នេះគឺជាពិធីបុណ្យប្រពៃណីរបស់រាជ្ជកាល Nguyen នៅវិមាន Dai Trieu និងវិមាន Thai Hoa។

ដំបូងឡើយ ព្រះមហក្សត្របានចាកចេញពី វិមាន Can Chanh ហើយយាងមកវិមានធំ Dai Cung Mon និង វិមាន Thai Hoa

ក្នុងពិធីបុណ្យនេះ នាមឺនមន្ត្រីនឹងថ្វាសារជូនព្រះពរដល់ព្រះមហាក្សត្រ

ក្រោយមកព្រះមហាក្សត្រនឹងយាងទៅកាន់វិមាន Can Chanh ដើម្បីបន្តអនុវត្តន៍ពិធីបុណ្យប្រពៃណីក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

នៅទីនេះ ព្ររាជបុត្រនឹងក្រាបថ្វាយបង្គំព្រះមហាក្សត្រ

បន្ទាប់មក នឹងប្រព្រឹត្តិទៅពីធីប្រកាសបើកពិធីជប់លៀងនិងអបអរសាទរនិទាឃរដូវ

ចុងបញ្ចប់គឺពិធីជប់លៀងដែលនឹងធ្វើឡើងនៅវិមាន Can Chanh Ta Vu Huu Vu Ta Dai Lau Vien និង Huu Dai Lau Vien

ពិធីបុណ្យចូលឆ្នាំថ្មីនៃរាជវង្ស Nguyen ត្រូវបានមជ្ឈមណ្ឌលអភិរក្សបេតិកភណ្ឌអតីតរាជធានី Hue បង្ហាញឡើងវិញ

ពិធីបុណ្យនេះ បានប្រព្រឹត្តិទៅនៅទីកន្លែងតែមួយគឺវិមាន Thai Hoa ឲ្យសមស្របនិងស្ថានភាពជាក់ស្ដេង ក៏ដូចជាបម្រើភ្ញៀវទេសចរឲ្យបានល្អប្រើសើរថែមទៀត


ការបង្ហាញពិធីបុណ្យនេះឡើងវិញ គឺសំដៅពង្រីកតម្លៃបេតិកភណ្ឌទាំងរូបី និង

អរូបី ព្រមទាំងបង្ហាញពីលក្ខណៈស្រស់ស្អាតប្រពៃណី ដែលផ្សារភ្ជាប់ជាមួយបុណ្យតេតនៅព្រះបរមរាជវាំងកាលពីមុនផងដែរ

រូបថតមួយចំនួនអំពីពិធីបុណ្យ