ដោយប្រធានបទ “ប្រមូលផ្តុំដើម្បីភ្លឺចែងចាំង” ពិធីបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ បានប្រព្រឹត្តទៅនៅវិមានអត្តពលកម្មក្នុងផ្ទះ My Dinh ទីក្រុងហាណូយ នាយប់ថ្ងៃទី ២៣ ឧសភាបន្ទាប់ពីការប្រកួតរយៈពេល ១២ ថ្ងៃជាផ្លូវការ។

ថ្នាក់ដឹកនាំបក្ស រដ្ឋវៀតណាម និងភ្ញៀវកិត្តិយសអញ្ជើញចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ រូបថត៖ Vu Toan

វេទិកានៃពិធីបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣១។ រូបថត៖ Vu Toan

ពិធីសម្ដែងចម្រៀងអំពីទីក្រុងហាណូយ ជាមួយក្រុមអ្នករាំយ៉ាងច្រើនកុះករ ដោយបង្ហាញពីរូបភាពនៅទីក្រុងហាណូយ។ រូបថត៖ Vu Toan

អាវផាយនៅកណ្ដាលវិថីបុរាណទីក្រុងហាណូយ។ រូបថត៖ Giang Huy/ VNExpress

ការបង្ហាញប្រភេទកីឡាទាំង ៤០ ក្នុងការប្រកួតកីឡា។ រូបថត៖ Vu Toan

ក្បួនដង្ហែរលើកតម្កើងសមិទ្ធិផលរបស់ប្រតិភូកីឡាចំនួន ១១ ដែលចូលរួមក្នុងការប្រកួតកីឡាស៊ីហ្គេម ៣១។ រូបថត៖ Vu Toan

សមិទ្ធិផលរបស់ប្រតិភូកីឡានៅស៊ីហ្គេមលើកទី ៣១។ រូបថត៖ គណៈចាត់តាំង

រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung (ទីពីរពីឆ្វេង) និងជាប្រធានគណៈកម្មាធិការទីក្រុងហាណូយលោក Chu Ngoc Anh (ទីបីពីស្តាំ) បានប្រគល់ប័ណ្ណសរសើរជូនអត្តពលិកឆ្នើមៗចំនួនបួនរូប៖ Nguyen Huy Hoang Jing Wen Quah (សិង្ហបុរី) Nguyen Thi Oanh និង Joshua Robert Atkinson (ថៃ) ។ រូបថត៖ Giang Huy/VNExpress

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានប្រកាសបិទការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ រូបថត៖ Vu Toan

លោករដ្ឋមន្ត្រី Nguyen Van Hung ប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ជូនលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ រូបថត៖ Vu Toan

កម្ពុជានឹងក្លាយជាប្រទេសម្ចាស់ផ្ទះស៊ីហ្គេមលើកទី ៣២ នៅឆ្នាំ២០២៣។ រូបភាព៖ Zing

ការសម្តែងសិល្បៈខ្មែរ។ រូបថត៖ Vu Toan

អ្នកចម្រៀងប្រជាប្រិយ Quan ho ចំនួន ១០០ នាក់នៅខេត្ត Bac Ninh សម្តែងបទចម្រៀង Quan ho ។ រូបថត៖ Vietnamnet

បទចម្រៀងក្រោមចំណងជើងថាអព្ភូតហេតុវៀតណាម - សុបិនមួយពាន់របស់វៀតណាម - វៀតណាម ដំណើរការ - បេះដូងវៀតណាម - វៀតណាមសុខដុមជាមួយទ្វីបទាំងប្រាំជាមួយនឹងការសំដែងរបស់តារាចម្រៀង Van Mai Huong, Uyen Linh, Duong Hoang Yen និង Ha Nhi ។ រូបថត៖ Duy Hieu/ Zing

លាហើយស៊ីហ្គេមលើកទី ៣១ សូមជួបគ្នានៅកម្ពុជាក្នុងខែឧសភា ឆ្នាំ ២០២៣ ខាងមុខ។ រូបថត៖ Vietnamnet