នារសៀលថ្ងៃទី២៧ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយ ប្រធានាធិបតីអាមេរិកលោក Donald Trump ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េលើកទី ២ |
នេះគឺជាលើកទី ២ ហើយ ដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម |
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញជួបពិភាក្សការងារជាមួយ ប្រធានាធិបតីអាមេរិក លោក Donald Trump។ |
នៅក្នុងកិច្ចពិភាក្សាការងារ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានស្វាគមន៍ ប្រធានាធិបតី លោក Donald Trump និងគណប្រតិភូជាន់ខ្ពស់អាមេរិក ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ក៏ដូចជាអបអរសាទរអាមេរិក ដែលបានជ្រើសរើសវៀតណាមជាទីកន្លែងប្រព្រឹត្តិទៅកិច្ចប្រជុំកំពូលលើកទី ២ ផងដែរ |
ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែងអំណរគុណចំពោះវៀតណាម ដែលបានជួយសម្របសម្រួលកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប កូរ៉េ ហើយអះអាងថាអាមេរិកគោរពទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ក៏ដូចជាតួនាទីរបស់វៀតណាម នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក។ |
![]() |
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong និង ប្រធានាធិបតី លោក Donald Trump បានធ្វើជាសាក្ខីភាពក្នុងពិធី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចសំខាន់មួយចំនួន ដែលមានតម្លៃសរុប ២១ ពាន់លានដុល្លារអាមេរិក ក្នុងនោះមានកិច្ចសន្យាស្ដីពីការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០០ គ្រឿងរបស់ សម្ព័ន្ធក្រុមហ៊ុន Vietjet ជាមួយសម្ព័ន្ធក្រុមហ៊ុន ផលិតយន្តហោះ Boeing ដែលមានតម្លៃ ១២,៧ ពាន់លានដុល្លារអាមេរិក |
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong ជូនដំណើរ ប្រធានាធិបតីអាមេរិក លោក Donald Trump ក្រោយពីពេលបញ្ចប់កិច្ចពិភាក្សាការងារ |
|
ថ្នាក់ដឹកនាំទាំងពីររូបបានចាប់ដៃគ្នានៅខុទ្ទកាល័យរដ្ឋាភិបាល |
ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាការងារ និងទទួលទានអាហារជាមួយគ្នា |
![]() |
![]() |
![]() |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ




