ខែវិច្ឆិកាជារដូវផ្កាគ្រីសានហាកមីរីក។ ប្រភេទផ្កាដ៏តូចនេះត្រូវបានគេ និយមចូលចិត្តដោយមានពណ៌សស្រស់បំព្រង។
ផ្កាគ្រីសាន ហាកមី ភាគច្រើនត្រូវបានដាំនៅចម្ការ Nhat Tan ចម្ការ Tay Tuu នៅខាងក្រោយផ្សារផ្កា Quang Ba (ខ័ណ្ឌ Tay Ho)។ អ្នកលក់ផ្កាតាមដងវិថីតែងតែមកដល់ចម្ការ Nhat Tan ដើម្បី ទិញផ្កាពីម្ចាស់ចម្ការ ហើយយកផ្កាទាំងនោះទៅលក់អោយអ្នកផងទាំងពួងនៅគ្រប់ទីកន្លែងនៃរដ្ឋធានីហាណូយ។
ផ្កាគ្រីសាន ហាកមី មួយបាច់ធំមានតម្លៃចន្លោះពី១៦ម៉ឺនទៅ២០ម៉ឺនដុង ពោលគឺពី៧ទៅ៩ដុល្លាអាមេរិក។ ក្រោយពីរដូវផ្កា ហាកមី កន្លងផុតទៅ ម្ចាស់ចម្ការនីមួយៗអាចទទួលបានប្រាក់ចំណូលពី ៦០ដល់១០០លានដុង ពោលគឺពី២ទៅ៥ពាន់ដុល្លាអាមេរិក។
ខែវិច្ឆិកានៅទីក្រុងហាណូយ មានអាកាសធាតុត្រជាក់បន្តិចហើយក៏មានពន្លឺព្រះអាទិត្យដែលនៅសេសសល់ពីសរទៈរដូវទៀតផង។ នេះជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីយុវនារីហាណូយច្បិចយករូបថតដ៏ស្រស់ត្រកាលជាមួយប្រភេទផ្កាគ្រីសាន ហាកមី នេះ។
ប្រសិនបើមកដល់ទីក្រុងហាណូយក្នុងប៉ុន្មានថ្ងៃនេះ ប្រិយមិត្តអាចឃើញកង់ដឹកផ្កាគ្រីសាន ហាកមី ទៅលក់នៅគ្រប់ទីកន្លែង។
រូបភាពដូច្នេះធ្វើអោយអ្នកណាក៏មានការចាប់អារម្មណ៍ចំពោះទីក្រុងហាណូយដ៏សុខសាន្តត្រាណមួយមេះដែរ។