![]() |
![]() |
ស្ថិតនៅមជ្ឈមណ្ឌលទីក្រុងសមុទ្រ Da Nang រមណីយដ្ឋានផ្កាយ៥ Premier Village Danang ត្រូវបានរចនាតាមបែបទំនើបនិងប្រណិតដែលមើលទៅឆ្នេរសមុទ្រដ៏វែងអន្លាយ ជួរដើមដូងបៃតងនិងវាលខ្សាច់សក្បុស។
![]() |
ដោយលាតសន្ធឹងលើទំហំផ្ទៃដី១៥ហិកតា Premier Village Danag Resort ត្រូវបានគេប្រសិទ្ធនាមថា ជាផ្ទះទី២ របស់ភ្ញៀវទេសចរនាពេលមកដល់ទីក្រុង Da Nang។ រមណីយដ្ឋាននេះមានវីឡាតាមឆ្នេរសមុទ្រចំនួន១១៨ខ្នង់ ដែលមានស្ថាបត្យកម្មដ៏ទំនើបនិងល្អប្រណិត ក៏ដូចជាបរិយាកាសបរិសុទ្ធដ៏ស្រស់បំព្រងផងដែរ។
![]() |
![]() |
ទន្ទឹមនឹងនោះ Premier Village Danang Resort ក៏មានភោជនីយដ្ឋានផ្កាយ៥លំដាប់ពិភពលោកទៀតផង។ ភោជនីយដ្ឋាន Ca Chuon Co ជាទីកន្លែងដែលភ្ញៀវទេសចរអាចទទួលទានមុខម្ហូបដ៏សម្បូរបែបដែលធ្វើពីផលនេសាទស្រស់ៗ។ ចំណែកឯភោជនីយដ្ឋាន Lemon Grass វិញគឺមានឯកទេសខាងម្ហូបអាស៊ីនិងអឺរ៉ុប។
![]() |
![]() |
លើសពីនេះទៅទៀត ទីតាំងនៅមជ្ឈមណ្ឌលទីក្រុងនៃរមណីយដ្ឋាននេះក៏ជួយអោយភ្ញៀវទេសចរងាយធ្វើដំណើរទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌និងអាស័យដ្ឋានទេសចរណ៍ល្បីល្បាញផ្សេងៗទៀតនៅតំបន់នេះ ដូចជា សារមន្ទីរវប្បធម៌ជនជាតិចាម ឧបទ្វីប Son Tra ឧទ្យាន Sun World Danang ទីក្រុងបុរាណ Hoi An និងមណ្ឌលទេសចរណ៍ Ba Na Hills ជាដើម។
![]() |
អាស្រ័យដោយមានលក្ខណៈដ៏ល្អបំផុតចំពោះមុខសញ្ញាជាគ្រួសារនិងក្រុមមិត្តភក្តិ ដូច្នេះហើយ Premier Village Danang Resort ត្រូវបានបោះឆ្នោតជ្រើសរើសជា “រមណីយដ្ឋានដ៏ប្រណិតបំផុតសម្រាប់គ្រួសារ” ដោយទំព័រវែបសាយទេសចរណ៍ល្បីល្បាញលើពិភពលោក TripAdvisor ជាច្រើនលើកច្រើនសារហើយ។
នេះជាលើកដំបូងដែលរមណីយដ្ឋាននេះត្រូវបានប្រគល់ពានរង្វាន់ដោយ World Luxury Hotel Awards ដែលជាប្រព័ន្ធពានរង្វាន់ដែលមានកិត្យានុភាពបំផុតលើពិភពលោកក្នុងវិស័យសេវាកម្មសណ្ឋាគារ ហើយត្រូវបានគេវាយតម្លៃថា ជាស្នាដៃកំពូលដែលសណ្ឋាគារនិងរមណីយដ្ឋានទាំងអស់លើទូទាំងពិភពលោកចង់ទទួលបាន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ







