ជាងគំនូរ Le Kinh Tai ដែលជាវិចិត្រករម្នាក់ក្នុងចំណោមវិចិត្រករមានភាពចម្រូងចម្រាសបំផុតនៅវៀតណាមនាបច្ចុប្បន្ន បានបញ្ចប់ការតាំងពិព័រណ៍របស់ខ្លួនប្រកបដោយជោគជ័យ ដែលមានចំណងជើងថា "ការក្រឡេកមើលឡើងវិញ- Retrospective " នៅមជ្ឈមណ្ឌលសិល្បៈ Vincom សហសម័យ (VCCA) - ហាណូយ (ចាប់ពីថ្ងៃទី១៥តុលាដល់ថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៧)។

"ការក្រឡេកមើលឡើងវិញ- Retrospective "បានប្រមូលផ្តុំទៅលើចំណុចកំពុលនៃសិល្បះ Le Kinh Tai។ ចំណុចទូទៅនៃស្នាដៃនេះគឺភាពលំអៀង ការចំអក និងផ្តោតបញ្ហាទាក់ទងនឹងខ្លួនឯងផ្ទាល់ ទោះបីជាបង្ហាញនៅខាងក្រៅឬលាក់កំបាំងនៅក្នុងទំនាក់ទំនងសង្គមនិងវប្បធម៌ក្តី។

បញ្ចប់បរិញ្ញាប័ត្រពីមហាវិទ្យាល័យវិចិត្រសិល្បៈក្នុងឆ្នាំ 1997 Le Kinh Tài បានក្លាយទៅជា គំរូលេចធ្លោ នៅក្នុងវិស័យសិល្បៈទីក្រុងហូជីមិញចាប់ពីឆ្នាំ 2000 និងជាអ្នកនិពន្ធមានគំនូរលក់បានតំលៃខ្ពស់ ក្នុងទីផ្សារសិល្បៈ។

ដោយស្មារតីខំប្រឹងប្រែងជំរុញសិល្បៈទាន់សម័យរបស់វៀតណាមទៅកាន់ពិភពលោក Le Kinh Tai បានមានការតាំងពិព័រណ៍ផ្ទាល់ខ្លួនចំនួនជាង 10 និងមានការតាំងពិព័រណ៍រួមជិត 30 នៅក្នុងនិងក្រៅប្រទេស។