នៅក្នុងមហោស្រពតាំងបង្ហាញដើម Neu និងជួបប្រាស្រ័យវប្បធម៌បណ្ដាជនជាតិភាគតិចវៀតណាមនៅភូមិវប្បធម៌ Co Tu ចំណុះស្រុក Tay Giang ខេត្ត Quang Nam ភាគកណ្ដាល វៀតណាមដែលបានបើកនាពាក់កណ្ដាលខែមិថុនាឆ្នាំ២០១៧កន្លងទៅនេះ ក្រុមសិប្បករសិល្បករនៃជនជាតិចំនួន១៥ក្នុងទូទាំងប្រទេសបានរួមគ្នាសំដែងនូវពិធីតម្លើងដើម Neu ដោយឡែករបស់ជនជាតិខ្លួន។ ចំពោះជនជាតិ Co Tu គឺព្រឹទ្ធាចារ្យភូមិតា Bh’riu Po រួមជាមួយ បងប្អូនឃុំ Lang ស្រុក Tay Giang បានមានកិត្តិយសតាំងបង្ហាញនូវដើម Neu នៃជនជាតិខ្លួន។
ក្នុងផ្ទះតូចច្រឡឹងមួយខ្នងនៅភូមិ Aroh ឃុំ Lang ស្រុក Tay Giang ព្រឹទ្ធាចារ្យភូមិតា Bh’riu Po បានលៃទុកពេលវេលាជាច្រើនដើម្បីធ្វើការរចនាដើម Neu នៃជនជាតិ Co Tu។ លោកមានកិត្តិយសយ៉ាងខ្លាំងដែលត្រូវបានអ្នកចាស់ទុំក្នុងភូមិជ្រើសតាំងជាមនុស្សតែម្នាក់ គត់ទទួលរ៉ាប់រងការរចនានិងបញ្ជាណែនាំក្រុមសិប្បករលើការងារដំឡើងដើម Neu ជាប្រពៃណីរបស់ជនជាតិ Co Tu ក្នុងមហោស្រពតាំងបង្ហាញដើម Neu ជាលើកដំបូងនៅក្នុងស្រុក។ ចំណែកនីមួយៗនៃដើម Neu នេះត្រូវបានតា Bh’riu Po គិតគូររចនាយ៉ាងហ្មត់ចត់ក្នុងគោលបំណងរក្សាឲ្យខាងតែបាននូវរូបភាពនិងព្រលឹងរបស់ដើម Neu ប្រពៃណីជនជាតិ Co Tu ។ ព្រឹទ្ធាចារ្យភូមិតាBh’riu Po បានថ្លែងថា
“ដើម Neu របស់ជនជាតិ Co Tu មានចំណែកសំខាន់ៗនោះគឺចុងនិងគល់ដែលធ្វើពី ឬស្សី។ យើងខ្ញុំតុបតែងដើម Neu តាមរូបភាពខ្សែក្រវ៉ាត់របស់នារីរួមជាមួយនិមិត្តរូបនៃដើមស្រូវដើម្បីសុំព្រះតាមជួយឲ្យការធ្វើស្រែចំការបានផលច្រើនលើសលុប ”។
តាមព្រឹទ្ធាចារ្យភូមិតា Bh’riu Po គឺដើម Neu បានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវវប្បធម៌ប្រពៃណីរបស់ជនជាតិ Co Tu តាំងពីមុនមក។ ក្នុងនោះមានទាំងរូបផាពផ្កាព្រៃរីកស្គុះស្គាយនិងទិដ្ឋភាពបងប្អូនក្នុងភូមិកាន់អង្រែបុកអង្ករអបអររដូវប្រមូលផលដំណាំថ្មីទៀតផង។លោកតា Bh’riu Po យល់ដឹងច្បាស់ពីវប្បធម៌ជាតិខ្លួន។ អ្នកភូមិគោរពរាប់អានលោកតាហើយប្រៀបប្រដូចរូបលោកជាឃ្លាំងវប្បធម៌ធម៌ទំនៀមទំលាប់ បទពិសោធន៍និងចំណេះដឹងមួយ។ ស្ដីពីការច្នៃដើម Neu ប្រពៃណីរបស់ជនជាតិ Co Tu តា Bh’riu Po ឲ្យដឹងទៀតថា
“តាមទស្សទានរបស់ជនជាតិ Co Tu គឺទីមួយដើម Neu មានសោភ័ណភាពល្អមើលណាស់។ ទីពីរគឺវាឆ្លុះបញ្ចាំងនូវអ្វីៗដែលមានសារសំខាន់បំផុតក្នុងជីវភាពរស់នៅរបស់ប្រជាជន ។ តាមរយៈនោះបងប្អូនលើកទឹកចិត្តគ្នាឲ្យសកម្មធ្វើការងារល្អជួយគ្នាទៅវិញទៅមក។ ស្ដីពីជំនឿខាងព្រលឹងគឺជនជាតិ Co Tu ជឿថាមនុស្សល្អគឺមានព្រលឹងល្អ មនុស្សអាក្រក់មានព្រលឹងអាក្រក់។ ម៉្លេះហើយយើងច្នៃដើម Neu ឲ្យបានស្អាតដើម្បីពេលអញ្ជើញព្រះមកគឺព្រះនឹង ជួយសំរេចបានសេចក្ដីសុខសេចក្ដីចម្រើនដូចបំណង”។
បន្ទាប់ពីចូលរួមមហោស្រពមក ដើម Neu នៃជនជាតិ Co Tu ឃុំ Lang ត្រូវបានយក មកបោះនៅនឹងភូមិវប្បធម៌ប្រពៃណីជនជាតិ Co Tu ស្រុក Tay Giang។ ដើម Neu តូចច្រឡឹងមួយទៀតបានយកមកដាក់នៅក្នុងអាគារសហគមន៍សំរាប់ប្រជាពលរដ្ឋគយគន់។ នេះជាអ្វីដែលព្រឹទ្ធាចារ្យភូមិតាBh’riu Po និងសហការីបានធ្វើក្នុងគោលបំណងអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីជាតិសំរាប់មនុស្សគ្រប់ជំនាន់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ