កោះតែ Thanh Chuong ស្ថិតនៅឃុំ Thanh An ស្រុក Thanh Chuong ភាគកណ្ដាលខេត្ត Nghe An ។ នៅទីនេះ មានប្រជាជនប្រមាណ ១៨០ គ្រួសារបានដាំតែ ក្នុងផ្ទៃដីប្រមាណ ៤២០ ហិកតា។

ភ្ញៀវទេសចរអាចជិះទូកប្រមាណ ៣០ នាទី គឺទៅដល់កោះតែនេះក្នុងតម្លៃ ៣ ម៉ឺន ដុង

មកដល់កោះនេះ ភ្ញៀវទេសចរអាចជួលទូក ជិះទស្សនាទួលតូចៗនៅជំរុញ។ តម្លៃជួលទូកមួយគ្រឿងត្រឹមតែពី ១០ ម៉ឺន ទៅ ១៥ ម៉ឺនតែប៉ណ្ណោះ

កោះតែត្រូវបានគ្របដណ្ដប់ដោយទំនប់ដើមស្លា ដ៏ខឿស្រងាត់

ទួលតែនីមួយៗ មានផ្ទៃដីប្រមាណ ១ ហិកតាដែលងាយស្រួលក្នុងការធ្វើដំណើរ គយគន់ទេសភាពសម្រាប់ភ្ញៀវទេសចរ

ទេសភាពធម្មជាតិដ៏ស្រស់បំព្រង គ្របដណ្តប់ដោយពណ៌បៃតង ពោរពេញទៅដោយសម្រស់ស្រស់ស្អាតរស់របស់ដើមតែ

កោះតែទាក់ទាញបានយុវវ័យជាច្រើនមកទស្សនា និងថតរូប

ភ្ញៀវទស្សនាអាចជួលសម្លៀកបំពាក់ជនជាតិភាគតិចដើម្បីថតរូប

ប្រជាជនក្នុងតំបន់មានភាពរួសរាយរាក់ទាក់កក់ក្ដៅ និងស្រឡាញ់ភ្ញៀវ។ ភ្ញៀវទេសចរអាចឃើញប្រការនេះយ៉ាងច្បស់លាស់នៅតាមហាងតូចៗនៅកោះតែ

Nghe An មិនត្រឹមតែជាតំបន់ដីដែលពោរពេញទៅដោយកេរដំណែលប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងមានគោលដៅទេសចរណ៍ជាច្រើនទៀតផង។ កោះតែ Thanh Chuong ក៏កំពុងក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕