Geetesh Sharma - ជនជាតិឥណ្ឌាម្នាក់ដែលស្រឡាញ់វៀតណាម |
លោក Geetesh Sharma (១៩៣២ - ២០២១) ប្រធានគណៈកម្មាធិការសាមគ្គីភាពឥណ្ឌា - វៀតណាមនៅរដ្ឋ West Bengal ត្រូវបានចាត់ទុកថាជាមិត្តដ៏ល្អរបស់ប្រជា ជនវៀតណាម និងជាស្ពានតភ្ជាប់ទំនាក់ទំនងដ៏រឹងមាំរវាងឥណ្ឌានិងវៀតណាមក្នុងវិស័យការទូតប្រជាជន។ ឈ្មោះ Geetesh Sharma បានលេចឡើងនៅដើមទសវត្សឆ្នាំ ១៩៧០ នៅទីក្រុង Calcutta ដែលជារដ្ឋធានីនៃរដ្ឋ West Bengal ភាគខាងកើតប្រទេសឥណ្ឌា។ ក្នុងនាមជាប្រធានគណៈកម្មាធិការសាមគ្គីភាពឥណ្ឌា- វៀត ណាមនៅរដ្ឋ West Bengal ឈ្មោះរបស់លោកត្រូវបានផ្សារភ្ជាប់ជាមួយនឹងចលនាតស៊ូដើម្បីគាំទ្រសង្គ្រាមរំដោះវៀតណាមខាងត្បូងនៅទីក្រុងនេះ។
ក្នុងអំឡុងឆ្នាំ ១៩៧០-១៩៧៥ លោក Geetesh Sharma បានចុះដើរដង្ហែតាមដងផ្លូវដែលមានយុវជន កសិករនិងបញ្ញាវន្តជាច្រើននាក់នៅរដ្ឋ West Bengal ដើម្បីធ្វើបាតុកម្មបង្ហាញសាមគ្គីភាពជាមួយការតស៊ូរបស់ប្រជាជនវៀតណាម ក្នុងការរំដោះប្រទេសជាតិ។ លោក Geetesh Sharma បានចូលរួមក្នុងគណៈកម្មាធិការសាមគ្គីភាពឥណ្ឌា - វៀតណាមចាប់តាំងពីបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៤ ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណីជាមួយវៀតណាម។ រហូតដល់ឆ្នាំ ១៩៩៤ លោកត្រូវបានជាប់ឆ្នោតជាប្រធានគណៈកម្មការហើយកាន់តំណែងនោះរហូតមកដល់សព្វថ្ងៃ។ ក្នុងនាមជាអ្នកសារព័ត៌មាននិងជាសកម្មជននយោបាយសង្គម លោក Geetesh Sharma បានលះបង់អស់រយៈពេល ៥ ទសវត្សរ៍ ដោយមិនចេះនឿយហត់ ដើម្បីលើកកម្ពស់ចំណងមិត្តភាពឥណ្ឌា - វៀតណាម។ លោកបានធ្វើដំណើរឆ្លងកាត់រដ្ឋនានាក្នុងប្រទេសឥណ្ឌា និងប្រទេសជាង ៣០ នៅគ្រប់ទីកន្លែង ហើយទៅដល់ទីណា លោក Geetesh Sharma ក៏តែងតែស្ងើចសរសើរវៀតណាមជានិច្ច ដោយបញ្ជាក់ពីសង្គ្រាម សុច្ចរិតរបស់ប្រជាជនវៀតណាម និងបានកោតសរសើរស្មារតីនៃខ្លួនទីពឹងខ្លួន ការច្នៃប្រឌិត ភាពអត់ធ្មត់និងការអធ្យាស្រ័យដ៏ខ្ពងខ្ពស់របស់ប្រជាជនវៀតណាម។
សាស្ត្រាចារ្យរងបណ្ឌិត Le Van Toan ប្រធានស្ថាបនិកមជ្ឈមណ្ឌលសិក្សាឥណ្ឌា (បណ្ឌិត្យ សភានយោបាយជាតិហូជីមិញ) មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះលោក Geetesh Sharma ដែលជាមិត្តមានភក្តីភាពជាមួយវៀតណាម។
“ក្នុងរយៈពេល ៨៩ ឆ្នាំនៃជីវិត លោក Geetesh Sharma បានធ្វើទស្សនកិច្ចនិងធ្វើការនៅប្រទេសជាង ៣០ នៅជុំវិញពិភពលោក ប៉ុន្តែប្រហែលជាវៀតណាមគឺជាប្រទេសដែលលោកបានធ្វើទស្សនកិច្ចច្រើន និងធ្វើការដោយមានភាពស្និទ្ធស្នាលបំផុត អាចនិយាយបានថា វៀតណាម - ហូជីមិញតែងតែស្ថិតនៅក្នុងក្រអៅបេះដូងរបស់លោកជានិច្ច។ លោករូបនេះធ្លាប់ធ្វើដំណើរពាសពេញប្រទេសវៀតណាមពីភាគខាងជើងទៅភាគខាងត្បូងនៃប្រទេស ដើម្បីកត់ត្រា ចងក្រងឯកសារអំពីការផ្លាស់ប្តូរនិងការអភិវឌ្ឍឥតឈប់ឈររបស់វៀតណាម។ លោកក៏បានកត់ត្រានូវស្លាក់ស្នាមបណ្តាលមកពីសង្គ្រាមរំដោះប្រទេសវៀតណាមក៏ដូចជា ស្លាក់ស្នាមនៃវប្បធម៌ឥណ្ឌានៅវៀតណាម”។ នេះបើយោងតាមការចែករំលែករបស់លោក Le Van Toan។
នៅឆ្នាំ ២០០៤ លោក Geetesh Sharma បានទទួលគ្រឿងឥស្សរិយយសដើម្បីសន្តិភាពនិងមិត្តភាពពីរដ្ឋាភិបាលវៀតណាម ហើយសម្ព័ន្ធអង្គការមិត្តភាពវៀត ណាមបានប្រគល់គ្រឿងឥស្សរិយយសសន្តិភាពនិងមិត្តភាព រវាងបណ្តាប្រជាជាតិ ដើម្បីទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់លោកក្នុងការលើកកម្ពស់មិត្តភាព និងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រជាជនឥណ្ឌានិងវៀតណាម។
លោក Geetesh Sharma ធ្លាប់បាននិយាយថា “ខ្ញុំតែងតែគិតថា ខ្ញុំមិនអាចសងបំណុលទាំងអស់ទៅវៀតណាមបានទេ ប៉ុន្តែខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាពតាមដែលខ្ញុំអាចធ្វើបាន”។ ទោះបីជាលោកបានលាចាកលោកហើយក៏ដោយ ប៉ុន្តែរូបភាពមិត្តភក្តិដ៏អស្ចារ្យរូបនេះ តែងតែរក្សាក្នុងដួងចិត្តរបស់ខ្លួននូវសេចក្តីស្រឡាញ់ពិសេសចំពោះវៀតណាម ដែលជានិមិត្តរូបនៃទំនាក់ទំនងជិតស្និតរវាងវៀតណាមនិងឥណ្ឌាគឺមានជានិច្ចកាល កំពុងបន្តមរតកដល់មនុស្សជំនាន់ក្រោយ ដើម្បីបន្តពូនជ្រុំនិងលើកកម្ពស់ទំនាក់ទំនងប្រពៃណីល្អ សាមគ្គីភាពនិងមិត្តភាពរវាងប្រទេសទាំងពីរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
