|
|
| 1. រហូមកដល់ពេលនេះ គ្មាននណាដឹងច្បាស់ថា ពិធីបុណ្យប្រពៃណីភូមិ Nom ត្រូវបានរៀបចំពីពេលណាទេ។ គេគ្រាន់តែដឹងថា៖ ពិធីបុណ្យនេះបានក្លាយ ទៅជាទំនៀមទំលាប់ដែលបែបបទរបស់ភូមិ។ ហើយទិវាបុណ្យសំខាន់ បំផុតប្រារព្ធឡើងនាថ្ងៃទី ១២ រោចខែទី ១ តាមច័ន្ទគតិ។ |
|
|
| 2. ពិធីបុណ្យភូមិ Nom រួមមានពិធីការនិងសកម្មភាពប្រពៃណីជាច្រើនដូចជា ពិធីដង្ហែរទឹកពីវត្តន៍មកសាលាភូមិ Tam Giang បំរើឲ្យពិធីសែនព្រះ Tam Giang ពិធីដង្ហែរទេវតាទៅវត្តន៍ របាំម៉ុងសាយ និងរបាំនាគដើម។ |
|
|
| 3. ពិធីទាំងនេះត្រូវបានអនុវត្តដោយការគោរពត្រឹមតាមទំនៀមទំលាប់រាប់រយឆ្នាំដែល ជីដូនជីតាបន្សល់ទុកមក។ |
|
|
| 4. ចូលរួមក្បួនដង្ហែរ មានជនចាស់ជរា ក្រុមភ្លេង ក្រុមសិល្បចម្រៀង quan ho អ្នកភូមិ និងភ្ញៀវទេសចរមកពីគ្រប់ទិសទី ក្នុងសំលៀក បំពាក់ពណ៌ចម្រុះ។ |
|
|
| 5. កុមារាកុមារីសប្បាយរីករាយជាមួយរបាំម៉ុងសាយ។ |
|
|
| 6. គោលដៅនៃពិធីបុណ្យនេះគឺដង្ហែរព្រះ Tam Giang ទៅវត្តទទួល ម្តាយនិងប្រពន្ធមកសាលាភូមិ។ |
|
|
| 7. ការដង្ហែរស្នែងទៅចូលវត្ត Linh Thong ។ |
|
|
|
| ព្រះចៅអធិការនិងអ្នកភូមិធ្វើពិធី ។ |
![]() |
| រាំម៉ុងសាយនៅ Linh Thong។ |
![]() |
| បណ្ដាសកម្មភាពគ្រប់ប្រភេទក្នុងពិធីបុណ្យភូមិ Nom។ |
![]() |
| នាពិធីបុណ្យ កូនចៅរបស់បណ្ដាត្រកូលក្នុងភូមិទោះជាកំពុង ធ្វើអាជីវកម្មនៅទីណាក៏ដោយវិលត្រឡប់មកស្រុកកំណើតវិញដើម្បីជួបជុំគ្រួសារនិង ចូលរួមបុណ្យប្រពៃណី។ |
![]() |
![]() |
| គ្រួសារលោកយាយ Nguyen Thi Thuc នៅក្នុងពិធីចំរើនអាយុ ៨៥ ឆ្នាំនៅសាលាភូមិ។ |
![]() |
| ពិធីចំរើននេះគឺសំដៅក្រើនរំលឹកមនុស្សគ្រប់រូបអំពីការដឹងគុណ ចំពោះជីដូនជីតា រួមដៃកសាងភូមិស្រុកកំណើតឲ្យកាន់តែល្អប្រសើរ។ |
![]() |
| នៅពិធីបុណ្យ Nom ភ្ញៀវទេសចរអាចសម្របខ្លួនចូលក្នុងសកម្ម ភាពវប្បធម៌ប្រពៃណីរបស់វៀតណាមដូចជា៖ ការសុំអក្សរ ការច្រៀង ចម្រៀង Quan Ho ។ |
![]() |
![]() |
| ភ្ញៀវមកពីគ្រប់ទិសទីថតរូបជាមួយសិល្បៈករសិល្បៈការិនី ច្រៀង Quan Ho លើទូកនាគ។ |
![]() |
| ពិធីបុណ្យភូមិ Nom បានក្លាយទៅជាតំលៃវប្បធម៌និងស្មារតី វិសេសវិសាលរបស់ភូមិបុរាណមានអាយុ ៣០០ ឆ្នាំនេះ៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


















