ផលិតកម្មឧស្សាហកម្មបានស្ដារឡើងវិញយ៉ាងខ្លាំង (រូបថត៖ WB) |
ក្នុងរបាយការណ៍បច្ចុប្បន្នភាពស្តីពីស្ថានការណ៍ម៉ាក្រូសេដ្ឋកិច្ចវៀតណាមក្នុងខែធ្នូ ដែលបានចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូនោះ ធនាគារពិភពលោក (WB) បានវាយតម្លៃថា សេដ្ឋកិច្ចវៀតណាមបន្តត្រូវបានកែលម្អ ក្នុងនោះ សន្ទស្សន៍ផលិតកម្មឧស្សាហកម្ម ការលក់រាយទំនិញសរុប ប្រាក់ចំណូលពីសេវាកម្មប្រើប្រាស់សុទ្ធតែសម្រេចបានកំណើនក្នុងរយៈពេល ៣ ខែជាប់ៗគ្នា។
ជាក់ស្ដែង យោងតាម WB បានឲ្យដឹងថា ក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ផលិតកម្មឧស្សាហកម្មរបស់វៀតណាមត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា ដោយកើន ៥,៥% បើប្រៀបធៀបនឹងខែតុលា។ វិស័យ និងមុខទំនិញដែលត្រូវបានស្ដារឡើងវិញយ៉ាងខ្លាំងក្លា គឺវិស័យផលិតកម្ម កែច្នៃម្ហូបអាហារ ថ្នាំជក់ តម្បាញកាត់ដេរ ផលិតផលកៅស៊ូ លោហធាតុ ផ្លាស្ទិច គ្រឿងអេឡិចត្រូនិក កុំព្យូទ័រ និងផលិតផលអុបទិក។ តម្លៃប្រាក់នាំចេញទំនិញរបស់វៀតណាមសម្រេចបានកម្រិតខ្ពស់គឺ ៣១,៩ ពាន់លានដុល្លារអាមេរិក ដែលរួមចំណែកកែលម្អជញ្ជីញពាណិជ្ជកម្ម។ គិតចាប់តាំងពីដើមឆ្នាំមក វៀតណាមបាននាំចេញហួសកម្រិតចំនួន ១៤,៦ ពាន់លានដុល្លារអាមេរិក។ ការនាំចេញសម្រេចបានលទ្ធផលល្អប្រសើរ ព្រោះថាសកម្មភាពកែច្នៃត្រូវបានស្ដារឡើងវិញ។
របាយការណ៍រនេះក៏បានឲ្យដឹងថា ក្នុងខែវិច្ឆិកា ទុន FDI ចុះបញ្ជីចូលមកវៀតណាមបានកើនឡើង ក្នុងរយៈពេល ១១ ខែ វៀតណាមទាក់ទាញបានទុន FDI ចុះបញ្ជីចំនួន ២៦,៥ ពាន់លានដុល្លារអាមេរិកផងដែរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
