ពិព័រណ៍នេះត្រូវបាន គណៈកម្មាធិការប្រជាជនប្រចាំខែ - កាសែតប្រជាជនរួមសហការជាមួយសមាគម វិចិត្រសិល្បៈវៀតណាមរៀបចំឡើង។ សៀវភៅដែលមានឈ្មោះថា“គំនូរនៅរដូវកាលរក្សាគម្លាតសង្គម”ក៏ត្រូវបានចេញផ្សាយក្នុងឱកាសនេះ សំដៅផ្សព្វផ្សាយវណ្ណកម្មចំនួន ១២៦ របស់វិចិត្រករចំនួន ៤៤ នាក់ ដែលត្រូវបានគូរក្នុងគ្រាប្រទេសជាតិទាំងមូលបានស្រុះចិត្តគំនិតគ្នាប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid-19 ទៅកាន់សាធារណជន ដែលស្រឡាញ់វិចិត្រករសិល្បៈនៅទូទាំងប្រទេស។

ក្នុងពេលដែលជំងឺរាតត្បាតកំពុងយាយីក៏ជាស្នូរជួងរោរ៍ដោយបង្ខំឲ្យមនុស្សត្រូវផ្លាស់ប្ដូរអាកប្បកិរិយាចំពោះភពផែនដី ដើម្បីកាត់បន្ថយផលប៉ះពាល់ជាអតិបរមានៃបម្រែបម្រួលអាកាសធាតុ ក៏ដូចជា ប្រព័ន្ធអេកូឡូស៊ីផងដែរ។ នេះគឺជាសារដ៏សំខាន់ ដែលវិចិត្រករមានបំណងចង់បង្ហាញតាមរយៈការតាំងពិព័រណ៍នេះ។

វិចិត្រករនិងគណៈកម្មការចាត់តាំងបានថតរូបអនុស្សាវរីយ៍

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងលោក Vo Van Thuong សមាជិកការិយាល័យនយោបាយ និងជាប្រធានគណកម្មការឃោសនាអប់រំមជ្ឈឹមអញ្ជើោញមកទស្សនាការតាំងពិព័រណ៍“គំនូរនៅរដូវកាលរក្សាគម្លាតសង្គម”

ទន្ទឹមនឹងការតាំងពិព័រណ៍នេះ សៀវភៅដែលមានចំណងជើងថា គំនូរក្នុងរដូវកាលរក្សាគម្លាតសង្គមដ៏ស្រស់ស្អាតហើយមានខ្លឹមសារល្អិតល្អន់ក៏ត្រូវបានចេញផ្សាយ ដើម្បីគូសសញ្ញាអំពីគ្រាដែលមិនអាចភ្លេចបានឡើយរបស់ប្រជាជាតិ

រូបថតមួយចំនួនក្នុងការតាំងពិព័រណ៍នេះ

វណ្ណកម្មរបស់របស់វិចិត្រករ Le Nhan Hau Anh

វណ្ណកម្មសេចក្ដីស្នេហារបស់វិចិត្រករ Nguyen Thi Hien

វណ្ណកម្មរក្សាគំលាតសង្គម របស់វិចិត្រករ Phan An Hai

វណ្ណកម្មផ្លូវភូមិ របស់វិចិត្រករ Le Anh Van

វណ្ណកម្ម វិថីវិហារហាតូលិក របស់វិចិត្រករ Pham Luan

វណ្ណកម្ម សម្លេងរបស់ដី របស់វិចិត្រករ Pham Ha Hai

វណ្ណកម្ម ថ្ងៃណាត់ជួបគ្នា របស់វិចិត្រករ Mai Xuan Oanh