ស្ដេច Tran Nhan Tong (១២៥៨-១៣០៨) មានឈ្មោះពិតថា Tran Kham ដែលជាបុត្រាច្បងរបស់ស្ដេច Tran Thanh Tong |
នាឆ្នាំ ១២៩៤ ក្រោយពីពេលប្រគល់រាជបល្ល័ង្កទៅឱ្យបុត្រា Tran Anh Tong នោះ ព្រះអង្គបានយាងទៅបួសនៅ ខេត្ត Ninh Binh |
បុព្វហេតុបួសរបស់ ព្រះអង្គម្ចាស់ Tran Nhan Tong បានរីកចម្រើនបំផុតនៅលើភ្នំ Yen Tu ខេត្ត Quang Ninh ហើយស្រេចបានយកឈ្មោះ Huong Van Dai dau da ឬ Giac Hoang Dieu ngu |
Giac Hoang Dieu ngu បានបង្រួបបង្រួមពុទ្ធសាសនាវៀតណាមនាពេលនេះ ហើយបង្កើតឡើងនិកាយ Truc Lam Yen Tu ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌វៀតណាម។ |
Tran Nhan Tong គឺជាស្ដេចមួយអង្គគត់នៅវៀតណាមដែលបានលះបង់រាជបល្ល័ង្ក ដើម្បីយាងទៅបួស ហើយត្រូវបានលើកតម្កើងជាស្ដេចសង្ឃ |
ក្នុងឆាកជីវិត ព្រះអង្គបានទៅបួសហើយ ក្លាយទៅជាព្រះនៅចេតិយ Ngoa Van (Dong Trieu ខេត្ត Quang Ninh)។ នៅពេលសោយទីវង្គត់ កូនសិស្សបានបូជាស្ដេចនៅចេតិយ Ngoa Van |
ព្រះអង្គជាមួយកូនសិស្សបានដាំផ្ដាអង្គាសីលនៅ Yen Tu |
ស្មារតីរបស់ស្ដេច Tran Nhan Tong និងនិយកាយ Truc Lam Yen Tu មិនត្រឹមតែបានបង្ហាញតាមរយៈពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជះឥទ្ធិពលយ៉ាងទូលំទូលាយដល់សង្គម ព្រមទាំងបានក្លាយទៅជានិមិត្តរូបនៃវប្បធម៌ពុទ្ធសាសនា និងវប្បធម៌ជាតិវៀតណាម។ |
សព្វថ្ងៃនេះមណ្ឌលកេដំណែលនេះត្រូវបានស្ដារឡើងវិញ រក្សា និងពង្រីកជាបន្ត។ |
នៅពេលមកដល់ទីនេះ ភ្ញៀវទេសចរនឹងមានឱកាសឆ្លងកាត់វត្តអារាម ប្រាង្គប្រាសាទបុរាណជាដើម |
ប្រការឱ្យចាប់អារម្មណ៍បំផុតនៅទីនេះគួរគឺរូបសំណាកព្រះពុទ្ធនៅក្នុងតំបន់ An Ky Sinh ។ រូបសំណាកនេះមានទម្ងន់ ១៣៨ តោនត្រូវបានធ្វើពីសំរិទ្ធ របស់ភូមិរបប្រពៃណីដ៏ល្បីល្បាញរបស់វៀតណាម ហើយ បានសម្ពោធក្នុងឆ្នាំ ២០១៣ នៅក្នុងឱកាសរំលឹកខួបលើកទី ៧០៥ នៃមហាទិវាបុណ្យព្រះចូល និព្វាន។ |
![]() |
![]() |
ទិវាបុណ្យ Yen Tu នាដើមខែមករា គឺជា ទិវាបុណ្យធំបំផុតក្នុងនិទាឃរដូវ ដោយទាក់ទាញបានភ្ញៀវទេសរយ៉ាងច្រើនកុះករ |
![]() |
នាបច្ចុប្បន្ន មុខមាត់មណ្ឌលកេរ្តិ៍ដំណែល Yen Tu ត្រូវបានផ្លាស់ប្ដូរថ្មី ដោយមានសង់ណងបុរាណជាច្រើនដូចជា៖សួន Thien និងសារមន្ទីរ Hoang Tran Nhan Tong |
ភ្ញៀវទេសចរមកកាន់ទីនេះ មិនត្រឹមតែមានគោលបំណងចង់ស្វែងយល់អំពីតម្លៃជំនឿសាសនាប៉ុណ្ណោះទេ ថែមទាំងបានទស្សនាទិដ្ឋភាព |
![]() |
មហាទិវាបុណ្យស្ដេច Tran Nhan Tong ចូលនិព្វានត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនាថ្ងៃទី ៦ ដល់ថ្ងៃទី ១២ ខែធ្នូឆ្នាំ ២០១៨ ដើម្បីសម្ដែងការលើកតម្កើង និងដឹងគុណបំណាច់ចំពោះស្ដេចសង្ឃ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



