![]() |
Bach Ma គឺជាជួរភ្នំរហោស្ថាន ចំណុះសួនឧទ្យានជាតិ Bach Ma ដែលមានចម្ងាយ ៤០ គីឡូម៉ែត្រពីទីក្រុងហ្វេ។
ពីជើងភ្នំឡើងដល់ជិតកំពូលភ្នំ Bach Ma គឺជាកំណាត់ផ្លូវបេតុងចោត ដែលមានប្រវែង ១៦ គីឡូម៉ែត្រ ដោយតម្រូវឲ្យអ្នកបើររថយន្តត្រូវមានជំនាញបទពិសោធន៍។
![]() |
ឆ្លងកាត់ គីឡូម៉ែត្រលេខ ១៦ ភ្ញៀវទេសចរនឹងដើរថ្មើរជើងតាមផ្លូវលំ ក្រវិចក្រវក់ប្រមាណ ២ គីឡូម៉ែត្រ ទើបទៅដល់ Hai Vong Dai (ប៉ុស្តិ៍ទស្សនាសមុទ្រ - Sea Observation Post) កំពូលភ្នំ Bach Ma មានកម្ពស់ខ្ពស់បំផុតក្នុងជួរភ្នំ Bach Ma ដែលមានកម្ពស់ប្រមាណ ១.៤៥០ ម៉ែត្រ។
នៅទីនេះ មាន Hai Vong Dai ជាទីកន្លែង ដែលភ្ញៀវទេសចរអាចមើលឃើញទេសភាពទាំងមូលនៅខាងក្រោមដូចជា ឈូងសមុទ្រ Lang Co ឬ ទន្លេបត់បែន។
![]() |
នាសរទរដូវ អាកាសធាតុនៅទីនេះស្រស់បំព្រងបំផុតពេញឆ្នាំ។ ភ្ញៀវទេសចរនឹងមានចំណាប់អារម្មណ៍នៅពេលដែលបានគយគន់ពពករសាត់នៅលើកំពូលភ្នំ ដូចជាឋានសួគ៏។
![]() |
ជួងស្ពាន់ដ៏ធំនៅ Hai Vong Dai (ប៉ុស្តិ៍ទស្សនាសមុទ្រ - Sea Observation Post) Hai Vong Dai (ប៉ុស្តិ៍ទស្សនាសមុទ្រ - Sea Observation Post) ទេសភាពគយគន់ពី Hai Vong Dai។
![]() |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ




