(VOV5) – ស្ថិតនៅវិថី Hang Ngang ចំណុះមណ្ឌលវិថីបុរាណទីក្រុង ហាណូយ ផ្ទះលេខ ៤៨ គឺជាទីកន្លែងដែលលោកប្រធានហូជីមិញបានសរសេរ សេចក្តីប្រកាសឯករាជ្យជាតិនាចុងខែសីហាឆ្នាំ ២៩៤៥ ប្រសូត្រឡើងប្រទេស វៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ។ វត្ថុជាច្រើននៅត្រូវបានរក្សាដូច ភ័ស្តុតាងប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាដែលតភ្ជាប់នឹងជីវិតរបស់លោកប្រធានហូជីមិញ។
| ផ្ទះមានទ្វារចំនួន ២។ ទ្វារខាងមុខស្ថិតនៅលេខ ៤៨ លើវិថី Hang Ngang។ ទ្វារនៅខាងក្រោមស្ថិតនៅលេខ ៣៥ លើវិថី Hang Can ។ នាពេលវេលា នោះ នេះគឺជាមូលដ្ឋានបដិវត្តន៍គួរឲ្យទុកចិត្តមួយ។ |
| ក្នុងប៉ុន្មានថ្ងៃនៃបដិវត្តន៍ខែសីហាឆ្នាំ ២៩៤៥ (ចាប់ពីថ្ងៃទី ២៥ សីហាដល់ទី ២ កញ្ញា ឆ្នាំ ២៩៤៥) ផ្ទះត្រូវបានជ្រើសរើសធ្វើជាទីលំនៅដ្ឋាននិងទីកន្លែង ធ្វើការរបស់លោកប្រធានហូជីមិញ។ |
| នៅទីនេះ លោកប្រធានហូជីមិញបានតែងនិងរួមជាមួយបណ្ដាកម្មាភិបាល មជ្ឈឹមបក្សអនុម័តលើសេចក្តីប្រកាសឯករាជ្យជាតិប្រសូត្រឡើងប្រទេស វៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ។ |
| បន្ទប់របស់លោកប្រធានហូជីមិញ។ |
| គ្រែរបស់លោកប្រធានហូជីមិញ។ |
| តុកៅអីមួយប្រដាប់ដែលលោកប្រធានហូជីមិញបានអង្គុយនិងសរសេរ សេចក្តីប្រកាសឯការាជ្យជាតិ។ |
| នៅខាងក្រៅគឺបន្ទប់ទទួលធម្មតាដោយមានតុតូចមួយថូមួយនិងកៅអ៊ីសាឡុង។ |
| បណ្ដាវត្ថុអនុស្សាវរីយ៍ត្រូវបានអភិរក្សល្អប្រសើរដូចពេលវេលាលោកប្រធានហូជីមិញរស់នៅទីនេះ។ |
| នៅទីនេះ លោកប្រធានហូជីមិញនិងបណ្ដាសមាជិកគណៈកម្មាធិការមជ្ឈឹម បក្សបានប្រជុំនិងធ្វើការ។ |
| មជ្ឈមណ្ឌលកេរិតតំណែលទាក់ទាញភ្ញៀវទេសចរនិងអ្នកប្រាជ្ញនៅក្នុងនិងក្រៅបរទេសមកស្រាវជ្រាវនិងទស្សនាជាច្រើនកុះករ។ |
| ឈុតសំលៀកបំពាក់កាគីដែលលោកប្រធានហូជីមិញស្លៀក ពាក់ក្នុងពិធីប្រកាសឯករាជ្យជាតិនាថ្ងៃទី ២ កញ្ញាឆ្នាំ ១៩៤៥។ |
| នាឆ្នាំ ១៩៧៩ ផ្ទះលេខ ៤៨ លើវិថី Hang Ngang ត្រូវបានទទួលស្គាល់ជាកេតំណែលប្រវត្តិសាស្ត្រជាតិ។ សំណង់សាងសង់ នេះតភ្ជាប់ជាមួយជីវិតរបស់លោកប្រធានហូជីមិញ៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ