មានវិថីជាច្រើនក្នុងរដ្ឋធានីហាណូយ ត្រូវបានតុបតែងដោយផ្ទាំងបដានិងផ្ទាំងប៉ាណូ ដើម្បីអបអរសាទរចំពោះមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាម។


អេក្រង់ទូរទស្សន៍ LED ខ្នាតធំបានចុះផ្សាយរូបភាពនិងពាក្យស្លោកគាំទ្រចំពោះមហាសន្និបាតលើកនេះនៅឯផ្សារទំនើប Trang Tien Plaza។


ផ្ទាំងបដាធំៗត្រូវបានគេដាក់នៅតាមដងផ្លូវ ដូចជាវិថី Dinh Tien Hoang - Ly Thai To – Ba Trieu ជាដើម។


ស្ពានអាកាសនៅផ្លូវ Dai Co Viet។ (រូបថត៖ hanoimoi.com.vn)

នៅមុខអាគារគណៈកម្មាធិការប្រជាជនហាណូយ។

វិមានអនុស្សាវរីយ៍ «សុខចិត្តលះបង់ជីវិតដើម្បីមាតុភូមិ» នៅមាត់បឹង Hoan Kiem ត្រូវបានប្រើប្រាក់ដើម្បីធ្វើជាឆាកសំដែងសិល្បៈសម្រាប់កម្មវិធីស្វាគមន៍មហា សន្និបាត។




ហាងលក់ទំនិញ និងផ្ទះសម្បែងនានានៅតាមដងផ្លូវទាំងអស់ ត្រូវបានសម្អាតនិងព្យួរទង់ជាតិ ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រជាជាតិ។ រូបថត៖ ទិដ្ឋភាពហាងនានានៅតាមដងវិថី Hang Dao។


ផ្ទះរបស់ប្រជាជននៅវិថី Cong Duc សង្កាត់ Hang Ma បានព្យួរទង់ជាតិពណ៌ក្រហមដ៏ស្រស់ឆើតឆាយ


ផ្ទាំងគំនូរឃោសនាមហាសន្និបាតលើកទី១៣របស់បក្ស ដែលអនុវត្តដោយសមាជិកយុវជននៃសង្កាត់ Hang Dao (ខ័ណ្ឌ Hoan Kiem)។ (រូបថត៖ hanoimoi.com.vn)


ផ្ទាំងបដាអបអរសាទរបក្ស - ស្វាគមន៍និទាឃរដូវជាមួយផ្កានៅមុខស្តូបលេនីន។


វិថីតាមវិមានតម្កល់សពលោកប្រធានហូជីមិញ ក៏ត្រូវបានគេតុបតែងពោរពេញទៅដោយទង់ជាតិនឹងផ្កាដ៏ស្រស់ស្អាត។


ផ្ទាំងបដានិងពាក្យស្លោកខ្នាតធំៗនៅវិមានវប្បធម៌មិត្តភាពវៀតណាម - សូវៀតដែលមើលពីទិសខាងកើតនៃវិថី Quan Su

ផ្លូវប្រសព្វ Le Hong Phong – Chu Van An

ទិដ្ឋភាពនៅមជ្ឈមណ្ឌលសន្និសីទជាតិគឺជាកន្លែង ដែលមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ២ ខែកុម្ភៈឆ្នាំ ២០២១ (រូបថត៖ hanoimoi.com.vn)៕