![]() |
Ngu Hanh Son មានចម្ងាយប្រមាណ៨គីឡូម៉ែត្រពីភាគអាគ្នេយ៍ទីក្រុង ដាណាំង ដែលស្ថិតនៅលើវាលខ្សាច់មួយតាមឆ្នេរសមុទ្រភូមិ Hoa Khue ស្រុក Hoa Vang ខ័ណ្ឌ Ngu Hanh Son។ រមណីយដ្ឋាននេះរួមមានភ្នំទាំង៥ដែល ជានិមិត្តរូបនៃធាតុទាំង៥ (ធាតុដែក ធាតុឈើ ធាតុទឹក ធាតុភ្លើង និងធាតុដី)។ នេះគឺជាស្នាដៃឯកមួយដែលធម្មជាតិប្រទានពរអោយទីក្រុងដាណាំង។ មើល ពីខាងលើ Ngu Hanh Son ដូចជាបាតដៃរបស់ព្រះអាទិទេពដែលត្រូវបាន បន្សល់ទុកនៅតំបន់ដីនេះ។
តាមរឿងព្រេងបានដំណាលថា តាំងពីបុរមបុរាណមានលោកតានេសាទ ម្នាក់រស់នៅកណ្ដាល វាលខ្សាច់ធំល្វឹងល្វើយតាមឆ្នេរសមុទ្រនេះ។ ថ្ងៃមួយ លោកតាឃើញកូននាគមួយក្បាលមកដល់ទីនេះដើម្បីពង។ ស្រាប់តែមានកូន អណ្ដើកមួយក្បាលផុសឡើង ដែលតាំងខ្លួនថា ព្រះអណ្ដើកមាស បានកកាយដី ខ្សាច់លុបកប់ពង ហើយប្រគល់ក្រចកមួយរបស់ខ្លួនអោយលោកតានេសាទ ហើយ ប្រាប់គាត់របៀបថែទាំពងនាគ។ អាស្រ័យដោយមានក្រចករបស់ព្រះអណ្តើក មាសនោះ បានជាលោកតានេសាទបានរាំងស្កាត់សត្វសាហាវមកលួចពង។ រហូតដល់ថ្ងៃមួយ ពងញាស់បានយុវនារីស្រស់ស្អាតម្នាក់ ហើយសំបកពងបាន បំបែកជា៥ចំណែក ហើយប្រែក្លាយទៅជាភ្នំទាំង៥នៃរមណីយដ្ឋាន Ngu Hanh Son។
![]() |
នាសព្វថ្ងៃ Ngu Hanh Son ជាតំបន់អេកូឡូស៊ីធម្មជាតិមួយដែលចម្រុះដោយ កេរដំណែលប្រវតិ្តសាស្ត្រនិងវិញ្ញាណនានា។ អញ្ជើញទៅទស្សនារមណីយដ្ឋាន Ngu Hanh Son ក្នុងសូរសម្លេងខ្យល់បក់ដ៏រំភើយៗ សម្លេងគោះត្រដោកលាន់លឺក្នុងលំហរ ក្លិន ធុបទៀនក្រអូបភាយចេញក្នុងខ្យល់ និងពន្លឺចែងចាំងលើចំណោតថ្ម បានធ្វើ អោយភ្ញៀវទេសចរហាក់ដូចជាកំពុងសម្របខ្លួនទៅក្នុងឋានព្រះពុទ្ធព្រះធម៌អញ្ចឹង។ ចាប់តាំងពីបានដាក់អោយធ្វើអាជីវកម្មទេសចរណ៍មក រមណីយដ្ឋាន Ngu Hanh Son បានក្លាយទៅជាគោលដៅគួរអោយទាក់ទាញចំពោះភ្ញៀវទេសចរទាំងជាតិ និងអន្តរ ជាតិ។ លោកស្រី Ali Collier មកពីប្រទេសអង់គ្លេស បានចែករំលែកថា៖
“ខ្ញុំពិតជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះទេសភាពនៅទីនេះ ដោយ មានរូងភ្នំពិសេសគួរអោយទាក់ទាញច្រើនណាស់។ ខ្ញុំចូលចិត្តស្វែងយល់អំពី ប្រវត្តិសាស្ត្រនិងវប្បធម៌នៅទីនេះ ដូច្នេះហើយខ្ញុំនឹងវិលត្រឡប់មកទីនេះទៀតជាពុំខាន”។
![]() |
នៅតាមវត្តអារាមនិងរូងភ្នំនៅ Ngu Hanh Son នៅតែរក្សាបាននូវបរិមាណ ធំនៃសិលាចារឹកដែលមានឆ្លាក់អក្សរណូម (Nom)។ នាបច្ចុប្បន្ន មានសិលាចារឹក ឆ្លាក់អក្សរណូមប្រមាណ៩០ផ្ទាំងនិងសិលាចារឹកឆ្លាក់ព្រះគម្ពីចំនួន៨ផ្ទាំងដែល កំពុងត្រូវបានរក្សានៅក្នុងរូងភ្នំ Ngu Hanh Son។ ព្រះ តេជ្ជគុណ Thich Khong Nhien នៅមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនា Lieu Quan មានពុទ្ធដីការថា ក្នុងប្រវត្តិ សាស្ត្រពុទ្ធសាសនានៅតំបន់ ក្វាងណាម-ដាណាំងនោះ គឺ Ngu Hanh Son ដើរ តួនាទីដ៏សំខាន់ក្នុងការជំរុញការរីកចម្រើនក៏ដូចជាបង្កើតឡើងភាពសម្បូរបែបនៃពុទ្ធសាសនានៅតំបន់នេះ។
“រាល់ឯកសារបុរមបុរាណនិងសិលាចារឹកឆ្លាក់អក្សរ ក៏ដូចជាវត្ថុតាងទាំង អស់ដែលកំពុងត្រូវបានថែរក្សានៅលើភ្នំ Ngu Hanh Son នោះគឺជាមូលដ្ឋាន ជាភស្តុតាងពិតប្រាកដដើម្បីបញ្ជាក់អោយឃើញថា Ngu Hanh Son ជាមជ្ឈ មណ្ឌលពុទ្ធសាសនាមួយ ដែលប្រមូលផ្ដុំព្រះសង្ឃនិងពុទ្ធបរិស័ទជាច្រើនលើស លុបនៅក្នុងនិងក្រៅប្រទេសមកគោរពបូជា”។
មិនត្រឹមតែមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតប៉ុណ្ណោះទេ រមណីយដ្ឋាន Ngu Hanh Son ថែមទាំងមានតម្លៃខាងប្រវត្តិសាស្ត្រដ៏ធំធេងទៀតផង។ ក្នុងការ តស៊ូការពារមាតុប្រទេស Ngu Hanh Son បានក្លាយទៅជាអាស័យដ្ឋានបដិវត្តន៍ មួយរបស់កងទ័ពនិងប្រជាជនក្វាងណាម-ដាណាំង។ ក្នុងឆ្នាំកន្លងទៅ រមណីយ ដ្ឋាននេះបានទទួលស្វាគមន៍ភ្ញៀវទេសចរប្រមាណ២លាននាក់។ នាបច្ចុប្បន្ន Ngu Hanh Son ត្រូវបានរៀបចំណាត់ជាកេរដំណែលពិសេសថ្នាក់ជាតិ។ លោក Nguyen Van Hien ប្រធានគណៈគ្រប់គ្រងរមណីយដ្ឋាន Ngu Hanh Son បាន ថ្លែងថា៖
“ក្នុងឆ្នាំ២០១៨ ការជួសជុល កែលម្អ ការផ្សព្វផ្សាយនិងការទាក់ទងជាមួយ ក្រុមហ៊ុនទេសចរណ៍ត្រូវបានសហការអនុវត្តន៍យ៉ាងស្អិតរមួត។ ដូច្នេះហើយភ្ញៀវ បានមកដល់ទីនេះយ៉ាងច្រើនណាស់។ ក្នុងឆ្នាំ២០១៩ ក្រោយពី Ngu Hanh Son ត្រូវបានទទួលស្គាល់ជាកេរដំណែលពិសេសថ្នាក់ជាតិ ភ្ញៀវទេសចរនឹងមកដល់ យ៉ាងច្រើនជាងទៀតជាពុំខាន”។
ដោយមានតម្លៃខាងវប្បធម៌-ប្រវត្តិសាស្ត្រនិងវិញ្ញាណដែលកម្រមាន រមណីយដ្ឋាន Ngu Hanh Son ពិតជាគោលដៅទេសចរណ៍គួរអោយទាក់ទាញនៃ ទីក្រុងសមុទ្រដាណាំង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


