![]() |
អស់រយៈពេលជាង ២០ ឆ្នាំកន្លងមក ជារៀងរាល់ថ្ងៃ នៅពេលព្រឹកព្រលឹម លោក Huynh Van An បានធាក់ស៊ីក្លូពីសង្កាត់ Phu Binh ទីក្រុងហ្វេ ទៅកាន់ Dai Noi ហ្វេ (ព្រះបរមរាជវាំងហ្វេ) ដើម្បីដឹកភ្ញៀវទេសចរ។ លោកបានធាក់ស៊ីក្លូជូនភ្ញៀវទេសចរយ៉ាងច្រើនកុះករទៅទស្សនាវត្តអារាម កេរ្តិ៍ដំណែល និងរមណីយដ្ឋាននៅសង្ខាងទន្លេ Huong ដ៏រ៉ូម៉ង់ទិក។ ក្នុងដំណើរជូនភ្ញៀវទេសចរទៅវិញទៅមកនៅតាមដងវិថីនានា លោក Huynh Van An បានក្លាយទៅជាមិត្តរួមដំណើរផង និងជា មគ្គុទេសក៏ឧទ្ទេសនាមដល់ភ្ញៀវទេសចរអំពីជីភាពរស់នៅ និងមនុស្សហ្វេ។ លោកបានសំណេះសំណាលថា៖ នៅពេលមកដល់ទីក្រុងហ្វេ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិសុទ្ធតែចូលចិត្តជិះស៊ីក្លូទៅទស្សនាទីក្រុង គយគន់ព្រះបរមរាជវាំង វិមានតំកល់សពបុរាណ ទន្លេ Huong ភ្នំ Ngu និងជីវភាពរស់នៅរបស់ប្រជាជននៅអតីតរាជធានី។ លោកបានឲ្យដឹងថា៖
“ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរនៅទីក្រុងហ្វេនោះ គឺដំបូងឡើយ អ្នកធាក់ស៊ីក្លូត្រូវមានសុជីវធម៌ខាងវប្បធម៌ក្នុងការ ប្រាស្រ័យទាក់ទងគ្នា។ ក្រោយមក គឺឧទ្ទេសនាមដល់ភ្ញៀវទេសរអំពីគោលដៅទេសចរ វប្បធម៌របស់ប្រជាជនហ្វេ។ អាស្រ័យហេតុនេះ យើងខ្ញុំក៏មានការងារធ្វើផងដែរ”។
បុណ្យតេតគឺជាពេលវេលារវល់បំផុតរបស់អ្នកធាក់ស៊ីក្លូ។ ក្នុងអំឡុងពេលបុណ្យតេត អ្នកធាក់ស៊ីក្លូបានធ្វើការអស់ពីសមត្ថភាព ហើយថែមទាំងគ្មានពេលសម្រាកឡើយ ដោយសារភ្ញៀវទេសចរមកកាន់ទីក្រុងហ្វេយ៉ាងច្រើនកុះករ។ លោក Nguyen Tan Xuyen ប្រធានសម្ព័ន្ធសមាគមស៊ីក្លូទេសចរទីក្រុងហ្វេបានចែករំលែកថា៖ អស់រយៈពេលជាង ១០ ឆ្នាំកន្លងមក សាជីវកម្មស៊ីក្លូបានរៀបចំវគ្គបណ្តុះបណ្តាលជំនាញប្រាស្រ័យទាក់ទងគ្នាខាងវប្បធម៌ដល់អ្នកធាក់ស៊ីក្លូជា
ប្រចាំ។ លោក Xuyen បានឲ្យដឹងថា៖
“យើងខ្ញុំបានខិតខំប្រឹងប្រែងកសាងរូបភាពស៊ីក្លូ ជាពិសេសគឺនៅពេលដែលយើងខ្ញុំធ្វើការអប់រំអ្នកធាក់ស៊ីក្លូអំពីរបៀបប្រស្រ័យទាក់ទងគ្នាដើម្បីធ្វើឲ្យអតិថិជនពេញចិត្តផងដែរ”។
នៅទីក្រុងហ្វេ មានសាជីវកម្មស៊ីក្លូចំនួន ៥។ ក្នុងនោះ សាជីវកម្មស៊ីក្លូទេសចរ មានស៊ីក្លូចំនួន ២៥០ គ្រឿង ដើម្បីដឹកភ្ញៀវទេសចរ ហើយក្រុមអ្នកធាក់ស៊ីក្លូទាំងនេះត្រូវបានដាក់ឈ្មោះតាមគោលដៅចំណត់រថយន្តដូចជា៖ Morin Huong Giang Festival Dai Noi ជាដើម។
នាពេលថ្មីៗនេះ នៅក្នុងជំនួបសំណេះសំណាលជាមួយមជ្ឈដ្ឋានអ្នកធាក់ស៊ីក្លូ លោក Phan Ngoc Tho ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានលើកទឹកចិត្តដល់អ្នកធាក់ស៊ីក្លូចូលរួមជាសមាជិកសាជីវកម្មស៊ីក្លូទេសចរណ៍ទីក្រុងហ្វេ ដើម្បីទទួលបានសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ក៏ដូចជាទទួលបានការជួយឧបត្ថម្ភក្នុងការប្រកបមុខរបរ។ លោក Phan Ngoc Tho បានឲ្យដឹងថា៖ ខេត្ត កំពុងកសាងគម្រោង “វប្បធម៌ស៊ីក្លូ ទីក្រុងហ្វេ” ។ អាស្រ័យហេតុនេះ សមាជិកនៃសាជីវកម្មស៊ីក្លូទេសចរណ៍ហ្វេ នឹងទទួលបាន ការបណ្តុះបណ្តាល ភាសាបរទេស នឹងការហ្វឺនហ្វឹនជំនាញវិជ្ជាជីវៈ និងការប្រាស្រ័យទាក់ទងគ្នា។ ទន្ទឹមនឹងនេះកសាងពាណិជ្ជសញ្ញាស៊ីក្លូទីក្រុងហ្វេរួសរាយរាក់ទាក់ ស្រឡាញ់ភ្លៀវ និងគួរឲ្យជឿទុកចិត្ត។ លោក Phan Ngoc Tho បានសំណេះសំណាលថា៖
“យើងខ្ញុំមានបំណងចង់កសាងរូបភាពស៊ីល្លូនៅទីក្រុងហ្វេ ពោលគឺ អ្នកធាក់ ស៊ីក្លួ ប្រកបរបរយ៉ាងត្រឹមត្រូវ ហើយថែមទាំងធ្វើជា មគ្គុទេសក៏ទេសចរណ៍ ក្នុងដំណើរជូនភ្ញៀវទេសចរទៅទស្សនាទីក្រុងហ្វេ”។
ស៊ីក្លូបានក្លាយទៅជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយម ហើយជាពាណិជ្ជសញ្ញាដាច់ដោយឡែកចំពោះភ្ញៀវទេសចរ និងនៅអតីតរាជធានីហ្វេ។ក្បួនស៊ីក្លូពណ៌ខៀវ ពណ៌ស្វាយគ្រប់ប្រភេទ បានធ្វើដំណើរយ៉ាងយឺតៗ នៅក្រោមម្លប់ឈើបាននាំមកនូវលក្ខណៈ ល្វាស់ល្វន់គួរអោយចាប់ចិត្តនៅទឹកដីអតីតរាជធានីហ្វេ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
