![]() |
| ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២វិច្ឆិកាឆ្នាំ២០១៧ នៅទីក្រុងហាណូយ បណ្ដាដំណាងជាពុទ្ធសាសនិក ភិក្ខុឆ្នើម ដំណាងអោយគណៈកម្មាធិការអភិបាលសមាគមពុទ្ធសាសនាវៀតណាមនៃខេត្ត ក្រុងចំនួន៦៣ក្នុងទូទាំងប្រទេស និងសមាគមពុទ្ធសាសនាវៀតណាមនៅឯបរទេសបានចូលរួមមហាសន្និបាត អាណត្តិ ២០១៧-២០២២ នៅរដ្ឋធានីហាណូយ។ |
![]() |
| ប្រធានបទនៃមហាសន្និបាតគឺ៖” បញ្ញា-វិន័យ-ធ្វើសមាហរណកម្ម-អភិវឌ្ឍន៍” បង្ហាញនូវការប្តេជ្ញាចិត្តរបស់ពុទ្ធសាសនិក ភិក្ខុវៀតណាមទាំងឡាយ សំដៅពង្រីកបញ្ញា រក្សារឹងមាំវិន័យ លើកកំពស់ស្មារតីសាមគ្គីភាព កសាងសមាគមកាន់តែអភិវឌ្ឍន៍ រឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ |
![]() |
| សាស្ត្រាចារ្យ Tran Van Giau បានអះអាងថា៖” តាំងពីមុនមក ប្រជាជាតិវៀតណាមបានផ្សាភ្ជាប់ជាមួយពុទ្ធសាសនា។ ពុទ្ធសាសនាជាពន្លឺនៃខឿនវប្បធម៌វៀតណាម”។(វត្ត Quan Su - រដ្ឋធានីហាណូយ) |
![]() |
| បន្ទាប់ពីពេលបណ្ដេញសត្រូវឈ្លានពាន បង្កើតឡើងប្រទេស Van Xuan នាឆ្នាំ៥៤៤ ស្ដេច Ly Nam De បានអោយកសាងវត្ត Khai Quoc -វត្ត Tran Quoc នាបច្ចុប្បន្ននៅទីក្រុងហាណូយ។ |
![]() |
| បន្តទៀត បណ្ដាស្តេច Nguyen ក៏ដូច្នេះដែរ។ វត្ត Thien Mu នៅទីក្រុង Hue (ភាគកណ្ដាលវៀតណាម) បានស្ដេច Nguyen Hoang កសាងឡើងពីឆ្នាំ១៦០១។ |
![]() |
| ក៏ក្នុងចរន្តវប្បធម៌នេះ នាឆ្នាំ ១៩៦៣ នៅទីក្រុងហូជីមិញ បានបង្កើតឡើងវត្តថ្មីមួយ ដោយមានឈ្មោះ Viet Nam Quoc Tu-មានន័យថា វត្តរបស់ប្រទេសវៀតណាម។ |
![]() |
| Viet Nam Quoc Tu ជាសំណង់ពុទ្ធសាសនាទាន់សម័យ បង្ហាញនូវប្រពៃណីពុទ្ធសាសនារួមដំណើរជាមួយប្រទេសជាតិ បង្ហាញនូវគោលនយោបាយជំនឿសាសនាជិតស្និទ្ធ ដោយស្មារតី៖” ការពារប្រទេសជាតិ ប្រជាជនសុខសាន្តត្រាណ” |
![]() |
| វត្ត Thay - វត្តមួយក្នុងចំណោមវត្តល្បីឈ្មោះបំផុតនៅទីក្រុងហាណូយ។ |
![]() |
| ជីវភាពនៅក្នុងវត្ត Phuc Khanh -រដ្ឋធានីហាណូយ |
![]() |
![]() |
![]() |
![]() |
![]() |
| ក្នុងវត្តនេះមានពុទ្ធបដិមាជាថ្មធំបំផុតនៅវៀតណាមដែលបានបង្កើតពីរាជ្យកាល Ly (ឆ្នាំ១០០៩-ឆ្នាំ១២២៥)។វត្ត Phat Tich បានបញ្ចូលក្នុងបញ្ជីរាយនាមកេរ្តិ៍តំណែលប្រវត្តិសាស្ត្រ-វប្បធម៌ និងជាកេរ្តិ៍តំណែលមួយក្នុងចំណោមកេរ្តិ៍តំណែលជាតិពិសេសចំនួន៦២របស់វៀតណាម។ |
![]() |
![]() |
| ព្រះតេជគុណ Thich Thanh Nhieu បានអោយដឹងថា៖ ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ សមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលសំខាន់ៗ របស់ពុទ្ធសាសនាគឺការងារជួសជុល កសាងវត្តថ្មីជាច្រើននៅតំបន់ឆ្ងាយដាច់ស្រយាល ព្រំដែននិងកោះសមុទ្រ។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ















