គម្រោងស្វែងរក និងកក់បន្ទប់ស្នាក់នៅ Manmo ត្រូវបានលោក Tran Ngoc Manh និងក្រុមសហការីធ្វើការសិក្សាស្រាវជ្រាវ និងដាក់ឲ្យដំណើរការនាឆ្នាំ ២០១៧។ នេះគឺជាកម្មវិធីបង្កើតឧបករណ៍ស្វែងរកកន្លែងស្នាក់នៅ ដែលមានតម្លៃសមរម្យ ដោយអភិវឌ្ឍន៍តាមរូបសណ្ឋានរបស់ Google ជួយអតិថិជនស្វែងរកទីតាំងដែលនៅជិតបំផុតតាមរយៈ GPS និងជួយកក់បន្ទប់អនឡាញ។ អតិថិជនអាចស្វែងរកទីកន្លែងស្នាក់នៅគ្រប់ប្រភេទ ដូចជាផ្ទះសំណាក់ homestay hostel និង សណ្ឋាគារ ។ គ្រាន់តែផ្តល់នូវអាសយដ្ឋាននៃតំបន់ដែលអ្នកចង់ទៅទស្សនាឬស្វែងរកតាមឈ្មោះ តម្លៃនោះ Manmo Search នឹងផ្ដល់ព័ត៌មានអំពីកន្លែងស្នាក់នៅ ដែលសមស្របនឹងតម្រូវការបំផុត។ លោក Tran Ngoc Manh សហស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Manmo បានឲ្យដឹងថា៖
“Manmo មានដៃគូប្រមាណ ២ ម៉ឺននាក់នៅទូទាំងប្រព័ន្ធ។ អាស្រ័យលើបរិមាណ ទិន្នន័យដ៏ធំសម្បើមនេះ អតិថិជនកាន់តែងាយស្រួលក្នុងការស្វែងរកទីកន្លែងស្នាក់នៅ ដោយសារពួកគាត់មានជម្រើសជាច្រើន។ Manmo គឺជាផលិតផលសហគមន៍មួយ បានជាគោលដៅដំបូងរបស់យើងខ្ញុំគឺខិតខំប្រឹងប្រែងកសាងសហគមន៍ និងនាំមកនូវតម្លៃជូនអតិថិជនផងដែរ”។
នាបច្ចុប្បន្ន Manmo មានទិន្នន័យរបស់ខេត្ត ក្រុងទាំង ៦៣ ហើយ ចំនួនអ្នកប្រើប្រាស់ប្រចាំថ្ងៃជាមធ្យមគឺប្រហែល ៥,០០០ នាក់។ នាបច្ចុប្បន្ន កម្មវិធីរបស់ Manmo មានការទាញយកប្រមាណ ៤០០០ លើក។ ក្រៅពីមុខងារស្វែងរក នោះ Manmo Search ក៏មានមុខងារបង្ហាញផ្លូវ កក់បន្ទប់អនឡាញ និង បច្ចេកវិទ្យារូបថត ៣៦០ ដើម្បីផ្តល់ជូនអតិថិជននូវគុណភាពនៃទីក្លែងស្នាក់នៅនានា។
មិនត្រឹមតែជួយឧបត្ថម្ភដល់ដៃគូប្រពៃណីអំពីទីកន្លែងស្នាក់នៅប៉ុណ្ណោះទេ Manmo បានបន្តពង្រីកការតភ្ជាប់ជាមួយ Start – up អំពីទួរទេសចរណ៍ បណ្ដាកម្មវិធីអំពីរថយន្ត ព្រមទាំងបន្តបំពេញបន្ថែមនូវទិន្នន័យរបស់ Manmo ដើម្បីជួយសម្រួលដល់អតិថិជនក្នុងការស្វែងរកទីកន្លែងស្នាក់នៅ។ លើសពីនេះទៅទៀត Manmo នឹងសហការជាមួយ Start – up លើវិស័យម្ហូបអាហារនាពេលខាងមុខ។ លើលពីនេះទៅទៀត Manmo ក៏បានជួយឧបត្ថម្ភដល់ដៃគូធ្វើអាជីវកម្មប្រពៃណីលំដាប់ក្រោមផ្សាយ ៣ អំពីបញ្ហា Maketing អនឡាញ។ ជាក់ស្ដែង Manmo បានជួយឧបត្ថម្ភពួកគេក្នុងការទាក់ទាញជាមួយភ្នាក់ងារទេសចរណ៍អនឡាញ (OTA) ដោយទទួលបានការគាំទ្រពីដៃគូប្រពៃណីនានា។ លោក Tran Ngoc Manh បានចែករំលែកបន្តថា៖
“គុណសម្បត្តិនៃការប្រកួតប្រជែងមួយរបស់ Manmo បើប្រៀបធៀប ទៅនឹង ប្រព័ន្ធផ្សេងទៀតគឺ Manmo មិនយកភាគរយលើថ្លៃសេវាចំពោះដៃគូឡើយ។ ពោលគឺ នៅពេលភ្ញៀវធ្វើការកក់បន្ទប់នោះ Manmo និងជួយអតិថិជនទាក់ទងផ្ទាល់ជាមួយអ្នកផ្ដល់សេវាកម្ម។ ខណៈពេលចូលរួមប្រព័ន្ធនេះ ដៃគូធ្វើសេវាកម្មស្នាក់ត្រូវបានជួយផ្សាយពាណិជ្ជកម្មដោយឥតគិតថ្ងៃ។ ហេតុដូច្នេះហើយ ដៃគូទាំងនេះបានត្រៀមខ្លួនជាស្រេចចូលរួមប្រព័ន្ធនេះតែម្ដង”។
ដោយទទួលបានជោគជ័យទាំងនេះ នាឆ្នាំ២០១៨ Manmo បានជាប់ក្នុងTop Start – Up វៀតណាម ដែលជ្រើសតាំងដោយកាសែត Vnexpress ។ វាយតម្លៃអំពី Manmo លោក Pham Anh Cuong នាយកប្រតិបត្តិនៃប្រព័ន្ធអេកូឡូស៊ីចាប់ផ្ដើមអាជីវកម្មនៃសហគ្រាស BestB បានចាត់ទុកថា៖
“ជាមួយនឹងតួរលេខគួរឲ្យចាប់អារម្មណ៍របស់ Manmo នាសព្វថ្ងៃនេះ ខ្ញុំគិតថា មិនថាដៃគូណាក៏ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការដែរ។ អតិថិជន ចង់ទទួលផលប្រយោជន៍ជាអតិបរមាពីសេវាកម្មទេសចរណ៍ ហេតុដូច្នេះហហើយ Manmo គឺជាកម្មវិធីសមស្របសម្រាប់ដៃគូនានាផងដែរ”។
ដោយមានគោលបំណងរួមចំណែកទៅក្នុងសង្គមនោះសមាជិកនៃ Manmo បានខិតខំសិក្សាស្រាវជ្រាវ និងផ្ទៀងស្ដាប់ពីតម្រូវការរបស់អតិថិជន និងអ្នកជំនាញ ដើម្បីកែលម្អកម្មវិធី Manmo ក៏ដូចជានាំមកនូវផលិតផលដ៏ល្អមួយ ជូនអតិថិជននាពេលខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
