![]() |
នាបច្ចុប្បន្ននេះ ប្រការដែលកំពុងធ្វើឲ្យមនុស្សជាច្រើននាក់មានការយកចិត្តទុកដាក់ នៅពេលនោះគឺក្រៅពីការសិក្សារៀនសូត្រ ធ្វើការអនឡាញនោះ តើប្រជាជនអាចធ្វើអ្វី ដើម្បីកំសាន្តយ៉ាងសប្បាយរីយរាយនៅក្នុងផ្ទះ។ យុទ្ធនាការ "នៅផ្ទះនៅតែសប្បាយរីករាយ" ដែលត្រូវបាន ក្រសួងសុខាភិបាល វៀតណាមរួមសហការជាមួយគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀតណាម និងមូលនិធិកុមារនៃអង្គការសហប្រជាជាតិ (UNICEF) រៀបចំឡើង កំពុងទទួលបានការចាប់អារម្មណ៍ ហើយមានការចូលរួមពីសំណាក់ប្រជាជនយ៉ាចច្រើនកុះករ។
ចំពោះសិល្បការិនីឆ្នើម Thuy Dat នាគ្រាប្រទេសជាតិទាំងមូលបានរួមកម្លាំងកាយចិត្ត ប្រកៀកស្មាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid 19 ក៏ជាពេលវេលា ដែលលោកស្រីបានធ្វើការយ៉ាងសង្វាតបំផុត។ លោកស្រីសម្រាកនៅផ្ទះ តែងកំណាព្យ និពន្ធបទចម្រៀងថ្មីៗ អំពីប្រធានបទប្រយុទ្ធប្រឆាំងជំងឺ។ ក្រោយពីបទចម្រៀង “ស្នេហានាគ្រាជំងឺរាតត្បាត” លោកស្រី ក៏បាន និពន្ធ បទចំរៀងថ្មីៗដូចជា “វៀតណាម ប្រទេសដែលខ្ញុំស្រឡាញ់ “ “ខ្ញុំស្រឡាញ់ អ្នកម្តាយ “។ នាពេលថ្មីៗនេះ សិល្បការិនី Thuy Dat ទើបបាន តែងកំណាព្យថ្មីចំនួនពីរបទ ក្រោមប្រធានបទស្ដីពីការប្រយុទ្ធប្រឆាំងជំងឺ Covid 19 គឺ “ទោះជាឯងមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ “ និង “មានត្រឹមតែនៅវៀតណាមប៉ុណ្ណោះ “។ លោកស្រីបានសំណេះសំណាលថា៖
“ប្រទេសជាតិទាំងមូលកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ហេតុដូច្នេះហើយ ក្នុងនាមជាសិល្បការិនីមួយរូប នៅលើសមរភូមវប្បធម៌ គឺត្រូវធ្វើអ្វីមួយ ដើម្បីប្រទេសជាតិ។ ប្រជាជនទាំងមូលបានស្រុះចិត្តគំនិតក្នុងការប្រយុទ្ធ ប្រឆាំងជំងឺរាតត្បាត តាមរយៈការពាក់ម៉ាស់ លាងដៃ ស្នាក់នៅដាច់ដោយឡែកពីគ្នា លើកកម្ពស់សុខភាព និងរក្សាអនាម័យជាដើម។ នេះគឺជាវិធី ដើម្បីសម្ដែងសេចក្ដីស្នេហា និងភាពចាំបាច់បំផុតចំពោះមនុស្សនាបច្ចុប្បន្ននេះ “។
![]() |
នៅចំពោះជំងឺរាតត្បាត Covid 19 សហគ្រាស អង្គភាព និងអង្គការជាច្រើនបានលើកទឹកចិត្តដល់បុគ្គលិកធ្វើការអនឡាញនៅផ្ទះវិញ ពោលគឺមិនចាំចាច់ទៅកន្លែងធ្វើការឡើយ។ ប្រការនេះបានជួយឲ្យយុវជនវ័យក្មេងមានពេលវេលាជាច្រើនសម្រាប់ខ្លួនឯង និងគ្រួសារ។ ពិតណាស់ថា សេចក្ដីសប្បាយរីករាយបានចាប់ផ្ដើមពីសកម្មភាពធម្មតាដូច្នេះ៖
“នាងខ្ញុំមានយ៉រតូចមួយ សម្រាប់ ដាំដើមឈើលំអរតូចៗតែប៉ុណ្ណោះ។ នៅពេលឃើញដើមឈើររីកលូតលាស់នោះ នាងខ្ញុំមានអារម្មណ៍សប្បាយរីយរាយណាស់ “ ។
“ខ្ញុំចេះរបៀបចម្អិនពោងមាន់ នំបញ្ចុក សម្លម្ជូ និងសម្លស្លឹកងប់ហើយ។ ទន្ទឹមនឹងនេះ ខ្ញុំក៏ចេះដាំបាយ និងធ្វើការងារកំប៉ិកកំប៉ុកដូចជា បោះសម្អាតផ្ទះ និងបោកសម្លៀកបំពាក់ផងដែរ “។
យុទ្ធនាការ "នៅផ្ទះនៅតែសប្បាយរីករាយ" បានអំពាវនាវដល់មនុស្សគ្រប់រូបចែករំលែកបណ្ដាសកម្មភាពប្រចាំថ្ងៃគួរឱ្យចាប់អារម្មណ៍នៅផ្ទះចាប់ពីការធ្វើម្ហូបអាហារ ការធ្វើលំហាត់ប្រាណ ការសិក្សារៀនសូត្រ រហូតដល់សកម្មភាពដ៏វិសេសវិសាល ដូចជាស្លៀកពាក់សំលៀកបំពាក់ស្អាតៗដោយខ្លួនឯង បង្ហាញម៉ូដសំលៀកបំពាក់ ច្រៀង រាំកំសាន្ត។ លោក Hau A Lenh អនុប្រធាន អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ដែលជាអង្គភាពរៀបចំយុទ្ធនាការ“នៅផ្ទះនៅតែសប្បាយរីករាយ” មានក្ដីសង្ឃឹមថាមនុស្សគ្រប់រូបនឹងអនុវត្តន៍ការអំពាវនាវ “នៅផ្ទះ” ក្នុងស្មារតីសុទិដ្ឋិនិយម សប្បាយរីករាយ និងរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ លោក Hau A Lenh បានអះអាងថា៖
“ស្ថានភាពនៃជំងឺរាតត្បាត Covid ១៩ កាន់តែវិវឌ្ឍន៍យ៉ាងស្មុគស្មាញ។ សូមរួមដៃគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ដើម្បីសុខភាពរបស់ខ្លួន និងសហគមន៍។ ពោលគឺក្នុងអំឡុងពេលនេះ សូមកាត់បន្ថយការធ្វើដំណើរទៅកាន់កន្លែងសាធារណៈ កន្លែងប្រមូលផ្ដុំមនុស្សច្រើន ដើម្បីបញ្ជៀសការឆ្លងរាល់ដាលជំងឺ។ ទន្ទឹមនឹងនេះ ប្រែក្លាយពេលវេលាដ៏ពិសេសនេះ ឲ្យក្លាយទៅជាឱកាស ដើម្បីផលប្រយោជន៍សម្រាប់ខ្លួនឯង គ្រួសារ និងសង្គម “។
ការដែលប្រទេសទាំងមូលបានរួមកម្លាំង ស្រុះចិត្តគំនិតអនុវត្តន៍ដាក់ដាក់ឲ្យនៅដាច់ដោយឡែកសង្កមទាំងមូលយ៉ាងម៉ឹងម៉ាត់ មិនត្រឹមតែជាក្ដីសប្បាយរីយរាយរបស់មនុស្សម្នាក់ៗនៅក្នុងផ្ទះប៉ុណ្ណោះទេ ថែមទាំងរួមកម្លាំងកាយចិត្តគួរឲ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid 19 ទៀតផង។ ហើយមិនមែនជារឿងចៃដន្យទេ ដែលនាប៉ុន្មានថ្ងៃថ្មីៗនេះ ប្រជាពលលរដ្ឋរាប់លាននាក់ក្នុងស្រុក និងនៅលើពិភពលោកសុទ្ធតែផ្ដាំផ្ញើគ្នាថា ចូរនៅស្ងៀមនៅពេលមាតុភូមិត្រូវការ ឬការដែលបណ្ដាគ្រូពេទ្យបានសង្តត់ធ្ងន់ថា យើងខ្ញុំទៅធ្វើការ ដើម្បីមិត្ត។ សូមនៅផ្ទះដើម្បីយើងខ្ញុំវិញ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

