(VOV5) - ឆ្ពោះទៅពិធីរំលឹកខួនអនុស្សាវរីយ៍លើកទី ៧០ ទិវាយុទ្ធជនពលីពិការវៀតណាម (ថ្ងៃទី ២៧ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០០១៧) សម្ព័ន្ធយុវជនបដិវត្តន៍ហូជី មិញនៃមជ្ឈមណ្ឌលបច្ចេកវទេសវិទ្យុសម្លេងវៀតណាមនិងសម្ព័ន្ធយុវជនចងសម្ព័ន្ធមាត្រីភាពបានរៀបចំសកម្មភាពអុជធូបរំលឹកវិញ្ញាណខ័ន្ធ កម្មវិធីសិល្បៈនិងជួយប្រាស្រ័យ។

នាព្រឹកថ្ងៃទី ១៨ កក្កដា គណៈប្រតិភូសម្ព័ន្ធយុវជនទៅអុជធូបនិងដាក់កម្រងផ្កានៅស្តូបរំលឹក វិញ្ញាណខ័ន្ធ Bac Son នៅខ័ណ្ឌ Ba Dinh ទីក្រុងហាណូយ។

នេះគឺជាសកម្មភាពចាប់ផ្តើមកម្មវិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាយុទ្ធជនពលីពិការ (ថ្ងៃទី ២៧ កក្កដា ឆ្នាំ ១៩៤៧ - ថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០១៧) ដែលសម្ព័ន្ធយុវជនបដិវត្តន៍ ហូជីមិញនៃវិទ្យុសម្លេងវៀតណាមនិងសម្ព័ន្ធយុវជនចងសម្ព័ន្ធមាត្រីភាពរៀបចំឡើង។

បណ្ដាតំណាងបានចូលរួមការតាំងពិណ៌សៀវភៅដោយប្រធានបទ «៧០ ឆ្នាំពោរពេញ

ទៅដោយចំណងមោនសញ្ចេតនា» នៅបណ្ណាល័យទីក្រុងហាណូយ

សកម្មភាពទាក់ទាញការចូលរួមរបស់សមាជិកសមាជិកាសម្ព័ន្ធយុវជនបណ្ដាអតីតយុទ្ធជន

និងកំលាំងនគរបាលប៉ូលីសជាច្រើនកុះករ

ទម្រង់រូបភាពប្រាង្គតំកលសពលោកប្រធានហូជីមិញត្រូវបានធ្វើឡើងពីសៀវភៅនៅការ តាំងពិពណ៌។

ការតាំងពិណ៌គឺជាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពលីពការវៀតណាម ព្រមទាំង ក៏ជាសកម្មភាពអប់រំអំពីប្រវត្តិ សាស្ត្រសំរាប់ជំនាន់ក្រោយៗ។

ឈុតសម្តែងសិល្បៈរបស់សម្ព័ន្ធយុវជនវិទ្យុសម្លេងវៀតណាម។

បណ្ដាតំណាងសម្ព័ន្ធវយុវជនចូលរួមការជួបប្រាស្រ័យជាមួយអតីតយុទ្ធជននានា។
កម្មវិធីជួបប្រាស្រ័យសំណះសំណាល់ជាមួយបណ្ដាអតីតយុទ្ធជនគឺជាសកម្មភាពមានអត្ថន័យមួយក្នុងចំណោមសកម្មភាពជាក់ស្តែងដែលបង្ហាញនូវការតបស្នងសងគុណ ផឹកទឹកនឹកដល់ប្រភពដើមរបស់សម្ព័ន្ធយុវជន ចំពោះជំនាន់មុនៗ៕