VOVWORLD_ Nam Du ជាប្រជុំកោះឆ្ងាយបំផុតចំណុះស្រុកKien Hai ខេត្ត
Kien Giang ដែលមានចំងាយ៦៥មាយពីទីក្រុងRach Gia។ ប្រជុំកោះ Nam Du
មានកោះធំតូចចំនួន២១រួមជាមួយបណ្ដាឆ្នេរខ្សាច់ធម្មជាតិដ៏ស្រស់ស្អាត។ នា
បច្ចុប្បន្ននេះ Nam Du បានក្លាយទៅជាគោលដៅទេសចរណ៍កំពុងពេញនិយម
ចំពោះភ្ញៀវទេសចរ ជាតិនិងអន្តរជាតិ។
ពីទីក្រុងRach Giaខេត្តKien Giang មធ្យោបាយតែមួយគតដើម្បីទៅកាន់ប្រជុំ
កោះ Nam Du នោះគឺកប៉ាល់ល្បឿនលឿន។បន្ទាប់ពីរយៈពេល២ម៉ោងធ្វើដំណើរ
លើសមុទ្រ កប៉ាល់នឹងចូលចតនៅកំពង់ផែកោះ Hon Lon ឬហៅថាកោះ Cu
Tron ជាកោះធំបំផុតក្នុងប្រជុំកោះ Nam Du។ នៅទីនេះទិដ្ឋភាពលក់ដូរគ្រឿង
សមុទ្រ ដូចជាត្រី បង្កងនិងខ្យងគ្រប់មុខ ប្រព្រឹត្តទៅយ៉ាងផុលផុសនៅនឹង
ស្ពានផែ។
មកដល់កោះ Hon Lonភ្ញៀវទេសចរតែងតែជិះម៊ូតូទៅគយគន់ទេសភាព
ធម្មជាតិនិងស្វែងយល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនេះ។ ផ្លូវធំ ព័ទ្ធ
ជុំវិញកោះHon Lonមានប្រវែង១២គីឡូម៉ែត្រ។ នៅកំពស់៣០០ម៉ែត្រពីនីវ៉ូទឹក
សមុទ្រភ្ញៀវទេសចរបានគយគន់កោះធំតូចនៅលើផ្ទៃទឹកសមុទ្រខៀវស្រងាត់។
នៅតាមឆ្នេរសមុទ្រគឺបណ្ដាភូមិនេសាទដែលមានផ្ទះតូចច្រឡឹងស្ថិតនៅ
ក្រោមម្លប់ដូងយ៉ាងស្រស់ស្អាត។ រីឯនៅលំហសមុទ្រមានទូក រាប់រយកំពុង
នេសាទ។ តាមអ្នកស្រី Nguyen Hue Linh ជាភ្ញៀវទេសចរមកពីក្រុងហាណូយ
បានឲ្យដឹងថា
“ ខ្ញុំបានដឹងពីកោះ Nam Duនិងចង់មកទស្សនានៅទីនេះតាំងពីយូរ
មកហើយ។ មកដល់កោះNam Du ចំណាប់អារម្មណ៍ដំបូងបង្អស់គឺទេសភាព
ស្រស់ស្អាត ទឹកសមុទ្រថ្លាយង់ ហើយនៅជាប់ឆ្នេរខ្សាច់មានដូងច្រើន។នេះជា
ចំណុចខុសប្លែកពីកោះដទៃ។ ”
![]() |
| Nam Du ជាប្រជុំកោះឆ្ងាយបំផុតចំណុះស្រុកKien Hai ខេត្តKien Giang ដែលមានចំងាយ៦៥មាយពីទីក្រុងRach Gia |
នៅក្នុងដំណើរកំសាន្តកោះ Hon Lon ភ្ញៀវទេសចរមិនអាចរំលងឆ្នេរ
ខ្សាច់ Menបានឡើយ។ នេះជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតនៅកោះNam
Du ដោយមានខ្សាច់សក្បុស និងទឹកថ្លាឆ្វង់អាចមើលឃើញដល់បាត។ អ្នក
ស្រី Bich Ty ជាភ្ញៀវទេសចរមកពីក្រុងហូជីមីញបានឲ្យដឹងថា
“ ពេលមកដល់ Nam Du ខ្ញុំសង្កេតឃើញថាទឹកសមុទ្រគឺថ្លាខៀវស្រងាត់
ហើយកោះនានាសុទ្ធតែមានព្រៃឈើគ្របដណ្ដប់ប្រការនេះសរឲ្យឃើញថា
បរិស្ថានត្រូវបានថែរក្សាដ៏ល្អប្រសើរ។ ម្យ៉ាងទៀតការសំរាកលំហែកាយនៅ
ឆ្នេរខ្សាច់សម៉តខៃ ទឹកសមុទ្រថ្លាយង់ និងស្រូបយកខ្យល់អាកាសបរិសុទ្ធ
ពិតជាផ្ដល់នូវអារម្មណ៍ជក់ចិត្តបំបាត់ការនឿយហត់ក្រោយពីបំពេញការងារ”។
មកទស្សនាប្រជុំកោះ Nam Duនៅខេត្តKien Giangភ្ញៀវទេសចរនៅ
មានៅឱកាសទៅកាន់កោះផ្សេងៗទៀត មានជាអាទិ៍ Hon Nom Ngoai
Hon Nom Trong Hon Dam Hon Hang Hon Moc Hon Tre Hon Nhan
និងHon Ngang។នៅកោះទាំងនេះ អ្នកទេសចរច្រើនតែស្វែងយល់របរ
ចិញ្ចឹមត្រីបែ ស្ទូចត្រី ឬជ្រមុជទឹកទស្សនាផ្កាថ្មជាដើម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
