន្ទីជ័យជំនះប្រវត្តិសាស្រ្ត Dien Bien Phu។ ទោះ បីជាលោកបានមកដល់សារមន្ទីរនេះជាលើកដំបូងក៏ដោយ ប៉ុន្តែតាមរយៈរូបភាពឯកសារនិងវត្ថុតាងនៅទីនេះ បានជួយឲ្យលោកស្រមៃដល់សមរភូមិ Dien Bien Phu ដ៏សាហាវ នាអតីតកាល។ វត្ថុតាងនីមួយៗត្រូវបានអធិប្បាយយ៉ាងច្បាស់ មានរឿងពាក់ព័ន្ធដោយឡែក ដែលមិនត្រឹមតែធ្វើឱ្យអតីតយុទ្ធនដូចរូបលោករំជួលចិត្តប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប្រជាជនគ្រប់រូបដែលមកទីនេះក៏មានការក្តុកក្តួលក្នុងអារម្មណ៍និងកាន់តែយល់បន្ថែមអំពីប្រវត្តិសាស្ត្រដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ។
អតីតយុទ្ធជន Duong Hong Tu បានចែករំលែកថា៖ “នៅពេលខ្ញុំទៅដល់សារមន្ទីរ ខ្ញុំកាន់តែរំជួលចិត្តយ៉ាងខ្លាំងដោយឃើញការលះបង់របស់សមមិត្ត របស់ពូ អ៊ុំ។ ក៏ដោយ សារមានការលះបង់នោះ ទើបប្រទេសជាតិមានសុខសន្តិភាពដូចសព្វថ្ងៃនេះដែរ។ ខ្ញុំក៏មានអារម្មណ៍ស្តាយចំពោះអ្នកដែលបានទៅដល់ Dien Bien ហើយមិនទាន់បានចូលទស្សនាសារមន្ទីរ ព្រោះថា ពេលបានឃើញការលះបង់របស់អ្នកទាំងអស់ នឹងឃើញថា សុខសន្តិភាពថ្ងៃនេះគឺសក្តិសមណាស់”។
ចរន្តមនុស្សទៅទស្សនាសារមន្ទីរនៅក្នុងខែឧសភាប្រវត្តិសាស្ត្រនេះគឺមកពីគ្រប់ទីកន្លែងទាំងអស់នៃប្រទេស។ យ៉ាងណាក៏ដោយ នៅពេលបានមកដល់សារមន្ទីរជ័យ ជំនះ Dien Bien Phu មនុស្សគ្រប់គ្នានៅក្នុងចិត្តតែងតែស្ងប់ស្ងាត់ដែរដើម្បីរំឭកឡើងវិញនូវគ្រាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ប្រទេសជាតិ។ អ្នកគ្រូ Pham Thi Thuy Mo នាយិកាកសាលាមតេយ្យ SOS Dien Bien Phu ខេត្ត Dien Bien បានឱ្យដឹងថា៖ “យើងខ្ញុំបានរៀបចំឲ្យក្មេងៗ ទៅទស្សនាសារមន្ទីរជ័យជំនះ Dien Bien Phu នៅប៉ុន្មានថ្ងៃប្រវត្ដិសាស្ដ្រ នាខែឧសភានេះ ដោយសង្ឃឹមថា ប្អូនៗនឹងយល់ពីប្រពៃណីវីរភាពរបស់ជីដូនជីតា។ ចាប់តាំងពីពេលនោះមកការអប់រំឲ្យប្អូនៗ អំពីក្ដីស្រលាញ់ចំពោះស្រុកកំណើតនិងមោទនភាពជាតិ។ នេះក៏ជាឱកាសសម្រាប់ប្អូនៗកុមារទៅទស្សនានិងផ្លាស់ប្តូរចំណេះដឹងអំពីរូបភាពនិងវត្ថុបុរាណនៅសារមន្ទីរផងដែរ”។
នាពេលបច្ចុប្បន្ន សារមន្ទីជ័យជំនះ Dien Bien Phu គឺជាកន្លែងទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា។ ដូច្នេះការងារផ្សព្វផ្សាយក៏ត្រូវបានអ្នកណែនាំរបស់សារមន្ទីរផ្តោតការយកចិត្តទុកដាក់ជាពិសេស។ អ្នកស្រី Nguyen Linh Hong នៅសារមន្ទីរជ័យជំនេះ Dien Bien Phu បានចែករំលែកថា៖ “ដើម្បីបង្កើនការងាររៀបចំរំលឹកខួបរយៈពេល៦៥ ឆ្នាំនៃជ័យជំនះ Dien Bien Phu ក្រុមអ្នកណែនាំយើងខ្ញុំ ជា និច្ចកាលបានបង្កើននូវស្មារតីទទួលខុសត្រូវក្នុងការផ្សព្វផ្សាយពីជ័យជំនះ Dien Bien Phu។ នេះជារបៀបដើម្បីឱ្យមនុស្សគ្រប់រូបយល់ពីអត្ថន័យនៃជ័យជម្នះតាមរយៈវត្ថុតាងនិងរឿងរ៉ាវជុំវិញ តាមរយៈរូបភាព ដើម្បីអាចមើលឃើញច្រើនជាងពីភាពរឹងមាំនៃការប្រយុទ្ធ ដើម្បីកាន់តែស្នេហាជាតិនិងមានអារម្មណ៍ដឹងច្រើនអំពីជ័យ ជំនះ Dien Bien Phu”។
មកដល់សារមន្ទីរបុគ្គលម្នាក់ៗតែងតែមានអារម្មណ៍ កាន់តែគោរពចំពោះតម្លៃប្រ វត្តិសាស្ត្រដ៏ត្រចះត្រចង់និងថ្លៃថ្លារបស់ប្រទេសជាតិដើម្បីកសាងប្រទេសដែលមានសន្តិភាព ដើម្បីអភិវឌ្ឍក្នុងយុគសម័យថ្មីដែលសក្តិសមនឹងការបូជារបស់ជំនាន់ជីដូនជីតា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ