![]() |
កសិករ Nguyen Van Dat នៅទីរួមស្រុក Hat Lot ស្រុក Mai Son ខេត្ត Son La មិនអាចលាក់បាំងនូវសេចក្តីសប្បាយរបស់លោកឡើយ ខណៈដែលនិយាយអំពីប្រសិទ្ធិ ភាពនៃការអនុវត្តន៍វិធីសាស្រ្តជួយរោយលម្អងលើផ្កាផ្លែទាបរបស់វិស្វករ Pham Han Hanh។ ផ្ទះរបស់លោក Dat មានផ្ទៃដីដាំដុះចំនួន ២ ហិចតា សម្រាប់ដាំដើមឈើ ហូបផ្លែជាច្រើនឆ្នាំមកហើយ ដែលក្នុងនោះភាគច្រើនគឺផ្លែទាប។ ជាមួយនឹងការដាំដុះតាមបែបធម្មជាតិ បានជាក្នុងរដូវប្រមូលផលទាប គ្រួសាររបស់លោកត្រឹមតែទទួលបាន ៣ ទៅ ៥ តោនផ្លែ ក្នុង១ ហិកតាប៉ុណ្ណោះ។ កាលពី៧ - ៨ ឆ្នាំមុន នេះ លោកនិងក្រុមគ្រួសារបានអនុវត្តវិធីសាស្ដ្រជួយរោយលម្អងលើផ្កាផ្លែទាបនោះ ក្រោយ រយៈពេល២ខែកន្លះ ទាបចាប់ផ្តើមដុះពន្លក ចេញផ្កាទើបចាប់ផ្តើមការរោយលំអង លើផ្កា។ ដោយម្ចាស់ការក្នុងការរោយលម្អងផ្កា បានជាទិន្នផលផ្លែទាបដែលទទួលបាននោះគឺខ្ពស់ជាង៦ដល់៧ដង បើប្រៀបពីមុនមក ពោលគឺជាមធ្យមទទួលបាន ១៥ ដល់ ១៧ តោនក្នុងមួយហិកតា។
ក្រៅពីផលទទួលបានពីផ្លែទាប រួមជាមួយផលទទួលបានពីដើមឈើហូបផ្លែផ្សេងៗ គ្រួសារលោក Dat អាចទទួលបានប្រាក់ជាង៣០០ លានដុងក្នុងមួយឆ្នាំ។ លោក Nguyen Van Dat បានចែករំលែកថា៖ “ប្រសិនបើផ្តោតសំខាន់លើការរោយលំអងលើផ្កាផ្លែទាបនោះ ទិន្នផលទទួលបានអាចច្រើនពី៥ដ ល់៧ដង បើប្រៀបនឹងការមិន រោយលំអងផ្កា។ ផលិតផលទទួលបានគឺស្រស់ស្អាត គុណភាពល្អ។ ឥឡូវនេះ គ្រួសារដាំផ្លែទាបទាំង១០០% នៅទីនេះ សុទ្ធតែប្រើប្រាស់វិធីសាស្ត្រជួយរោយលំអងលើផ្កាទាបផងដែរ ”។
មិនត្រឹមតែប៉ុណ្ណោះ វិធីសាស្ត្រ “បច្ចេកទេសកែតម្រូវរដូវ ទីតាំងចេញផ្កា និងផ្លែសម្រាប់ដើមក្រូចថ្លុងសំបកខៀវតាមបំណង” ដែលវិស្វករ Hanh ស្រាវជ្រាវនោះ ក៏ត្រូវបានអនុវត្តន៍ជាក់ស្តែង។ ដើមក្រូចថ្លុងទើបមានវត្តមាននៅខេត្ត Son La ប៉ុន្តែក៏បានក្លាយទៅជាប្រភេទដើមឈើហូបផ្លែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់សម្រាប់ប្រជាកសិករ។ ដោយសារមានវិធីសាស្ត្ររបស់លោក Hanh បានជាប្រជាកសិករអាចបញ្ជាឲ្យដើមក្រូចថ្លុង មានផ្កានិងផ្លែពេញមួយឆ្នាំតាមបំណង។
![]() |
យ៉ាងណាមិញ ក្រុមគ្រួសាររបស់អ្នកស្រី Nguyen Thi Lan នៅឃុំ Co Noi ស្រុក Mai Son មានផ្ទៃដីជិត ១,៥ ហិកតា សម្រាប់ដាំដើមក្រូចថ្លុង តាមវិធីសាស្ត្ររបស់វិស្វករ Hanh ដែលនាំមកនូវទិន្នផលខ្ពស់ជាងមុន ផ្លែធំ ស្អាតនិងមានគុណភាពល្អ។ ជារៀងរាល់ឆ្នាំ គ្រួសាររបស់អ្នកស្រីតែងតែទទួលបានរាប់រាយលានដុងពីផ្លែទាប ក្រូចថ្លុង មៀននិងផ្លែស្វាយផងដែរ។ អ្នកស្រី Nguyen Thi Lan បានឲ្យដឹងថា៖ “ខណៈដែលផ្លែក្រូចថ្លុងបានចេញផ្កា យើងបានប្រើវិធីជួយរោយលម្អងផ្កា។ ខណៈដែលចេញជាផ្លែហើយ យើងអាចរាប់ចំនួនផ្លែថា តើទុកប៉ុន្មានផ្លែលើដើមឈើទើបសមស្រប។ ធ្វើតាមវិធីសាស្ត្រជួយរោយលម្អងលើផ្កា គឺផ្លែស្អាតផង មានគុណភាពផង”។
វិស្វករ Pham Han Hanh មានគោលគំនិតផ្សេងៗទៀតជាច្រើន ដែលបានអនុវត្តជាក់ស្តែងប្រកបដោយប្រសិទ្ធភាព និងត្រូវបានផ្ទេរប្រគល់បច្ចេកទេសសម្រាប់តំបនកសិករជាច្រើនក្នុងនិងក្រៅខេត្ត Son La។ ស្តីពីមូលហេតុដែលជក់ចិត្តនឹងការស្រាវ ជ្រាវនិងដាក់ចេញនូវគោលគំនិតបម្រើផលិតកម្មកសិកម្ម លោក Pham Han Hanh បានចែករំលែកថា ជាវិស្វករកសិកម្ម ដោយមានរយៈពេល២២ឆ្នាំធ្វើការផ្ទាល់ជាមួយកសិករ ឃើញថា ប្រជាកសិករមានសំណួរជាច្រើនត្រូវការពន្យល់៖ “ជាធម្មតា ប្រជាកសិករមានសំណួរជាច្រើនត្រូវការចម្លើយ។ យើងខ្ញុំត្រូវការធ្វើយ៉ាងម៉េចដើម្បី ជួយប្រជាកសិករបាន។ ពីនោះយើងខ្ញុំបានបំផុសគំនិតដើម្បីអាចឆ្លើយតបទៅនឹងការមន្ទឹលទាំងអស់របស់ប្រជាកសិក”។
ចាប់ពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ វិស្វករ Phan Han Hanh ត្រូវបានសហ ព័ន្ធពលកម្មវៀតណាមប្រគល់ជូនប័ណ្ណពលកម្មច្នៃប្រឌិតចំនួនពីរលើក; ការលើកតម្កើងជាបញ្ញាវន្តគំរូក្នុងការច្នៃប្រឌិតវិទ្យាសាស្ត្របច្ចេកវិទ្យាខេត្ត Son La ចំនួនពីរលើកនិងទទួលបានពានរង្វាន់ Luong Dinh Cua “បញ្ញាវ័ន្តដើម្បីបុព្វហេតុអភិវឌ្ឍន៍កសិកម្មនិងជនបទ”។ ក្នុងឆ្នាំ២០១៨ លោកត្រូវបានលើកតម្កើងជា “អ្នកវិទ្យាសាស្ត្ររបស់កសិករ” ផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

