ពិព័រណ៍នេះតាំងបង្ហាញរូបថតចំនួន១០០ផ្ទាំងដែលត្រូវបានជ្រើសរើសពី ចំណោមរូបថតសរុបជាង៣០០០ផ្ទាំងដែលលោក Nguyen Viet Hung បានថត ក្នុងដំណើរឆ្លងវៀតណាមថតសំរាមរបស់លោកកាលពីឆ្នាំ២០១៨។ ពិព័រណ៍ នេះអាចជួយអោយទស្សនិកជនយល់ដឹងបន្ថែមអំពីស្ថានភាពសំរាមប៉្លាស្ទិកនៅតាមឆ្នេរសមុទ្រនៃប្រទេសវៀតណាម។

ជាងថតរូប Nguyen Viet Hung (ទី២គិតពីខាងឆ្វេង) ទទួលកិត្តិនាមជាឯកអគ្គរដ្ឋទូតមហាសាគរបៃតង

រូបថតមួយចំនួននៅពិព័រណ៍៖

ល្បែងកំសាន្តនៅលើឆ្នេរសមុទ្រ - Phan Rang, ខេត្ត Ninh Thuan។
ម្ខាងផ្លូវ - ខេត្ត Ha Tinh។
ផេះសំណាញ់ - ខេត្ត Thanh Hoa។
វិលត្រឡប់មកវិញ - ខេត្ត Soc Trang។
ដុតសំរាម - កោះ Nam Du ខេត្ត Kien Giang។
ដុតសំរាម - ខេត្ត Ninh Binh។
លាងថង់ប៉្លាស្ទិកដើម្បីប្រើប្រាស់ឡើងវិញ - ខេត្ត Nam Dinh។
លេងបង្ហោះខ្លែងនៅលើកន្លែងចាក់សំរាម - ខេត្ត Binh Thuan។
អាហារព្រឹក - ខេត្ត Kien Giang។
ឆ្នេរសមុទ្រនៅខាងមុខផ្ទះ - ខេត្ត Khanh Hoa។

ពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ខែមិថុនាដល់ថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៩នៅលេខ២៩ វិថី Hang Bai រដ្ឋធានីហាណូយ៕